អឺរ៉ុបបានបដិសេធទាំងស្រុងនូវទស្សនវិស័យរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ ចំពោះពិភពលោកនៅសប្តាហ៍នេះ ។
ភាពតានតឹងរវាងសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាប្រវត្តិសាស្ត្រ ទាំងនេះមានបានប្រែទៅជាពុះកញ្ជ្រោលក្នុងអំឡុងពេលមានរោគរាតត្បាតកូវីដ១៩ ។
មេរោគនេះបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារល្បឿននៃការរីករាលដាល ប៉ុន្តែវាក៏កំពុងបង្កើនការផ្លាស់ប្តូរជាសកលមួយទៀត នៅក្នុងតុល្យភាពនៃអំណាច – ហើយមិនមែននៅក្នុងការពេញចិត្តរបស់អាមេរិកទេ ។
វិសាលភាពនៃការបែងបាក់បានក្លាយជាច្បាស់នៅថ្ងៃអង្គារនេះ ក្នុងពេលបោះឆ្នោតនៅឯសន្និបាតប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយគាំទ្រដល់វិធីផ្សះផ្សាអឺរ៉ុប ចំពោះប្រទេសចិនទាក់ទងនឹងការស៊ើបអង្កេតមួយចំពោះការផ្ទុះឡើងនេះ ។
សហរដ្ឋអាមេរិកចង់មានវិធានការតឹងរឹង ប៉ុន្តែវាត្រូវបានគេបដិសេធ ។ ការបដិសេធនេះជាការប្រកាសអាសន្នមួយអោយក្រុងវ៉ាស៊ីនតោនភ្ញាក់ក្រញ៉ាង ។
អ្វីដែលសំខាន់ជាងគេ គឺការប្រកួតគ្នាដែលមានអាយុច្រើនឆ្នាំ និងបីផ្លូវ ដើម្បីភាពលេចធ្លោរវាងអាមេរិកអឺរ៉ុប និងចិន ។ ទោះបីជាមានការអបអរសាទររបស់លោកត្រាំ ចំពោះចំណាត់ការរបស់លោកស៊ី ជិនពីង ទៅលើជំងឺរាតត្បាតនេះក៏ដោយក៏លោកបានស្តីបន្ទោសប្រធានាធិបតីចិនដែលបានបិទបាំងដំណាក់កាលដំបូងនៃការផ្ទុះឡើងរបស់ប្រទេសចិន ។
ទីក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់បែបនេះ ជាប្រចាំ និងបានរិះគន់វិធីសាស្ត្ររបស់អាមេរិកចំពោះការរាតត្បាត ។
លោកត្រាំក៏បានស្តីបន្ទោសអង្គការសុខភាពពិភពលោកថា កាន់ជើងប្រទេសចិន និងកាត់ជំនួយជិត ៥០០ លានដុល្លារដល់ស្ថាប័នអង្គការសហប្រជាជាតិមួយនេះ ។
លោកត្រាំថែមទាំងព្រមានថា លោកនឹងឈប់អោយថវិកាជាអចិន្ត្រៃយ៍ ប្រសិនបើអង្គការសុខភាពពិភពលោកមិនប្តេជ្ញាធ្វើឱ្យប្រសើរឡើងរយៈពេល៣០ថ្ងៃខាងមុខ ។
ទោះបីជាមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីការដោះស្រាយរបស់ប្រទេសចិន ចំពោះរោគរាតត្បាតក៏ដោយ មេដឹកនាំអឺរ៉ុបបានគាំទ្រ សេចក្តីសម្រេចចិត្តរបស់អង្គការសុខភាពពិភពលោកដោយអំពាវនាវឱ្យមានដំណើរការវាយតម្លៃឯករាជ្យ និងទូលំទូលាយដោយមិនលំអៀងរាប់បញ្ចូលទាំងការប្រើប្រាស់យន្តការដែលមានស្រាប់សមស្រប ដើម្បីពិនិត្យឡើងវិញនូវបទពិសោធន៍ដែលទទួលបាន និងមេរៀនដែលទទួលបានពីការឆ្លើយតបជាសកលចំពោះកូវីដ១៩ ។
ការសម្រេចចិត្តរបស់អឺរ៉ុបក្នុងការបដិសេធការប្រឈមមុខរបស់លោក ត្រាំ ជាមួយប្រទេសចិននិងអង្គការសុខភាពពិភពលោកនឹងប៉ះពាល់ដល់គណបក្សទាំងពីរដែលប្តេជ្ញាឈ្នះការបោះឆ្នោតនៅសហរដ្ឋអាមេរិកនៅឆ្នាំនេះ ។
មិនថា អ្នកណាឈ្នះការបោះឆ្នោតខាងមុខនោះទេលោក ត្រាំ និងការដោះស្រាយរបស់លោកចំពោះកូវីដ១៩ កំពុងធ្វើឱ្យឥទ្ធិពលសកលរបស់អាមេរិកចុះខ្សោយ ៕
ចែករំលែកព័តមាននេះ