បុរសម្នាក់ជួបគ្រោះ​តាម​ផ្លូវជាតិលេខ៤ កៀបជាប់​ក្នុង​កាប៊ីន​រថយន្ត​


​ខេត្តព្រះសីហនុ ៖ រថយន្តមួយគ្រឿង​​បើកបរ​ក្នុងទិស​ដៅ​ពីខេត្តព្រះសីហនុ​ឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់​ចំណុច​ផ្លូវកោង​បាន​រេចង្កូតមកខាងស្តាំ​ដៃធ្លាក់​ចិញ្ចើម​ផ្លូវ​​បុកដើមអាកាស្យា​ក្រពិត​​កៀបជាប់អ្នកបើកបរក្នុង​កាប៊ីន​រថយន្ត​​ បណ្តាល​ឱ្យ​បាត់បង់ជីវិតភ្លាមៗនឹងកន្លែងកើតហេតុ ។​

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពីវេលាម៉ោង​៩​និង​​​៥០នាទីព្រឹក​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០២០ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៩៥-១៩៦ស្ថិត​នៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

រថយន្ត​១​គ្រឿង​​ខាងលើម៉ាក​អុីស៊ុយហ្សុ៊យ​ (ISUZU) ពណ៌​ស ពាក់​ស្លាក​ផ្លា​ក​លេខ ​ខេមរភូមិន្ទ 3-1658 អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​។

ក្រោយពេលកើតហេតុ ​សមត្ថកិច្ច​​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិរបស់ជនរងគ្រោះ​ ដើម្បី​ឱ្យមក​ទទួល​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត​​ត្រូវបាន​សមត្ថកិច្ចស្ទូ​ច​យក​មក​រក្សា​ទុកបណ្តោះ អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ