ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​៥១​នាក់​មក​ដល់​ខ្មែរ​ភ្លាម​ប​ញ្ជួន​ទៅ​សណ្ឋា​គារ​ធំ​មួយ​ដើម្បី​ដាក់​ដាច់​ដោយ​ឡែក​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យ៉ាង​ហោច​ណាស់​ជនជាតិ​ចិន ៥១ នាក់​ដែល​មក​ពី​ក្រៅប្រទេស ​និង​បានស្នាក់​​នៅ​សណ្ឋាគារ​ធំ​មួយ​នៅ​ក្រុងភ្នំពេញ ​ត្រូវ​បាន​មន្ត្រី​ជំនាញ​អនុញ្ញាត​ឲ្យ​ចេញពី​សណ្ឋាគារ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រៀង​ៗ​ខ្លួន ក្រោយ​ពី​ការ​ធ្វើតេស្ត​ជំហាន​ដំបូង​រក​មិនឃើញ​មាន​កូ​វី​ដ​-១៩​។ នេះ​​បើ​តាម​មន្ត្រី​មូលដ្ឋាន​ខណ្ឌដូនពេញ​បាន​ប្រាប់​កោះសន្តិភាព​មុន​នេះ​បន្តិច ។ លោក…

រាជធានី​ភ្នំពេញ​៖ យ៉ាង​ហោច​ណាស់​ជនជាតិ​ចិន ៥១ នាក់​ដែល​មក​ពី​ក្រៅប្រទេស ​និង​បាន
ស្នាក់​​នៅ​សណ្ឋាគារ​ធំ​មួយ​នៅ​ក្រុងភ្នំពេញ ​ត្រូវ​បាន​មន្ត្រី​ជំនាញ​អនុញ្ញាត​ឲ្យ​ចេញពី​សណ្ឋាគារ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រៀង​ៗ​ខ្លួន ក្រោយ​ពី​ការ​ធ្វើតេស្ត​ជំហាន​ដំបូង​រក​មិនឃើញ​មាន​កូ​វី​ដ​-១៩​។ នេះ​​បើ​តាម​មន្ត្រី​មូលដ្ឋាន​ខណ្ឌដូនពេញ​បាន​ប្រាប់​កោះសន្តិភាព​មុន​នេះ​បន្តិច ។

លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ជនជាតិ​ចិន​ដែល​ទើបតែ​មក​ពី​ក្រៅប្រទេស​វិល​ចូល​កម្ពុជា​វិញ​មាន ចំនួន ៥១​នាក់ ក្នុង​នោះ​មាន​ប្រុស​៤០ នាក់ និង ស្រី​១១​នាក់ ពេល​ចុះ​ពី​យន្តហោះ​ភ្លាម​ៗ​ក៏​ត្រូវ​បាន​ក្រសួងសុខាភិបាល​តម្រូវ​ឲ្យ​ដាក់​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី ភ្លាម​ៗ ​និង​ក្រោយ​ស្នាក់​នៅ​ទីនោះ​បាន​មួយ​យប់​អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​សហ​ការ​ជាមួយ​ក្រសួងសុខាភិបាល​ និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​២០​និង​៤០​នាទី​បាន​ចុះ​ទៅ​ពិនិត្យ​ភ្ញៀវ​ដែល​បាន​ចូល​មក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ខាងលើ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​ត្រួតពិនិត្យ​រក​ជំងឺ​កូ​វី​ដ ១៩ ។

មន្ត្រី​ជំនាញ​រួម​ទាំង​វេជ្ជបណ្ឌិត​ផង​នោះ​ បាន​ធ្វើការ​ទំនាក់ទំនង​មក​ខាង​តំណាង​សណ្ឋាគារ ដោយ​បាន​​ណែនាំ​អោយ​អនុញ្ញាតិ​អោយ​ភ្ញៀវ​វ​ចំនួន​៥១​នាក់​ចាក​ចេញពី​សណ្ឋាគារ​ខាងលើ ទៅ​ធ្វើ​ច​ត្តា​ឡី​ស​ក័​នៅ​តាម​កន្លែង​ស្នាក់​នៅ​រៀង​ៗ​ខ្លួន​វិញ «​ដោយសារ​កំហាក​ច្រមុះ និង​បំពង់ក​ដែល​ក្រសួង​សុខា​ភិបាល​យក​ចេញពី​ខ្លួន​របស់​ពួក​គាត់​នីមួយ​ៗ​ទៅ​ពិនិត្យ​រក​ជំងឺ​កូ​វី​ដ ១៩ ជា​លទ្ធផល​ឃើញ​ថា អវិជ្ជមាន គ្មាន​ជំងឺ​កូ​វី​ដ ១៩ ទេ​។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នេះ​ពួក​គាត់​ទាំងអស់​គ្នា​បាន​ចាក​ចេញពី​សណ្ឋាគារ​អស់​នៅ​វេលា​ម៉ោង​២៣​និង​០៦​នាទី​យប់​ ថ្ងៃ​ទី​២៣ នោះ​ឯង ។ យ៉ាងណាមិញ ​ជនជាតិ​ចិន​ទាំង ៥១ នាក់​ខាង​លើ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ណែនាំ​បន្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ១៤ ថ្ងៃ​បន្ត​ទៀត ។

សូម​រម្លឹក​ថា ​គិត​ត្រឹម​ថ្ងៃ​ទី ២៤ ខែឧសភា​នេះ ​កម្ពុជា​បាន​រក​ឃើញ​នូវ​ករណី​វិជ្ជមាន​ថ្ម ២ ករណី​លើ​​ជនជាតិ​ខ្មែរ ២ រូប​ ដែល​ទើប​ត្រឡប់​ពី​ប្រទេស​ហ្វី​លី​ពី​ន និង​អា​មេ​រិ​ក ដែល​នាំ​ឲ្យ​កម្ពុជា​មាន​ករណី​កូ​វី​ដ​១៩ សរុប ១២៤ ករណី​ក្នុង​នោះ​ព្យាបាល​ជា​សះស្បើយ​និង​ចេញពី​មន្ទីរពេទ្យ​អស់​ចំនួន ១២២ នាក់​៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ