ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ចូល​ដល់​ក្នុង​ព្រៃ ប្រល័យ​ជីវិត​ជនជាតិភាគតិច​ប្រេ​ស៊ី​ល​មិន​ប្រណី

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល​ ៖ ដោយសារ​តែ​រស់នៅ​ឆ្ងាយ​ពី​មន្ទីរពេទ្យ ហើយ​ជា​រឿយ​ៗ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន ប្រជាជន​ជនជាតិ​ដើម​ភាគតិច​របស់​ប្រេ​ស៊ី​ល​កំពុង​បាត់បង់ជីវិត​ក្នុង​អត្រា​ប្រកាស​អាសន្ន​ដោយសារ​ជ​ម្ង​ឺ​កូ​វី​ដ​១៩ ខណៈ​ដែល​មិនសូវ​មានការ​ជួយ​ជ្រោមជ្រែង​។ អត្រា​មរណភាព​គឺ​កើនឡើង​ទ្វេ​ដង បើ​ប្រៀបធៀប​នឹង​ចំនួន​ប្រជាជន​ប្រេ​ស៊ី​ល​ពេល​នេះ​។ នេះ​បើ​យោង​តាម​ក្រុមគាំទ្រ​ជនជាតិ​ដើម​ភាគតិច Articulation…

ប្រេ​ស៊ី​ល​ ៖ ដោយសារ​តែ​រស់នៅ​ឆ្ងាយ​ពី​មន្ទីរពេទ្យ ហើយ​ជា​រឿយ​ៗ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន ប្រជាជន​ជនជាតិ​ដើម​ភាគតិច​របស់​ប្រេ​ស៊ី​ល​កំពុង​បាត់បង់ជីវិត​ក្នុង​អត្រា​ប្រកាស​អាសន្ន​ដោយសារ​ជ​ម្ង​ឺ​កូ​វី​ដ​១៩ ខណៈ​ដែល​មិនសូវ​មានការ​ជួយ​ជ្រោមជ្រែង​។

អត្រា​មរណភាព​គឺ​កើនឡើង​ទ្វេ​ដង បើ​ប្រៀបធៀប​នឹង​ចំនួន​ប្រជាជន​ប្រេ​ស៊ី​ល​ពេល​នេះ​។ នេះ​បើ​យោង​តាម​ក្រុមគាំទ្រ​ជនជាតិ​ដើម​ភាគតិច Articulation of Indigenous Peoples of Brazil (APIB) ដែល​បាន​តាមដាន​ចំនួន​ករណី​ឆ្លង​និង​ការ​ស្លាប់​ក្នុង​ចំណោម​ជនជាតិ​ដើម​ភាគតិច ៩០០,០០០​នាក់​របស់​ប្រទេស​នេះ​។

APIB បាន​កត់ត្រា​ករណី​ឆ្លង​វីរុស​នេះ​ចំនួន ៩៨០​ករណី ហើយ​យ៉ាង​ហោច​ណាស់​មាន​អ្នក​ស្លាប់ ១២៥​នាក់ ដែល​បង្ហាញ​ពី​អត្រា​មរណភាព ១២.៦% បើ​ប្រៀបធៀប​នឹង​អត្រា​ជាតិ ៦.៤%​។

ជនជាតិ​ដើម​ភាគតិច​ដែល​បាន​ផ្លាស់​ទៅ​ទីប្រជុំជន​ធំ​ឬ​តំបន់​ទីក្រុង ដើម្បី​សិក្សា​ឬ​ស្វែងរក​ការងារ អាច​ជួប​ប្រទះ​នឹង​ជីវភាព​រស់នៅ​មិន​ទៀងទាត់​ជាមួយនឹង​សេវា​សាធារណៈ​តិចតួច ដែល​បង្កើន​ភាព​ងាយ​រង​គ្រោះ​ចំពោះ​បញ្ហា​សុខភាព​។ ទន្ទឹម​នឹង​នេះ​ដែរ​អ្នក​ដែល​រស់នៅ​តំបន់​ដាច់​ស្រយាល ប្រហែលជា​មិន​មាន​អនាម័យ​មូលដ្ឋាន​និង​មណ្ឌល​សុខភាព​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​សៅរ៍ ប្រទេស​ប្រេ​ស៊ី​ល​បាន​វ៉ា​ប្រទេស​រុ​ស្ស៊ី​ដែល​មាន​ចំនួន​ករណី​សរុប​ខ្ពស់​បំផុត​ទី​២ នៅ​លើ​ពិភពលោក​បន្ទាប់​ពី​សហរដ្ឋអាមេរិក​។ ប្រទេស​នេះ​មាន​ករណី​ឆ្លង​សរុប ៣៤៧,៣៩៨​ករណី​៕ (យោង​តាម​ប្រភពពី edition.cnn.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ