ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​ក្លាយជា​ខ្ញុំ​នៃ​តណ្ហា

3 ឆ្នាំ មុន

តណ្ហា​នេះ​បើ​បុគ្គល​មិន​បាន​អប់រំ​ចិត្ត​ឱ្យ​បាន​ល្អ​ទេ នឹង​ធ្វើ​ឱ្យ​ចំណង់​គឺ​ការ​ចង់បាន មិន​ចេះ​ឆ្អែត មិន​ចេះ​ចប់ មិន​ចេះ​ស្កប់ស្កល់​សោះឡើយ ជីវិត​នឹង​ក្លាយជា​ខ្ញុំ​នៃ​តណ្ហា ។ បើ​និយាយ​ពី​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​វិញ បើ​អ្នកបួស​មិន​បាន​អប់រំ​ឥន្ទ្រិយ​ឱ្យ​បាន​ម​ត់​​គត់​ទេ នឹង​ធ្វើ​ឱ្យ​ចិត្ត​ច្របូកច្របល់​ជាមួយនឹង​តណ្ហា​រក​សេចក្តី​ស្ងប់​មិនឃើញ​ឡើយ​…

តណ្ហា​នេះ​បើ​បុគ្គល​មិន​បាន​អប់រំ​ចិត្ត​ឱ្យ​បាន​ល្អ​ទេ នឹង​ធ្វើ​ឱ្យ​ចំណង់​គឺ​ការ​ចង់បាន មិន​ចេះ​ឆ្អែត មិន​ចេះ​ចប់ មិន​ចេះ​ស្កប់ស្កល់​សោះឡើយ ជីវិត​នឹង​ក្លាយជា​ខ្ញុំ​នៃ​តណ្ហា ។

បើ​និយាយ​ពី​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​វិញ បើ​អ្នកបួស​មិន​បាន​អប់រំ​ឥន្ទ្រិយ​ឱ្យ​បាន​ម​ត់​​គត់​ទេ នឹង​ធ្វើ​ឱ្យ​ចិត្ត​ច្របូកច្របល់​ជាមួយនឹង​តណ្ហា​រក​សេចក្តី​ស្ងប់​មិនឃើញ​ឡើយ​ ។

ព្រោះ​ចំណង់​គ្មាន​ទីបំផុត​នោះ​ហើយ​បានជា​ព្រះ​សម្ពុទ្ធ​អប់រំ​ឱ្យ ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ក្នុង​ធម្ម​វិន័យ​ឱ្យ​បាន​ខ្លាំងក្លា​ដើម្បី​រួច​ផុត​ចាក​ទុក្ខ​ទាំងពួង ព្រោះ​កម្ចាត់​បង់​នូវ​តណ្ហា​បាន​សម្រេច ។

រឿង​តណ្ហា​នេះ​មាន​លក្ខណៈ​ធំធេង និង​ក្លៀវក្លា​ខ្លាំង​ណាស់ បើ​បុគ្គល​កម្ចាត់​តណ្ហា​ឱ្យ​អស់ពី​ខន្ធ​សន្តាន​បាន នោះ​នឹង​នាំ​ដំណើរ​សាធុជន​ទៅ​ដល់ត្រើយ​នៃ​ឋាន​សុខ គឺ​លែង​ទាមទារ​អ្វី​តទៅ​ទៀត​ហើយ ព្រោះ​ជា​ការ​សម្រេច​សិទ្ធិ​អំណាច​របស់​ខ្លួន​ដល់ទី​បំផុត មាន​ឥស្សរភាព មាន​សេរីភាព​ដ៏​មហាសាល​លែង​ជា​ខ្ញុំ​នៃ​តណ្ហា ក្នុង​វដ្តសង្សារ​នេះ​តទៅ​ទៀត​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ