ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​នៅទី​ក្រុង​មូ​ស្គូជាង​១លាននាក់​មាន​អង់​ទី​គ័រ​​ប្រឆាំង​កូ​វី​ដ​១៩

3 ឆ្នាំ មុន

រុ​ស្ស៊ី​ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា អាជ្ញាធរ​សុខាភិបាល​ទីក្រុង​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រហែល ១២.៥% នៃ​ប្រជាជន​នៅ​ទីក្រុង​មូ​ស្គូ ឬ​ប្រហែល…

រុ​ស្ស៊ី​ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា អាជ្ញាធរ​សុខាភិបាល​ទីក្រុង​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រហែល ១២.៥% នៃ​ប្រជាជន​នៅ​ទីក្រុង​មូ​ស្គូ ឬ​ប្រហែល ១.៥​លាន​នាក់ ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា​មាន​អង្គ​ប​ដិ​ប្រាណ (​អង់​ទី​គ័រ​​) សម្រាប់​ប្រឆាំង​ជាមួយនឹង​វីរុស​ឆ្លង​កូ​រ៉ូ​ណា​ថ្មី ដែល​បង្ក​ឱ្យ​មាន​ជម្ងឺ​កូ​វី​ដ​១៩​។

រដ្ឋធានី​របស់​ប្រទេស​រុ​ស្ស៊ី​នៅ​ថ្ងៃ​ទី​១៥ ខែឧសភា បាន​បើក​ដំណើរការ​កម្មវិធី​ពិនិត្យ​រក​ជម្ងឺ​កូ​វី​ដ​១៩ ដោយ​ឥត​គិតថ្លៃ​ដ៏​ធំ​មួយ​ដោយ​ជ្រើសរើស​អ្នក​រស់នៅ​ទីក្រុង​មូ​ស្គូ​ដោយ​ចៃដន្យ ដើម្បី​ទៅ​មើល​នៅ​គ្លីនិក​មួយ​ក្នុង​ចំណោម ៣០​នៃ​គ្លីនិក​ក្នុង​ទីក្រុង សម្រាប់​ការ​ធ្វើតេស្ត​រក​អង្គ​ប​ដិ​ប្រាណ​ឥត​គិតថ្លៃ​។ ទីក្រុង​នេះ​ក៏​បាន​ធ្វើការ​ពិនិត្យ​បុគ្គលិក​ពេទ្យ​និង​អ្នកជម្ងឺ​ដើម្បី​រក​មើល​អង្គ​ប​ដិ​ប្រាណ​ផង​ដែរ​។

លទ្ធផល​នៃ​ការ​សិក្សា​បាន​ចង្អុលបង្ហាញ​អំពី​លទ្ធភាព​ក្នុង​ការ​បន្ធូរបន្ថយ​នូវ​វិធាន​ការណ៍​រឹត​បន្តឹង នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​លោក Alexey Khripun ប្រធាន​មន្ទីរ​សុខាភិបាល​ទីក្រុង​។

លោក Khripun បាន​មាន​ប្រសាសន៍​ថា​ «​ភាគរយ​ដ៏​ច្រើន​នៃ​អ្នកមាន​ផ្ទុក​អង់​ទីគ័រ​​នេះ គឺ​អាច​ធ្វើ​ឱ្យ​យើង​គិតគូរ​ដល់​ការ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​។ កាលពី​ម្សិលមិញ​លោក​អភិបាលក្រុង​មូ​ស្គូ បាន​សម្រេចចិត្ត​ពង្រីក​ផែនការ​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ​ដែល​បាន​គ្រោងទុក​។ នេះ​ជា​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ពី​របៀប​ដែល​ទីក្រុង​ម៉ូ​ស្គូ​នឹង​ផ្លាស់​ប្តូរ​បន្តិច​ម្តង​ៗ ដោយ​បន្ថយ​ការ​រឹត​បន្តឹង​ក្នុង​ប្រទេស​»។​

អាជ្ញាធរ​នៅ​ទីក្រុង​មូ​ស្គូ​បាន​និយាយ​ថា កម្មវិធី​ធ្វើតេស្ត​នេះ ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ជូនដំណឹង​អំពី​វិធាន​ការណ៍​នានា​ដែល​ត្រូវ​បាន​អនុវត្ត​ដើម្បី​ទប់ទល់​នឹង​ការ​រាលដាល​។ សេចក្តីថ្លែងការណ៍​របស់​មន្ត្រី​សុខាភិបាល​ទីក្រុង​បាន​និយាយ​ថា លទ្ធផល​អាច​ប្រៀបធៀប​ទៅ​នឹង​ទីក្រុង​នានា​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ប្រឈម​នឹង​វីរុស​នេះ​ដំបូង ដោយ​គេ​ប្រៀបធៀប​លទ្ធផល​របស់​ទីក្រុង​មូ​ស្គូ​ទៅ​នឹង​ទីក្រុង​ម៉ា​ឌ្រី​ត​៕ (យោង​តាម​ប្រភពពី edition.cnn.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ