ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយវុនកូរ៉េធៀបនឹង លុយរៀលខ្មែរប្រែប្រួលស្ទើររាល់ថ្ងៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រាក់វុនកូរ៉េនៅក្នុងសប្តាហ៍នេះធៀបជាមួយប្រាក់រៀលខ្មែរ គឺមានការ ប្រែប្រួលស្ទើរតែរាល់ថ្ងៃតែម្តង ។ ដូច្នេះហើយសម្រាប់អ្នកនិយមចាយប្រាក់វុនកូរ៉េ គួរតែ ដឹងពីហាងឆេងអត្រាប្តូរប្រាក់រវាងប្រទេសទាំងពីរនេះ ។…

រាជធានីភ្នំពេញ ៖ ប្រាក់វុនកូរ៉េនៅក្នុងសប្តាហ៍នេះធៀបជាមួយប្រាក់រៀលខ្មែរ គឺមានការ ប្រែប្រួលស្ទើរតែរាល់ថ្ងៃតែម្តង ។ ដូច្នេះហើយសម្រាប់អ្នកនិយមចាយប្រាក់វុនកូរ៉េ គួរតែ ដឹងពីហាងឆេងអត្រាប្តូរប្រាក់រវាងប្រទេសទាំងពីរនេះ ។

ធនាគារ ជាតិនៃកម្ពុជា កាលពីថ្ងៃទី ២២ខែឧសភា ឆ្នាំ ២០២០នេះបានឱ្យដឹងថា ១០០វុនកូរ៉េ ទិញចូលត្រឹមតែ ៣៣៣រៀល លក់ចេញ ៣៣៦ រៀល ហើយដែលកាលពីថ្ងៃទី ២១ ឧសភា ទិញចូលរហូតដល់ ៣៣៤ រៀល និងលក់ចេញ ៣៣៧ រៀល ។

នៅក្នុងសប្តាហ៍ដដែលនេះដែរ គឺកាលពីថ្ងៃទី ២០ឧសភា ១០០វុនកូរ៉េ ទិញចូល ៣៣៥ រៀល លក់ចេញ ៣៣៩ រៀល និងកាលពីថ្ងៃទី ១៩ឧសភា ទិញចូល ៣៣៥ រៀល លក់ ចេញ ៣៣៩ រៀល ។ ជាមួយគ្នានេះ គឺកាលពីថ្ងៃទី ១៨ឧសភា ដើមសប្តាហ៍ គឺ ១០០វុនកូរ៉េ ទិញចូល ៣៣៣ រៀល ហើយលក់ចេញ ៣៣៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ