ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​សឹង​គ្រប់​ខេត្ត​ហើយ​តែ​បងប្អូន​ប្រយ័ត្ន​ ព្រោះ​អាច​នឹង​មាន​​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តឧត្តរមានជ័យ ៖ នា​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២០ មាន​ភ្លៀង​បន្ត​ធ្លាក់​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម នៅ​ផ្នែក​ខ្លះ​នៃ​ក្រុង​សំរោង និង​ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ។…

ខេត្តឧត្តរមានជ័យ ៖ នា​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២០ មាន​ភ្លៀង​បន្ត​ធ្លាក់​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម នៅ​ផ្នែក​ខ្លះ​នៃ​ក្រុង​សំរោង និង​ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២០ ។

បញ្ជាក់ ៖ កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា​នេះ ក្រសួង​ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស (​ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២០) នឹង​មាន​ភ្លៀង​ជា​បន្តបន្ទាប់ ហើយ​អាច​នឹង​មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ផង​ដែរ ។

ក្រសួង​បាន​លើក​ឡើង​ទៀត​ថា អាស្រ័យ​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាប​ជូន​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​សូម​បងប្អូន​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ជា​ពិសេស បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​វាលទំនាប​កណ្តាល ចាប់​ថ្ងៃ​ទី ២១-២៦ ខែឧសភា​នេះ ៕