រកឃើញករណីវិជ្ជមាន២នាក់បន្ថែមទៀតក្នុងក្របខ័ណ្ឌ Premier League
3 ឆ្នាំ មុន
ប្រទេសអង់គ្លេស ៖ មនុស្ស២នាក់ផ្សេងទៀតមកពីក្លិបចំនួន ២ ក្នុងក្របខណ្ឌ Premier League បានធ្វើតេស្តមានសញ្ញានៃវីរុសកូវីដ-១៩ បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តដំណាក់កាលទី២ ។…
ប្រទេសអង់គ្លេស ៖ មនុស្ស២នាក់ផ្សេងទៀតមកពីក្លិបចំនួន ២ ក្នុងក្របខណ្ឌ Premier League បានធ្វើតេស្តមានសញ្ញានៃវីរុសកូវីដ-១៩ បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តដំណាក់កាលទី២ ។
កីឡាករ ក្រុមគ្រូបង្វឹក និងបុគ្គលិកនៅក្លិបទាំង២០ ក្នុងក្របខណ្ឌ Premier League បានទទួលលទ្ធផលនៃការធ្វើតេស្តរកវីរុសកូវីដ-១៩ ដំណាក់កាលទី២របស់ពួកគេកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានទទួលការធ្វើតេស្តនៅឯកន្លែងហ្វឹកហាត់រៀងខ្លួន កាលពីថ្ងៃអង្គារ រហូតដល់ថ្ងៃសុក្រ ។
សូមបញ្ជាក់ជូនថា ក្របខណ្ឌ Premier League គ្រោងនឹងត្រឡប់មកវិញនៅដើមខែក្រោយ បន្ទាប់ពីទទួលបានភ្លើងខៀវពីនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ដែលអនុញ្ញាតឲ្យព្រឹត្តិការណ៍កីឡាទាំងអស់ អាចចាប់ផ្តើមសកម្មភាពរបស់ខ្លួនឡើងវិញ នៅថ្ងៃទី១ មិថុនា ២០២០ ដោយរាល់ការប្រកួតដែលនៅសល់ទាំងអស់ នឹងត្រូវលេងដោយគ្មានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ (បិទទ្វារកីឡដ្ឋាន)៕ (ដកស្រង់ចេញពី Sky Sports)
ចែករំលែកព័តមាននេះ