ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​អា​មេ​រិ​ក​បង្កើន​ទ្រព្យ​ខ្លួនឯង ៤៣៤​ប៊ី​លាន​ដុល្លារ​ក្នុង​កំឡុង​ពេល​ផ្ទុះ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

យោង​ទៅ​តាម​របាយការណ៍​មួយ​របស់ American for Tax Fairness និង Institute for Policy Studies’…

យោង​ទៅ​តាម​របាយការណ៍​មួយ​របស់ American for Tax Fairness និង Institute for Policy Studies’ Program for Inequality បាន​ឲ្យ​ដឹង​ថា ក្នុង​កំឡុង​ពេល​ពី​ពាក់កណ្តាល​ខែមីនា ដល់​ពាក់កណ្តាល​ខែឧសភា​នេះ មហាសេដ្ឋី​ជនជាតិ​អា​មេ​រិ​ក​បង្កើន​ទ្រព្យ​ខ្លួនឯង​សរុប​បាន ៤៣៤​ប៊ី​លាន​ដុល្លារ ។

របាយការណ៍​ខាងលើ​យោង​តាម​ទិន្នន័យ​របស់ Forbes ដែល​បាន​ប្រមូល​ទិន្នន័យ​ពី​មហាសេដ្ឋី​ចំនួន​ច្រើន​ជាង ៦០០​នាក់​ទៅ​ទៀត​ក្នុង​សហរដ្ឋអាមេរិក​រវាង​ពី​ថ្ងៃ​ទី ១៨ ខែមីនា ដល់ ថ្ងៃ​ទី ១៩​ខែឧសភា ។

លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos) របស់ Amazon និង​លោក ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) របស់ Facebook បង្កើន​ទ្រព្យ​ខ្លួន​បាន​ច្រើន​ជាងគេ​ដោយ​លោក​បេ​សូ​ស​រកបាន ៣៤.៦​ប៊ី​លាន​ដុល្លារ​បន្ថែម និង​លោក​ហ្សា​ក់​កា​បឺ​ក​រកបាន ២៥​ប៊ី​លាន​ដុល្លារ​បន្ថែម ។

របាយការណ៍​នេះ​បាន​បង្ហាញ​ថា ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន​ធំ​ៗ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទោះជា​សេដ្ឋកិច្ច​កំពុង​តែ​ជួបនឹង​បញ្ហា​ពិតមែន​ក្តី ។
របាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា ទ្រព្យសម្បត្តិ​រួម​របស់​មហាសេដ្ឋី​ជនជាតិ​អា​មេ​រិ​ក​កើនឡើង​បាន ១៥% ក្នុង​កំឡុង​ពេល ២​ខែ​កន្លង​មកនេះ ពី ២.៩៤៨​ទ្រី​លាន​ដុល្លារ ដល់ ៣.៣៨២​ទ្រី​លាន​ដុល្លារ ។

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) ជា​មហាសេដ្ឋី​ដែល​មើលឃើញ​ទ្រព្យ​កើនឡើង​ក្នុង​អត្រា​ខ្ពស់​ជាងគេ ឬ​ស្មើ ៤៨% ក្នុង​កំឡុង​ពេល ២​ខែ​មក​ស្មើ ៣៦​ប៊ី​លាន​ដុល្លារ ។ លោក ហ្សា​ក់​កា​បឺ​ក វិញ​មើលឃើញ​កំណើន​បាន ៤៦% មក​ស្មើ ៨០​ប៊ី​លាន​ដុល្លារ ។

ចំណែកឯ​លោក បេ​សូ​ស វិញ​មើលឃើញ​ទ្រព្យ​កើនឡើង​បាន ៣១% មក​ស្មើ ១៤៧​ប៊ី​លាន​ដុល្លារ ។ អ្នកស្រី បេ​សូ​ស ដែល​ជា​អតីត​ភរិយា​របស់​លោក​បេ​សូ​ស​ក៏​មើលឃើញ​ទ្រព្យសម្បត្តិ​សរុប​កើនឡើង ១​ភាគ​៣ មក​ស្មើ ៤៨​ប៊ី​លាន​ដុល្លារ​ដែរ ។

ជាក់ស្តែង មិនមែន​គ្រប់​មហាសេដ្ឋី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ទេ ជា​ពិសេស​មហាសេដ្ឋី​ក្នុង​វិស័យ​ទេសចរណ៍ និង​លក់រាយ​ដែល​មើលឃើញ​តម្លៃ​ភាគហ៊ុន​ធ្លាក់​ចុះ​មិន​ទាន់​កើនឡើង​វិញ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ