លោក ណឺម៉ាន់ ហ្វារីកា រ៉ាមដានី (Nurman Farieka Ramdhany) បានគិតឃើញគំនិតថ្មីមួយសម្រាប់អាជីវកម្មរបស់ខ្លួន ។ លោកបានផលិតស្បែកជាងដោយប្រើប្រាស់ជើងមាន់ព្រោះលោកចង់ផ្តល់ជម្រើសថ្មីមួយសម្រាប់មនុស្សដែលមិនចង់ទិញផលិតផលធ្វើពីស្បែកសត្វផ្សេងៗដូចជាសត្វពស់ និងក្រពើ ដែលភាគច្រើនជាងសត្វនៅក្រោមការការពាររបស់សកម្មជន ។
ក្រុមហ៊ុន Hirka របស់លោកបច្ចុប្បន្នមានបុគ្គលិកចំនួន ៦ នាក់ដែលធ្វើស្បែកជើងទាំងនេះដោយដៃផ្ទាល់ ។ ជើងមាន់ដែល Hirka ប្រើប្រាស់ គឺជាជើងមាន់ដែលនៅសល់ពីភោជនីយដ្ឋានក្នុងតំបន់ ។
រ៉ាមដានី បាននិយាយប្រាប់ Business Insider ថា មានសំណល់ច្រើនណាស់ ។ ដោយហេតុដូច្នេះទើបពួកយើងព្យាយាមកែច្នៃវាដើម្បីទទួលបានតម្លៃពីវាកាន់តែច្រើន ។ដំណាក់កាលនៃការផលិតស្បែកជាងទាំងនេះចាប់ផ្តើមពីការជ្រលក់ពណ៌ស្បែកមាន់ បន្ទាប់មកដេរវាចូលគ្នា ។ ដំណាក់កាលនេះត្រូវការប្រមាណ ១០ថ្ងៃ និងត្រូវប្រើជើងមាន់ប្រមាណ ៤៥ ដោយយោងទៅតាមម៉ូដរបស់ស្បែកជើងនីមួយៗ ។
ទោះជាស្បែកជាងរបស់ Hirka ផលិតចេញពីស្បែកមាន់ពិតមែន រ៉ាមដានី បាននិយាយថាអ្នកនៅតែអាចមានអារម្មណ៍ថាវាជាផលិតផលមានតម្លៃខ្ពស់ ។
អតិថិជនម្នាក់បានប្រាប់ដល់សារព័ត៌មាន Reuters ថា ពួកយើងតែងតែគិតថាជើងមាន់ គឺសម្រាប់ប្រើសម្រាប់ចម្អិនអាហារ ឬនំចំណី ប៉ុន្តែវាត្រូវបានប្រើសម្រាប់ផលិតស្បែកជើង ។ វាពិតជាគូរឲ្យឆ្ងល់ ចាប់អារម្មណ៍ និងពិសេសពិតមែន ។
រ៉ាមដានី សង្ឃឹមថាអតិថិជនរបស់លោកអាចនឹងមើលឃើញតម្លៃរបស់ក្រុមហ៊ុនដែលកើតចេញមកពីសិប្បកម្មដោយដៃផ្ទាល់ហើយ និងពីការកាត់បន្ថយសម្ពាធលើសត្វដែលស្ថិតក្រោមការការពារដទៃផងដែរ ៕
ចែករំលែកព័តមាននេះ