ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុ​ឹ​ម ជីវ៉ា​ ផ្ទុះ​កំហឹង​ខ្លាំង​ ក្រោយ​ផែង វណ្ណៈ​ដៀល​តារា​ Tik Tok សុខា ថា កាក​សំណល់​​​និង​សំរាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មុន​នេះ​បន្តិច ​លោក​អុ​ឹ​ម ជីវ៉ា ស្រាប់តែ​Live វី​ដេ​អូ​ទាំង​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា នេះ ឆ្លើយ​តប​លោក…

រាជធានីភ្នំពេញ ៖ មុន​នេះ​បន្តិច ​លោក​អុ​ឹ​ម ជីវ៉ា ស្រាប់តែ​Live វី​ដេ​អូ​ទាំង​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា នេះ ឆ្លើយ​តប​លោក ផែង វណ្ណៈ ដែល​បាន​Live វី​​ដេ​អូ និយាយ​​អោយ​តារា Tik Tok សុខា​ ថា ជា​តួ​កាក​សំណល់ និង​សំរាម មិនមែន​ជា​សិល្បការិនី​ពិតប្រាកដ​​។ ក្រោយមក​ក៏​មាន​ការ​ផ្ទុះឡើងនូវ​ការ​រិះគន់ និង​ខ្លះ​ថា ជា​គំនិត​មួយ​ល្អរបស់​លោក ផែង វណ្ណៈ ដែល​បាន​លើក​ឡើង​​។ យ៉ាងណាមិញ លោក​អុ​ឹ​ម ជីវ៉ា​ ដែល​បាន​យក​ សុខា​ មក​ប្រឡូក​សិល្បៈ​បាន​​មាន​ប្រតិកម្ម​ ក្រោយ​ស្តាប់​សំដី​ម៉ាក់​ងាយ​ទាំងនោះ​។

រំលឹក​វិញ​ត្រួស​ៗ​ថា លោក​ផែង វណ្ណៈ បាន​ឡាយវី​ដេ​អូ​ថា​អោយ​តារា Tik Tok សុខា ជាតា​រា​សំរាម​កាក​សំណល់ ។ តារា​មិនដឹង​មកពីណា គ្មាន​ជំនាញ​ ហើយ​អត់​ចេះ​ចូល​តួ​។ បើ​គ្រាន់តែ​ជា​តារា​និយាយ​លើ ​Tik Tok ក៏​ក្លាយជា​តួ​ដែរ​នោះ សិល្បៈ​ច្បាស់​ជា​កាន់តែ​ធ្លាក់​ចុះ​។

លោកផែង ​វណ្ណៈ បាន​បន្ត​​ថា​ ​ម៉េច​ក៏​មិន​រក​សិស្សសាលា​ចេញពី​សិល្បៈ ដែល​មាន​ជំនាញ​​ពិតប្រាកដ ​ហៅ​មក​ថត ដើម្បី​​អោយពួកគាត់​​មាន​ទឹកចិត្ត ចាំបាច់​អី​តែ​ពួក​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក​នោះ​។ សួរ​ថា​អ្នក​ណា​អោយ​តម្លៃ បើ​ម្ល៉ឺង​ៗ គេ​មិន​គាំទ្រ​ថា​គេ​ ហ្នឹង​មិន​ចេះ​លើក​ស្ទួយ​។

ចំពោះ អុ​ឹ​ម ជីវ៉ា វិញ ឆ្លើយ​តប​ទាំង​ខឹង​​ថា «​ប្រាប់​ម៉ា​សៀ ពាក់​វ៉ែនតា​ផង កុំមក​ដៀល​សិល្បៈ បើ​ថា​គេ​កាក​សំណល់ ឬ​សំរាម អ្នក​និយាយ​នោះ​អន់​ជាង​សម្រាម​»​។ ខ្ញុំ​​មាន​ហេតុផល មិនមែន​ចេះ​តែ​នឹកឃើញ​យក សុខា​ មក​ថត​ទេ ដោយសារ​តែ​ឃើញ​គ្នា ធាតុ​ពិត​អត់​មែន​។ គ្នា​លើកដៃ​សំពះ​ចង់​ថត គ្រាន់​បាន​លុយ​ទិញ​អង្ករ​ច្រក​ឆ្នាំង​។ សុខា មាន​សតិអារម្មណ៍​មិន​ប្រក្រតី វិបត្តិ​ផ្លូវចិត្ត ទើប​លោក​មើលថែរ​ជួយ​អោយ​បានការ​ងារ​ធ្វើ​។

អុឹម ជីវ៉ា បានបន្ត​ថា ​លោក​មិនមែន​ចង់​ល្បី​អី​ទេ ប្រហែលជា​មានកម្ម​ ទើប​ចេះ​តែ​ទើស​អ្នក​អត់ អ្នកក្រ​។ លោក​មិន​បាន​ទៅ​ចាប់ដៃ​គេ មក​Like មក​ស៊ែរ​ឯណា​ ។ លោក​កុំមក​ដៀល​គេ សំរាម កាក​សំណល់ ហើយ​បើ​ទោះជា ខ្ញុំ​អុ​ឹ​ម ជីវ៉ា​អត់​ស្លាប់​ ក៏​មិន​ទៅ​សុំ​អង្ករ លុយ​៥​ពាន់​រៀល​ពី​លោក​ដែរ​។ លេង​កុំ​ខឹង​ បើ​ខឹង​កុំ​លេង ចាស់​ចេះ​ដឹង​គឺ​គោរព តែបើ​មក​ខុស​ទិ​ស​លែង​ទៅ​វិញ​អត់​ខ្លាច​។ បើ​ខ្ញុំ​ខុស កែ​ខ្ញុំ ឆាត មក​ឬ​ផ្ញើ​សា​តាម​តេ​ឡេ​ក្រាម អោយ​យោបល់​នោះ​ទើប​ល្អ​។ តែ​នេះ​ពួយ Live ថាអោយ​ពេញ​ហ្នឹង សួរ​ថា ទាំងនេះ​ឬ​អ្នកចេះ​ដឹង ។

ទោះបី​ជា​យ៉ាងណា​ គេ​នៅ​តែ​តាមដាន​រឿង​នេះ​ត​ភាគ​ទៅ​ជា​បែប​ណា​ ឬ​មានការ​សម្រួល​គ្នា​សម្ងាត់ ក្រោយ​ពី​បាន​ចេញ​មុខ​តតាំង​ផុស​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​បែប​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ