ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះធម៌​មាន​ប្រយោជន៍​ណាស់​សម្រាប់​ជីវិត

3 ឆ្នាំ មុន

សិក្សា​ព្រះធម៌​មាន​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​ជីវិត និង​នាំ​ឱ្យ​ជីវិត​ស្ងប់​ចាក​គ្រឿង​សៅហ្មង​បាន ។ សិក្សា​ព្រះធម៌​តាម​រយៈ​អាន​សៀវភៅ ការ​ស្តាប់​អំពី​សំណាក់​អ្នកប្រាជ្ញ​ឱ្យ​បាន​ច្រើន​ក៏​អាច​ឱ្យ​យើង​យល់​ដឹង​ក្នុង​រឿង​ពិត​នៃ​ជីវិត និង​អាច​សម្រួល​បញ្ហា​ជីវិត​ឱ្យ​បាន​ស្រាកស្រាន្ត​ពី​ការ​តានតឹង​ចង្អៀតចង្អល់​រាល់ថ្ងៃ ។ អ្នក​ពុទ្ធ​និយម​បាន​លើក​ឡើង​ថា ការ​សិក្សា​ព្រះធម៌ វា​មាន​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​ជីវិត…

សិក្សា​ព្រះធម៌​មាន​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​ជីវិត និង​នាំ​ឱ្យ​ជីវិត​ស្ងប់​ចាក​គ្រឿង​សៅហ្មង​បាន ។ សិក្សា​ព្រះធម៌​តាម​រយៈ​អាន​សៀវភៅ ការ​ស្តាប់​អំពី​សំណាក់​អ្នកប្រាជ្ញ​ឱ្យ​បាន​ច្រើន​ក៏​អាច​ឱ្យ​យើង​យល់​ដឹង​ក្នុង​រឿង​ពិត​នៃ​ជីវិត និង​អាច​សម្រួល​បញ្ហា​ជីវិត​ឱ្យ​បាន​ស្រាកស្រាន្ត​ពី​ការ​តានតឹង​ចង្អៀតចង្អល់​រាល់ថ្ងៃ ។

អ្នក​ពុទ្ធ​និយម​បាន​លើក​ឡើង​ថា ការ​សិក្សា​ព្រះធម៌ វា​មាន​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​ជីវិត ធ្វើ​ឱ្យ​យើង​មិន​លោត​កញ្ជ្រោល​ទៅ​តាម​អារម្មណ៍​ដែល​ពើបប្រទះ មិន​លោភលន់​ទៅ​តាម​អំណាចចិត្ត ហើយ​នាំ​យើង​ទៅ​រក​សេចក្តីសុខ​ដោយ​ការ​ស្ងប់ចិត្ត សេចក្តី​ស្ងប់​ហ្នឹងហើយ​ជា​ប្រភព​នាំ​ឱ្យ​សុខ សម​ដូច​ពុទ្ធដីកា សុខ​អ្វី​ស្មើនឹង​សេចក្តី​ស្ងប់​ពិតជា​មិន​មាន​ឡើយ ។

ហេតុ​នោះ​ទើប​លោក​ពោល​ថា សុខ​កើត​អំពី​ការ​យល់​ដឹង​តាម​ផ្លូវ​ព្រះធម៌ ជា​សុខ​យូរអង្វែង ស្ងប់​សុខ​ពិតប្រាកដ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ