ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេ​ស៊ី​ល​​​មានអ្នកបាត់បង់ជីវិត​ដោយ​កូវីដ​១៩​កើនដល់ជាង២ម៉ឺន​នាក់​

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល​ ៖ តាម​ប្រភព​ព័ត៌មាន Channel News Asia បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​បាន​ថ្លែង​ថា ប្រទេស​ប្រេ​ស៊ី​ល​បាន​រក​ឃើញ​ករណី​​បាត់បង់ជីវិត​ថ្មី​ដោយ​ជម្ងឺ​កូ​វី​ដ​៩៦៥​ករណី កាលពី​ថ្ងៃ​សៅរ៍…

ប្រេ​ស៊ី​ល​ ៖ តាម​ប្រភព​ព័ត៌មាន Channel News Asia បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​បាន​ថ្លែង​ថា ប្រទេស​ប្រេ​ស៊ី​ល​បាន​រក​ឃើញ​ករណី​​បាត់បង់ជីវិត​ថ្មី​ដោយ​ជម្ងឺ​កូ​វី​ដ​៩៦៥​ករណី កាលពី​ថ្ងៃ​សៅរ៍ ដែល​ធ្វើ​ឱ្យ​ករណី​បាត់បង់ជីវិត​សរុប​ឡើង​ដល់ ២២.០១៣​ករណី​។

យោង​តាម​ក្រសួង​បានឱ្យ​ដឹង​ថា ប្រទេស​នេះ​ឥឡូវនេះ​មាន​ករណី​ឆ្លង​សរុប​ចំនួន ៣៤៧.៣៩៨​ករណី ដែល​បាន​កើនឡើង​ករណី​ថ្មី​ដល់​ទៅ ១៦.៥០៨​ករណី ពី​ថ្ងៃ​សុក្រ​។ ពេល​នេះ​គឺ​ប្រទេស​ប្រេ​ស៊ី​ល​បាន​ស៊ីដាច់​ប្រទេស​រុ​ស្ស៊ី យក​លំដាប់ថ្នាក់​លេខ​២​លើ​តារាង​ជម្ងឺ​កូ​វី​ដ​លើ​ពិភពលោក​បន្ទាប់​ពី​សហរដ្ឋអាមេរិក​។

ចំនួន​អ្នក​ឆ្លង​និង​អ្នកបាត់បង់ជីវិត​​​ពិតប្រាកដ ត្រូវ​បាន​គេ​យល់​ថា​ច្រើន​ជាង​នេះ ហើយ​គិត​ថា​រដ្ឋាភិបាល​ខិតខំ​លាក់បាំង និង សមត្ថភាព​ធ្វើតេស្ត​នៅ​មាន​កំណត់​។

ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក Jair Bolsonaro បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាត់វិធានការ​របស់​លោក​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​ជម្ងឺ​នេះ ដែល​បាន​បណ្តាល​ឱ្យ​រដ្ឋមន្ត្រី​សុខាភិបាល​ចំនួន ២​នាក់​ចេញពី​តំណែង ព្រោះតែ​ប្រឆាំង​នឹង​ការ​មិន​អើពើ​របស់​ប្រធានាធិបតី ចំពោះ​រក្សា​គម្លាត​សង្គម និង ការ​ប្រាប់​ឱ្យ​ប្រើប្រាស់​ថ្នាំ​ខុស​របៀប​៕ (យោង​តាម​ប្រភពពី www.channelnewsasia.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ