ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ខ្មែរ​កើត​កូ​វី​ដ​-១៩ មុន​រក​ឃើញ​វិជ្ជ​មាន​វីរុស​នេះ​បា​នប​ញ្ជូន​កូន​និង​ក្មួយ​ទៅ​ខេត្ត​អស់ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បើ​តាម​ការ​ឲ្យ​ដឹង​របស់​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ស្ត្រី​ខ្មែរ​មួយ​រូប​ដែល​ធ្វើ​ដំណើរ​មក​ពី​សហរដ្ឋអាមេរិក​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​កើត​កូ​វី​ដ​-១៩​នោះ គឺ​បាន​រៀបចំ​ជា​មុន​ក្នុង​ការ​ការពារ​សមាជិកគ្រួសារ​ដោយ​គាត់​បា​នប​ញ្ជូន​កូន​ៗ​និង​ក្មួយ​ៗ​ឲ្យ​ខេត្ត​រួចរាល់​ហើយ ។ លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​​អាយុ​៣៩…

រាជធានី​ភ្នំពេញ ​៖ បើ​តាម​ការ​ឲ្យ​ដឹង​របស់​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ស្ត្រី​ខ្មែរ​មួយ​រូប​ដែល​ធ្វើ​ដំណើរ​មក​ពី​សហរដ្ឋអាមេរិក​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​កើត​កូ​វី​ដ​-១៩​នោះ គឺ​បាន​រៀបចំ​ជា​មុន​ក្នុង​ការ​ការពារ​សមាជិកគ្រួសារ​ដោយ​គាត់​បា​នប​ញ្ជូន​កូន​ៗ​និង​ក្មួយ​ៗ​ឲ្យ​ខេត្ត​រួចរាល់​ហើយ ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​​អាយុ​៣៩ ឆ្នាំ មុន​មក​ដល់​កម្ពុ​ជានា​ថ្ងៃ​ទី ៨ ឧសភា ឆ្នាំ​២០២០​នោះ គឺ «​គាត់​បានប​ញ្ជូន​កូន​២​នាក់ និង​ក្មួយ​ម្នាក់ ទៅ​ស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ដើម្បី​កុំ​ឲ្យ​មានការ​ចម្លង​ព្រោះ​គាត់​បានដឹង​ថា ពេល​មក​ដល់​កម្ពុជា គាត់​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក និង​ត្រូវ​ការពារក្រុម​គ្រួសារ​ពី​ការ​ចម្លង​ជាយថាហេតុ​» ។

ប្រភព​ដដែល​បាន​បន្ត​ថា ដូច្នេះ គិត​ត្រឹម​ថ្ងៃ​ទី ២៤ ឧសភា​នេះ​ក្រសួងសុខាភិបាល​បាន​រក​ឃើញ​មនុស្ស​សរុប ៦៧ នាក់​បាន​ប៉ះពាល់​ជាមួយនឹង​ស្ត្រី​ខ្មែរ​វិល​ត្រឡប់​មក​ពី​អា​មេ​រិ​ក​ដែល​មាន​វិជ្ជមាន​កូ​វី​ដ​១៩ តែ​ក្នុង​នោះ​គឺ​មាន​ស្វាមី​របស់​ស្ត្រី​វ័យ ៣៩ ឆ្នាំ​រូប​នេះ​ទេ​ដែល​ត្រូវ​បាន​ចាត់ទុកជា​អ្នកមាន​ហានិភ័យ​ខ្ពស់ និង​ប៉ះពាល់​ផ្ទាល់​តែ​ស្វាមី​រូប​នេះ​ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​ថា​អវិជ្ជមាន​កូ​វី​ដ​១៩ ។ សម្រាប់​អ្នក​ប៉ះពាល់​ផ្សេង​ទៀត ដែល​ក្រុមការងារ​បាន​ស្រាវជ្រាវ​នោះ​គឺ​រក​ឃើញ​ថា​ស្ថិត​ក្នុង​ហានិភ័យ​ទាប​មាន​ចំនួន ៥២ នាក់​និង​ហានិភ័យ​មធ្យម​មាន​ចំនួន​១៤​នាក់ ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន​បាន​បន្ត​ថា «​ដោយសារ​ស្វាមី​គាត់​ជា​អ្នក​ប៉ះពាល់​ផ្ទាល់ ស្វាមី​គាត់​បាន​ត្រូវធ្វើ​តេស្ត​រួច​ហើយ ដោយ​ទទួលលទ្ធផល​អវិជ្ជមាន តែ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤ ថ្ងៃជា​បន្តបន្ទាប់​ដោយ​មានការ​តាមដាន​ពី​ក្រុមការងារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ