លើកនេះ! កម្ពុជាបិទការនាំចូលមាន់ពីក្រៅ ខណៈមាន់៣សាសន៍ធ្លាក់ថ្លៃជាងគេ


រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​តម្លៃ​មាន់​ក្នុងស្រុក​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​នា​ពេល​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​ដែល​មាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​សេនាធិការ បាន​សិក្សា​ពិភាក្សា​និង​សម្រេច​បិទ​ការ​នាំ​ចូល​មាន់​ពី​ក្រៅប្រទេស​ស្ទើរតែ​ទាំងស្រុង ដើម្បី​បង្កើន​តម្លៃ​មាន់​ក្នុងស្រុក​ឡើង​វិញ ។

នេះ​បើ​តាម​លោក​តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​ថ្លៃ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​រសៀល​ថ្ងៃ​ទី​២១ ឧសភា ២០២០​នេះ ។

លោក​តាន់ ផា​ន់​ណា​រ៉ា បាន​មាន​ប្រសាសន៍​បន្ត​ថា ដោយ​ឃើញ​ថា​តម្លៃ​មាន់​ជា​ពិសេស​មាន់​បី​សាសន៍ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ក្រសួង​បាន​សម្រេច​បិទ​ការ​នាំ​ចូល​ស្ទើរតែ​ទាំងស្រុង ក៏​ប៉ុន្តែ​បន្ទាប់​ពី​បិទ​ការ​នាំ​ចូល​ហើយ​នោះ ក៏​ឃើញ​តម្លៃ​មាន់​នេះ​មិន​ទាន់​ងើបឡើង​វិញ​នៅឡើយ ទើប​ក្រសួង​និង​អគ្គនាយកដ្ឋាន​ស៊ើប​បន្ត​ទៀត​ក៏​រក​ឃើញ​ថា​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នេះ ដោយសារ​តែ​ការ​ចិញ្ចឹម​មិន​មាន​ផែនការ​ច្បាស់លាស់ ។

លោក​បាន​បន្ត​ថា «​យើង​ចង់អោយ​អ្នក​ចិញ្ចឹម​មាន់​ទាំងនោះ​ចូលរួម​ជាមួយ​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ដើម្បី​រៀបចំ​ផែនការ​អោយ​បាន​ច្បាស់លាស់​ដើម្បី​រក្សា​តម្លៃ​ថេរ និង​មិន​អោយ​ខាត ។ ការ​ចិញ្ចឹម​លើស​តម្រូវការ​នឹង​ធ្វើ​អោយ​តម្លៃ​ធ្លាក់​បែប​នេះ » ។

លោក​បាន​បន្ថែម​ថា គិត​មក​ដល់​ពេល​នេះ មាន់​បី​សាសន៍​ងើបឡើង​វិញ​ក្នុង​តម្លៃ​រង្វង់​៥០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ក៏​ប៉ុន្តែ​បើ​ធៀប​នឹង​ថ្លៃដើម​ដែល​គាត់​ផលិត​គឺ​នៅ​ត​ខាត​ដដែល ព្រោះ​ថ្លៃដើម​ផលិត​របស់​ពួក​គាត់​ចន្លោះ​ពី​៧០០០​រៀល​ទៅ​៧៥០០​រៀល ។

អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ បាន​មាន​ប្រសាសន៍​បន្ត​ថា « ចំពោះ​មាន់​សាច់​ដែល​ធ្លាប់​ចុះ​ដល់​២០០០ ឬ​៣០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​បាន​ងើបឡើង​វិញ​ក្នុង​តម្លៃ​ចន្លោះ​៥០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ដែល​ធ្វើ​អោយ​គាត់​បាន​ចំណេញ​បន្តិច​វិញ ៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ