ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស៦៧នាក់ប៉ះពាល់ជាមួយស្ត្រីខ្មែរកើតកូវីដ តែហានិភ័យខ្ពស់មានតែម្នាក់

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២៤ ឧសភានេះក្រសួងសុខាភិបាលបានរកឃើញមនុស្សសរុប ៦៧ នាក់បានប៉ះពាល់ជាមួយនឹងស្ត្រីខ្មែរវិលត្រឡប់មកពីអាមេរិកដែលមានវិជ្ជមានកូវីដ១៩ តែក្នុងនោះគឺមានស្វាមីរបស់ស្ត្រីវ័យ ៣៩ ឆ្នាំរូបនេះទេដែលត្រូវបានចាត់ទុកជាអ្នកមានហានិភ័យខ្ពស់ និងប៉ះពាល់ផ្ទាល់តែស្វាមីរូបនេះត្រូវបានធ្វើតេស្តរកឃើញថាអវិជ្ជមានកូវីដ១៩…

រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២៤ ឧសភានេះក្រសួងសុខាភិបាលបានរកឃើញមនុស្សសរុប ៦៧ នាក់បានប៉ះពាល់ជាមួយនឹងស្ត្រីខ្មែរវិលត្រឡប់មកពីអាមេរិកដែលមានវិជ្ជមានកូវីដ១៩ តែក្នុងនោះគឺមានស្វាមីរបស់ស្ត្រីវ័យ ៣៩ ឆ្នាំរូបនេះទេដែលត្រូវបានចាត់ទុកជាអ្នកមានហានិភ័យខ្ពស់ និងប៉ះពាល់ផ្ទាល់តែស្វាមីរូបនេះត្រូវបានធ្វើតេស្តរកឃើញថាអវិជ្ជមានកូវីដ១៩ ។ នេះបើយោងតាមប្រសាសន៍របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ។

លោកជំទាវអ្នកនាំពាក្យរូបនេះបានបន្តថា សម្រាប់អ្នកប៉ះពាល់ផ្សេងទៀត ដែលក្រុមការងារបានស្រាវជ្រាវនោះគឺរកឃើញថាស្ថិតក្នុងហានិភ័យទាបមានចំនួន ៥២ នាក់និងហានិភ័យធម្យមមានចំនួន​១៤ នាក់ ។

លោកជំទាវក៏បានរៀបរាប់ដំណើររឿងឲ្យដឹងផងដែរថាស្ត្រីខ្មែររូបនេះមកដល់កម្ពុជានាថ្ងៃទី ៨ ឧសភា និងបានធ្វើតាមការណែនាំនៃការធ្វើចត្តាឡស័កនៅផ្ទះចំនួន ១៤ ថ្ងៃ តាមរយៈការយកចិត្តទុកដាក់ពីក្រុមការងារ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល រហូតថ្ងៃទី ១១ ឧសភាក៏ទទួលបានព័ត៌មានពីប្រទេសកូរ៉េមកថាអ្នកដំណើរម្នាក់ដែលនៅលើយន្តហោះជាមួយស្ត្រីខ្មែរអាយុ៣៩ឆ្នាំរូបនេះចេញពីសហរដ្
ឋអាមេរិក ដោយអ្នកដំណើរនោះត្រឡប់ចូលប្រទេសកូរ៉េវិញ តែពេលធ្វើតេស្តបុគ្គលនោះនៅកូរ៉េឃើញមានវិជ្ជមានកូវីដ១៩ និងមានការបញ្ជាក់ថាស្ត្រីជនជាតិខ្មែរខាងលើ ជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកដំណើរចូលកូរ៉េនោះតែម្តង ហើយដែលមានហានិភ័យខ្ពស់ក្នុងការឆ្លង ។


សូមរ​ម្លឹកថាជើងហោះហើរពីកូរ៉េមកភ្នំពេញមានអ្នកដំណើរសរុបទាំងស្ត្រីកើតកូវីដ១៩
នោះផងគឺមានចំនួន ៦៨ នាក់ (ស្រី២០នាក់) ដែលក្នុងនោះមានខ្មែរ ៣០ នាក់ ជនជាតិកូរ៉េ ៣៣ នាក់ ក្រៅពីនោះគឺមានរុស្ស៊ី ស្វ៊ីស និងជនជាតិអូទ្រីស ។​ ប្រភពដដែលបានឲ្យដឹងថាស្ត្រីជនជាតិខ្មែរខាងលើត្រូវបានយកសំណាកមកធ្វើតេស្ត នាថ្ងៃទី ១២ ឧសភា តែលទ្ធផលអវិជ្ជមាន រហូតដល់ការធ្វើតេស្តម្តងទៀតនាថ្ងៃទី ២១ ឧសភា ដោយលទ្ធផលលើកនេះគឺវិជ្ជមានកូវីដ១៩ និងត្រូវបានបញ្ជួនមកសម្រាកពេទ្យរុស្ស៊ីនាថ្ងៃទី ២២ ឧសភា ៕



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ