ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ សូម​បងប្អូន​ជនរួមជាតិ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺឆ្លង​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេរ​លើ​បណ្តាញ​សង្គម​មុន​នេះ​បន្តិច​ថា​«​សូម​បងប្អូន​ជនរួមជាតិ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺឆ្លង​កូ​វី​ដ​-១៩ កាលពី​ស​ប្តា​ហ៍​មុន ប្រទេស​យើង​បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ បានជា​សះស្បើយ​ទាំង​១២២​នាក់ ។ ប៉ុន្តែ​ក្នុង​ស​ប្តា​ហ៍​នេះ​យើង​ក៏​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេរ​លើ​បណ្តាញ​សង្គម​មុន​នេះ​បន្តិច​ថា​«​សូម​បងប្អូន​ជនរួមជាតិ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺឆ្លង​កូ​វី​ដ​-១៩ កាលពី​ស​ប្តា​ហ៍​មុន ប្រទេស​យើង​បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ បានជា​សះស្បើយ​ទាំង​១២២​នាក់ ។ ប៉ុន្តែ​ក្នុង​ស​ប្តា​ហ៍​នេះ​យើង​ក៏​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ចំនួន​២​នាក់​មក​វិញ ។ » នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​តេ​ជោ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា​នេះ ។

ស្ថិតិ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ តាម​ការ​បញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) មក​ទល់​ពេល​នេះ គឺ​បាន​កើនឡើង​រហូត​ដល់​ជិត​៥​លាន​នាក់ (៤,៩៩៥,៩៩៦) ដែល​មាន​អ្នក​ស្លាប់​ជាង​៣០​ម៉ឺន​នាក់ (៣២៧,៨២១) ។ ជំងឺ​រលាក​ផ្លូវដង្ហើម​កូ​វី​ដ​១៩ នេះ គឺ​កាច​សាហាវ​ខ្លាំង​ណាស់​ដែល​កំពុង​វាយលុក​លើ ២១៦ ប្រទេស ។

ប្រជាពលរដ្ឋ​ត្រូវ​មានការ​យល់​ដឹង​ខ្ពស់​អំពី​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ ។ ត្រូវ​បង្កើន​អនាម័យ​សុខភាព​រស់នៅ​អោយ​បាន​ល្អ គឺ​ត្រូវ​ពាក់​ម៉ាស ឬ​ក្រ​ម៉ា ហើយ​ត្រូវ​ដុសលាង​សម្អាត​ដៃ​អោយ​បាន​ស្អាត​ជា​ប្រចាំ​ជាមួយ​សាប៊ូ , ទឹក​អាល់កុល​ឬ ចឹ​ល​កម្ចាត់​មេរោគ និង​បាក់តេរី​ផ្សេង​ៗ ។

បើ​មានការ​សង្ស័យ​ទៅ​លើ​អ្នក​ណា​ម្នាក់ ឬ​ចំពោះ​ខ្លួនឯង​ផ្ទាល់ សូម​ទូរស័ព្ទ​មក​លេខ ១១៥ ។ សូមកុំ​ចម្លងរោគ​ពី​យើង​ទៅ​គេ ហើយ​ក៏​កុំ​ចម្លងរោគ​ពី​គេ​មក​ក្រុម​គ្រួសារ​យើង​ផង​ដែរ ។ កន្លែង​ណា​ដែល​មិន​ចាំបាច់​ទៅ សូម​កុំទៅ ជា​ពិសេស​ទីកន្លែង​ដែល​មាន​ក្រុម​មនុស្ស​ច្រើន ។ សូម​ស្តាប់​នឹង​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​អោយ​បាន​ជាប់​ជា​និច្ច ។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ និង​សំណាងល្អ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ចុង​ស​ប្តា​ហ៍ ៕