ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​ប្តេជ្ញា​កុលបុត្រ​នៅ​ចំពោះ​មុខ​ឧបជ្ឈាយ៍

3 ឆ្នាំ មុន

អ្នកបួស​ទាំងឡាយ​នៅ​ចាំ​បាន​ទេ នៅ​ពេល​ចូល​បួស​ក្នុង​សំណាក់​ព្រះ​ឧបជ្ឈាយ៍ កុល​បុ​ត្រ​​ទាំងឡាយ​បាន​ពោល​ពាក្យ​ប្តេជ្ញា​ថា​នឹង​ធ្វើ​ឱ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន (​និ​ព្វា​នំ ស​ច្ឆិ ករ​ន​ត្ថា​យ​…)​នៅ​ចំពោះ​មុខ​ឧបជ្ឈាយ៍ ហើយ​ទើប​បូជា​កាយ​ថ្វាយខ្លួន​ក្នុង​ព្រះពុទ្ធ​សាស​នា​បួស​ជា​សង្ឃ​ដោយ​ចិត្ត​ជ្រះថ្លា និង​ប្តេជ្ញា​ដើរ​ឆ្ពោះទៅ​រក​ផ្លូវ​ស្ងប់​សម្រាប់​ជីវិត ។ ដូចនេះ​ពេញ​មួយ​ជីវិត​របស់​អ្នកបួស…

អ្នកបួស​ទាំងឡាយ​នៅ​ចាំ​បាន​ទេ នៅ​ពេល​ចូល​បួស​ក្នុង​សំណាក់​ព្រះ​ឧបជ្ឈាយ៍ កុល​បុ​ត្រ​​ទាំងឡាយ​បាន​ពោល​ពាក្យ​ប្តេជ្ញា​ថា​នឹង​ធ្វើ​ឱ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន (​និ​ព្វា​នំ ស​ច្ឆិ ករ​ន​ត្ថា​យ​…)​នៅ​ចំពោះ​មុខ​ឧបជ្ឈាយ៍ ហើយ​ទើប​បូជា​កាយ​ថ្វាយខ្លួន​ក្នុង​ព្រះពុទ្ធ​សាស​នា​បួស​ជា​សង្ឃ​ដោយ​ចិត្ត​ជ្រះថ្លា និង​ប្តេជ្ញា​ដើរ​ឆ្ពោះទៅ​រក​ផ្លូវ​ស្ងប់​សម្រាប់​ជីវិត ។

ដូចនេះ​ពេញ​មួយ​ជីវិត​របស់​អ្នកបួស គឺ​ដើរ​ក្នុង​ផ្លូវ​ដ៏​ស្ងប់ស្ងាត់ មាន​មេត្តា មិន​មានការ​បៀតបៀន​សត្វ​ដទៃ មិន​មានផ្ទះ​សម្បែង មិន​មានការ​អាល័យ​ទ្រព្យ អាល័យ​គ្រួសារ មាន​សេចក្ដី​ព្យាយាម​ចេញ​ចាក​កាម​ជា​និច្ច មានការ​យល់​ត្រូវ និង​ការ​ត្រិះ​រិះ​ត្រូវ ធ្វើ​តាម​បណ្ដាំ​របស់​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​ជា​អ្នក​នាំ​ផ្លូវ ទ្រោល​នូវ​ប្រទីប​ដ៏​ភ្លឺស្វាង​ឆ្ពោះទៅ​រក​ទីបំផុត​នៃ​ផ្លូវ​គឺ​ទី​រំលត់ទុក្ខ​ពោល​គឺ​ព្រះ​និព្វាន ដែល​អ្នកបួស​ត្រូវ​តែ​ខំ​ដើរ​ទើបបាន​ទៅ​ដល់ទី​នោះ ។

អ្នកបួស​ជា​អ្នក​ស្វែងរក​សន្តិភាព​សម្រាប់​ជីវិត​របស់​ខ្លួន និង​សង្គម​សត្វលោក​ផង ជា​អ្នក​ធ្វើសង្គ្រាម​ជាមួយ​សត្រូវ​ធំ​គឺ​កិលេស​ដែល​មាននៅ​ក្នុង​ចិត្ត​របស់​ខ្លួន ជា​អ្នក​យកឈ្នះ​កិលេស​ធំ​ទាំងនោះ​ឱ្យ​បាន​ទើប​ឈ្មោះ​ថា​ជា​សមណៈ​ពិតប្រាកដ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ