​CPPផ្អាក​​ប្រារព្ធ​ខួបទី​៦៩ ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩


រាជធានី​ភ្នំពេញ ​៖ ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​បាន​ប្រកាស​ផ្អាក​ប្រារព្ធ​ខួប​លើក​ទី​៦៩​នៃ​ការ​បង្កើត​បក្ស​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ ។ ​នេះ​បើ​តាម​អគ្គ​អចិន្ត្រៃយ៍​របស់​បក្ស​។

យោង​តាម​លិខិត​មួយ​ច្បាប់​របស់​គណៈ​អ​ចិ​ន្ត្រៃ​យ៍​នៃ​គណៈកម្មាធិការ​កណ្តាល​ចុះហត្ថលេខា​ដោយ​សម្តេច​សេនា​វិបុល​ភក្តី​សាយ ឈុំ​ ប្រធាន​ព្រឹទ្ធសភា និង​ជា​អនុប្រធាន​គណបក្ស​ប្រជា​ជនក​ម្ពុជា​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២២ ​ឧសភា​ ឆ្នាំ​២០២០​ បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ ​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​ស​ូ​ម​ជម្រាប​​លោក លោក​ជំទាវ​ ប្រធាន​ក​ម្មា​ធិ​ការ​គណបក្ស​រាជធានី-ខេត្ត​ទាំងអស់​មេត្តា​ជ្រាប​ថា​ ដោយ​បញ្ហា​វីរុស​កូ​វី​ដ​១៩ កំពុង​នៅ​បន្ត​រាលដាល​ពាសពេញ​ពិភពលោក ដូច្នេះ​ការ​រៀបចំ​ពិធី​ជួបជុំ​ឬ​ធ្វើ​មី​ទ្ទិញ ដើម្បី​អបអរសាទ​ខួប​លើក​ទី​៦៩ នៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គណៈកម្មាធិការ​គណបក្ស​គ្រប់​ថ្នាក់​ត្រៀម​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០​ខាង​មុខ​គឺ​ត្រូវ​ផ្អាក​នៅ​ក្នុងឆ្នាំនេះ​។

អចិន្ត្រៃយ៍​បក្ស​បាន​បន្ត​ថា​ក្នុង​កាល​វេលា​នេះ​គណៈកម្មាធិការ​គណបក្ស​គ្រប់​ថ្នាក់​ត្រូវ​បន្ត​រៀបចំ​ផ្សព្វផ្សាយ​«Logo​គណបក្ស​ខួប​លើក​ទី ៦៩» ដែល​មាន​ភ្ជាប់​ជាមួយ​នេះ​នៅ​តាម​ទីកន្លែង​ជាក់ស្តែង​និង​តាម​ការ​អនុញ្ញាត​នៃ​ច្បាប់ ដូចដែល​ធ្លាប់​បាន​ធ្វើ​រៀង​រាល់​ឆ្នាំ​៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ