ខេត្តកែប ៖ ខេត្តកែបនាចុងសប្តាហ៍នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ បន្ទាប់ពីបានទទួលនូវទឹកភ្លៀងមួយមេ កាលពីព្រឹកមិញរួចមក នៅខណ:រសៀលថ្ងៃទី២៣ ខែឧសភានេះ នៅរមនីយដ្ឋានឆ្នេរកែប ក្រុងកែប ខេត្តកែប បានភ្លៀងយ៉ាងច្រើនមកទស្សនា ។ នេះបើយោងតាមហ្វេសប៊ុកផេកលោក ខៀវ កាញ្ញារិទ្ធ ចេញផ្សាយនាថ្ងៃទី២៣ ខែនេះ ។
លោកបានបញ្ជាក់បន្ត ដោយសង្កេតឃើញថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ នៅតែបន្តអញ្ចើញមកសម្រាកលំហែកម្សាន្ត និងទទួលទានគ្រឿងសមុទ្រស្រស់ៗ ជាលក្ខណៈមិត្តភក្តិ បងប្អូន និងក្រុមគ្រួសារប្រកបដោយភាពសប្បាយរីករាយ ។
បញ្ជាក់ ៖ កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែបថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តកែបមានម៉ាស៊ីនជាប្រចាំសម្រាប់វាស់កម្រិតខ្យល់ ។ នៅពេលខ្យល់ ឬទឹកមានជាតិពុលនោះម៉ាស៊ីននឹងដឹង ដោយនៅខេត្តកែបកម្រិតខ្យល់ពុលនោះទេ ។
លោកបន្តថា រដ្ឋបាលខេត្តកែបកំពុងពិភាក្សាគម្រោងរៀបចំផែនការក្នុងការរៀបចំវិស័យទេចរណ៍ខេត្តកែប ដោយតំបន់ណាសម្រាប់សាធារណៈ ឆ្នេរខ្សាច់បែបណាទាក់ទាញ ហើយរៀបចំស្ពានទៅកោះទន្សាយរៀបចំធ្វើយ៉ាងណាឲ្យទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកច្រើន ។ លោកថា គម្រោងទាំងនេះនឹងដាក់ឆ្លងទៅកាន់គណៈកម្មការអន្តរក្រសួង រួចហើយ ដាក់ ទៅរាជរដ្ឋាភិបាលដើម្បីសម្រេចទើបចាប់ផ្តើមអនុវត្តតែម្តង ៕