ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ៖ ថ្នាំ​ដែល​លោក​ត្រាំ​អួត​នោះ​អាច​បង្ក​ហា​និ​ភ័យ​ស្លា.ប់​ក្នុង​ចំណោម​អ្នកជំងឺ

3 ឆ្នាំ មុន

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ថ្នាំ​ដែល​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ អួត​ថា អាច​ជួយ​ព្យាបាល​កូ​វី​ដ​១៩ នោះ​អាច​បង្កើន​គ្រោះថ្នាក់​ដល់​ជីវិត​របស់​អ្នកជំងឺ ។ នេះ បើ​តាម​សេចក្តី​រាយ​ការ​ណ័​ព័ត៌មាន…

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ថ្នាំ​ដែល​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ អួត​ថា អាច​ជួយ​ព្យាបាល​កូ​វី​ដ​១៩ នោះ​អាច​បង្កើន​គ្រោះថ្នាក់​ដល់​ជីវិត​របស់​អ្នកជំងឺ ។

នេះ បើ​តាម​សេចក្តី​រាយ​ការ​ណ័​ព័ត៌មាន BBC នៅ​ថ្ងៃនេះ ។ ការ​សិក្សា​បាន​និយាយ​ថា មិន​មាន​អត្ថប្រយោជន៍​អ្វី​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​ដោយ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ជំងឺគ្រុនចាញ់​ឈ្មោះ hydroxychloroquine នោះ​ទេ ។

លោក Trump បាន​និយាយ​ថា គាត់​កំពុង​ប្រើ​ថ្នាំ​នេះ ដើម្បី​បង្ការ​ឆ្លង​កូ​វី​ដ​១៩ ទោះបីជា​មន្ត្រី​ជំនាញ ព្រមាន​ថា វា​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​បេះដូង​ក្តី ។

ប្រធានាធិបតី​បាន​ផ្សព្វផ្សាយ​អួត​ថ្នាំ​នេះ​ម្តង​ហើយ​ម្តងទៀត ប្រឆាំង​នឹង​ដំបូន្មាន​វេជ្ជសាស្ត្រ ។

ការ​សិក្សា​របស់​ទស្សនាវដ្តី Lancet មានការ​ចូលរួម​ពី​អ្នកជំងឺ​ដែល​មាន​ជំងឺ coronavirus ៩៦.០០០ នាក់​ដែល​ជិត ១៥.០០០ នាក់​ត្រូវ​បាន​គេ​ផ្តល់​ថ្នាំ hydroxychloroquine ឬ chloroquine តែ​ម្នាក់ឯង ឬ​ជាមួយ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក ។

ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អ្នកជំងឺ​ទំនងជា​ស្លាប់​នៅ​មន្ទីរពេទ្យ​ហើយ វិ​វត្ត​ទៅ​ជា​ផលវិបាក​នៃ​ចង្វាក់បេះដូង​ជាង​អ្នកជំងឺ Covid ដទៃ​ទៀត​នៅ​ក្នុង​ក្រុម​ប្រៀបធៀប ។

អត្រា​មរណភាព​របស់​ក្រុម​ដែល​ត្រូវ​បាន​ព្យាបាល​មានៈ hydroxychloroquine ១៨%; chloroquine ១៦,៤%; ក្រុម​ត្រួតពិនិត្យ​តាមដាន ៩% ។

អ្នក​ដែល​ត្រូវ​បាន​ព្យាបាល​ដោយ hydroxychloroquine ឬ chloroquine ក្នុង​ការ​រួម​ផ្សំ​ជាមួយ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច​មាន អត្រា​ស្លាប់ ខ្ពស់​ជាង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ