ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​សាច់​លើ​ទីផ្សារ​កំឡុង​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធាន​ភ្នំពេញ ៖ យោង​តាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម សត្វ​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា​កម្ពុជា​អាច​ផ្គត់ផ្គង់​សាច់​នៅ លើ​ទីផ្សារ​ដោយ​មិនបាច់​នាំ​ចូល​ពី​ប្រទេស​ជិតខាង ក្នុង​ស្ថានភាព​កម្ពុជា​កំពុង​ទប់ស្កាត់ ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ…

រាជធាន​ភ្នំពេញ ៖ យោង​តាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម សត្វ​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា​កម្ពុជា​អាច​ផ្គត់ផ្គង់​សាច់​នៅ លើ​ទីផ្សារ​ដោយ​មិនបាច់​នាំ​ចូល​ពី​ប្រទេស​ជិតខាង ក្នុង​ស្ថានភាព​កម្ពុជា​កំពុង​ទប់ស្កាត់ ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ។

លោក តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គ​នាយ ក​ដ្ឋា​ន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បានឱ្យ​ដឹង​ថា កាលពី​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ស្ថាន ភាព​ធម្មតា ពោល​គឺ​មុន​ពេល​កូ​វី​ដ ១៩ បាន​ផ្ទុះ​នៅ​ក្នុងស្រុក កម្ពុជា​អាច​ផ្គត់ផ្គង់​សាច់​សរុប បាន​ប្រមាណ ៨២​ភាគរយ​ទៅ​ហើយ ហើយ​នៅ​ពេល​កូ​វី​ដ ១៩ ចាប់ផ្ដើម​កើតឡើង​តម្រូវការ ក៏​ធ្លាក់​ចុះ ព្រោះតែ​តាម​ភោជនីយដ្ឋាន តាម​សណ្ឋាគារ​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក​សកម្មភាព និង​មិន​មាន​តម្រូវការ​សាច់​ថែម ធ្វើ​ឱ្យ​កម្ពុជា​អាច​ផ្គត់ផ្គង់​បាន​សឹងតែ ១០០​ភាគរយ​ទៅ ហើយ ដូច្នេះ​កម្ពុជា​ត្រូវ​ពង្រឹង​ខ្លួន​បន្ថែម​ទៀត ដើម្បី​បន្ត​ផ្គត់ផ្គង់​ដោយ​មិន​ចាំបាច់​នាំ​ចូល ពី​ខាងក្រៅ ។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ​ការ​នាំ​ចូល​សត្វ​ពី​ខាងក្រៅ​ប្រទេស​បាន​ថមថយ​មក​នៅ កម្រិត​មួយទៀត ជាក់ស្ដែង​ការ​នាំ​ចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ ឃើញ​ថា​បាន​កាត់​បន្ថយ ការ​នាំ​ចូល​រហូត​ដល់​ពាក់កណ្ដាល​ក្នុង​រយៈពេល​តែ ១០​ថ្ងៃ នៃ​ការ​កើត​កូ​វី​ដ ១៩ ដំបូង ប៉ុន្តែ ចាប់តាំងពី​ការ​កាត់​បន្ថយ​នៃ​ការ​នាំ​ចូល​មក​ក៏​ឃើញ​ថា​តម្លៃ​កម្ពុជា​នៅ​តែ​អាច​ផ្គត់ផ្គង់​ជ្រូក​បាន​នៅ​លើ​ទីផ្សារ ហើយ​ក៏​មិន​ធ្វើ​ឱ្យ​តម្លៃប្រែប្រួល​ឡើងថ្លៃ​ដែរ ។

បើ​តាម​លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បានឱ្យ​ដឹង​ថា នៅ ពេល​រាជរដ្ឋាភិបាល​បាន​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ជិតខាង ឃើញ​ថា​តម្លៃ​ជ្រូក នៅ​លើ​ទីផ្សារ​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ដែល​អាច​ឱ្យ​កសិករ និង​អ្នក​ចិញ្ចឹម​ក្នុងស្រុក​ទទួល បាន ប្រាក់​ចំណូល​ឡើង​វិញ​បន្ទាប់​ពី​ពួក​គាត់​បាន​ខាតបង់​អស់​ជា​ច្រើន​ក្នុង​កំឡុង​ពេល​ផ្ទុះ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​កាលពី​ឆ្នាំ​មុន ។

កសិករ និង​អ្នក​ចិញ្ចឹម​ពួក​គាត់​សប្បាយចិត្ត​ណាស់ ដែល​រាជរដ្ឋាភិបាល​ជួយ​ពួក​គាត់​ដោយ​ការ​កាត់​បន្ថយ​ការ​នាំ​ចូល ហើយ​ក៏​សូម​ឱ្យ​រាជរ​ដ្ឋា​ភិ បាល​បន្ត​ធ្វើ​បែប​នេះ​បន្ត​ទៀត​ដើម្បី​ឱ្យ​អ្នក​ក្នុងស្រុក​បញ្ចេញ​សមត្ថភាព​ផ្គត់ផ្គង់​ជ្រូក​ទៅ​លើ​ទីផ្សារ ដោយ​មិនបាច់​យក​លុយរាប់​រយ​លាន​ដុល្លារ​ទៅ​ទិញ​ជ្រូក​ពី​ប្រទេស​ជិតខាង​នោះ​ទេ ។

លោក​បន្ត​ថា​ក្នុង​នាម​ជា​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា លោក​ជំរុញ​ឱ្យ​កសិករ​ងាក មក​ចិញ្ចឹម​ឡើង​វិញ ក្នុង​ពេល​ដែល​កំពុង​ទប់ស្កាត់​ការ​នាំ​ចូល ដោយ​បាន​ដក​អាជ្ញាប័ណ្ណ ក្រុមហ៊ុន​នាំ​ចូល​មួយ​ចំនួន​មិន​អនុវត្តន៍​តាម​ការ​ណែនាំ របស់​សមត្ថកិច្ច ។ ម្យ៉ាងទៀត​ដោយ មានការ​ធានា​ទីផ្សារ​ល្អ​ប្រសើរ​បែប​នេះ សង្ឃឹមថា កសិករ​នឹង​អាច​ងាក​មក​ចិញ្ចឹម​កាន់តែ ច្រើន ដើម្បី​ផ្គត់ផ្គង់​ហើយនឹង​ឈាន​ដល់​ការ​ផ្គត់ផ្គង់​បាន​ទាំងស្រុង​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ នេះ ។

បើ​តាម​លោក លី ឡា​វី​ល អគ្គនាយក​ក្រុមហ៊ុន M’s Pig និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិ បាល​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​លើក​ឡើង​ថា វា​ដល់​ពេល​ដែល​អ្នក​នាំ​ចូល​ទាំង ឡាយ​កាលពី​កន្លង​មក ងាក​មក​ចិញ្ចឹម​ផ្គត់ផ្គង់​ក្នុងស្រុក​វិញ​ហើយ ព្រោះ​នៅ​ពេល​ចិញ្ចឹម​ក្នុង ស្រុក​វា​នឹង​ធ្វើ​ឱ្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​ជា​ច្រើន​ទៀត​ដំណើរការ​ផង​ដែរ ដូច​ជា​អ្នក​ផលិត​ចំ ណី អ្នក​ដាំ​ដុះ​វត្ថុ​ធាតុ​សម្រាប់​ចំណី ដូច​ជា​ពោត សណ្ដែក និង​ធនធាន​ជា​ច្រើន​សម្រាប់ ផ្គត់ផ្គង់​ក្នុង​ការ​ចិញ្ចឹមសត្វ​ជាដើម ហើយ​ថវិកា​ទាំងនោះ​ក៏​បាន​វិល​ក្នុង​ចរន្ត​សេដ្ឋកិច្ច​កម្ពុជា ដោយ​មិន​បាន​ហូរ​ចេញ​ទៅ​ក្រៅ​ទៀត​ឡើយ ។ ធ្វើ​ដូចនេះ នឹង​អាច​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់ តែ​រីក​ចម្រើន​ដោយសារ​តែ​មានការ​គាំទ្រ និង​ជំរុញ​ពី​វិស័យ​ចិញ្ចឹមសត្វ​នេះ ។

គួរ​បញ្ជាក់​ថា វិស័យ​ចិញ្ចឹម​ជ្រូក​កម្ពុជា បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​កាលពី​ឆ្នាំ​មុន​ដោយ សារ​តែ​ការ​រាតត្បាត​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ជា​ពិសេស​នោះ​ធ្វើ​ឱ្យ​តម្លៃ​ជ្រូក​រស់​លើ​ទីផ្សារ បាន​ធ្លាក់​ចុះ​ស្ទើរតែ​ហៅ​លែង​ឮ និង​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក​បោះបង់​ការ​ចិញ្ចឹម បន្តិច​ម្ដង​ៗ និង​ទុក​ឱកាស​ឱ្យ​ឈ្មួញ​នាំ​ចូល​ជ្រូក​ពី​ខាងក្រៅ​កាន់តែ​ច្រើន​ជា ពិសេស​ពី​ប្រ ទេស​វៀតណាម ។

តែ​ក្រោយមក​ដោយសារ​តែ​វៀតណាម​ខ្វះខាត​ជ្រូក​សម្រាប់​ផ្គត់ផ្គង់​លើ ទីផ្សារ​ធ្វើ​ឱ្យ​ជ្រូក​វៀ​ណា​ម​ឡើងថ្លៃ​កាន់តែ​ខ្លាំង ក៏​បង្ខំ​ឱ្យ​ឈ្មួញ​នាំ​ពី​ថៃ​មក​ផ្គត់ផ្គង់​វិញ ក្នុង តម្លៃ​គួរសម និង​បាន​ផ្ដល់​ឱកាស​ឱ្យ​អ្នក​ក្នុងស្រុក​ចាប់ផ្ដើម​ចិញ្ចឹម​វិញ​បណ្ដើរ​ៗ​រហូត​មក​ដល់ ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ