ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​! បងប្អូនប្រយ័ត្នទាំងអស់គ្នានេះគ្រាន់តែភ្លៀងមួយមេសោះ អស់​មិន​តិច​ទេ​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ភ្លៀង​ធ្លាក់​មួយ​មេ​លាយ​លំ និង​ខ្យល់​កន្ត្រាក់ កាលពី​ល្ងាចម្សិលមិញ វេលា​ម៉ោង​១៨​និង​៣០​នាទី នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២០…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ភ្លៀង​ធ្លាក់​មួយ​មេ​លាយ​លំ និង​ខ្យល់​កន្ត្រាក់ កាលពី​ល្ងាចម្សិលមិញ វេលា​ម៉ោង​១៨​និង​៣០​នាទី នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២០ បណ្តាល​ឲ្យ​ប៉ះពាល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន​០១​ឃុំ ក​ណ្តែ​ក ០៦​ភូមិ ខេត្តសៀមរាប ។ នេះ​បើ​យោង​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា​នេះ ។

ករណី​ភ្លៀង​ធ្លាក់​មួយ​មេ​លាយ​លំ និង​ខ្យល់​កន្ត្រាក់​ក្នុង​នោះ មាន​ដូច​ជា ភូមិ​គោក​ធ្លក​របើក​ដំបូល ១០​ខ្នង រលំ​០១​ខ្នង ភូមិ​ត្រាង​របើក​ដំបូល​០១​ខ្នង ភូមិ​ស្ពាន​ក្អែក​របើក​ដំបូល​០១​ខ្នង ភូមិ​ល្អក់​របើក​ដំបូល​០៤​ខ្នង ភូមិ​ត្រពាំង​ទឹម​របើក​ដំបូល​០១​ខ្នង រលំ​០១​ខ្នង ភូមិ​ច្រេស​របើក​ដំបូល​០១​ខ្នង រលំ​០២​ខ្នង ។

ដោយ​សរុប​របើក​ដំបូល​ចំនួន​១៨​ខ្នង រលំ​ផ្ទះ​ចំនួន​០៤​ខ្នង និង​មិន​មាន​រង​របួស​ប្រជាពលរដ្ឋ​ណា​ម្នាក់​ទេ ៕