ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ខ្មែ​ម្នាក់​ទៀត​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ពី​សហរដ្ឋអាមេរិក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ស្រី្ត​សញ្ជាតិ​ខ្មែរ​អាយុ​៣៩​ឆ្នាំ​ម្នាក់​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​19 មក​ពី​សហរដ្ឋអាមេរិក បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​ព្យាបាល​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ។ ក្រ​សុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ឧសភា​ថា ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ស្រី្ត​សញ្ជាតិ​ខ្មែរ​អាយុ​៣៩​ឆ្នាំ​ម្នាក់​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​19 មក​ពី​សហរដ្ឋអាមេរិក បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​ព្យាបាល​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ។ ក្រ​សុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ឧសភា​ថា ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ មាន​០១​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែឧសភា ទទួលលទ្ធផល​វិភាគ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា វេលា​ម៉ោង​០៩:៣០​នាទី​យប់ ។

ក្រសួងសុខាភិបាល​បាន​បង្ហាញ​ថា មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន​១​នាក់ ជា​ស្ត្រីជន​ជាតិខ្មែរ​អាយុ​៣៩​ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​វិល​ត្រឡប់​មក​ពី​សហរដ្ឋអាមេរិក ឆ្លងកាត់​បន្ត​ជើងហោះហើរ​តាម​សាធារណរដ្ឋ​កូរ៉េ និង​បាន​មក​ដល់​កម្ពុជា តាំងពី​ថ្ងៃ​ទី​០៨ ខែឧសភា សហរដ្ឋអាមេរិក (​ទីក្រុង​ញូ​វ​យ៉​ក​) តាំងពី​ខែកុម្ភៈ ឆ្នាំ​២០២០ ។

តាម​ព័ត៌មាន​ផ្តល់​ដោយ​ស្ត្រី​រូប​នេះ គឺ​គាត់​បាន​ទៅ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០ រួច​បាន​បន្ត​នៅ​ទីនោះ​មួយ​រយៈ ដោយ​មានការ​បិទ​ជើងហោះហើរ​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ​មិន​បាន ។ នៅ​ពេល​មក​ដល់​កម្ពុជា​វិញ គាត់​បាន​ធ្វើការ​រស់នៅ​ដាច់​ដោយឡែក​ដោយ​ខ្លួនឯង (Self quarantine ) ហើយ​បាន​ទៅ​ពិនិត្យ​សុខភាព និង​ធ្វើតេស្ត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ -​សូ​វៀត នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ ២០២០ ដោយសារ​គាត់​មាន​បញ្ហា​ក្អក តឹង​ច្រមុះ និង​ស្ងួត​បំពង់ក ដែល​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​នៅ​ពេល​នោះ ។

បច្ចុប្បន្ន ស្ត្រី​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅមន្ទីរពេទ្យហើយដែរ ។ សូម​ជម្រាប​ថា រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​មាន​អ្នកជំងឺ​ឆ្លង​២​នាក់​ជា​ថ្មី ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​បាន​ព្យាបាល​ជា​ចំនួន​១២២​នាក់ នៅ​ទូ​ទាំង​ប្រទេស​កាលពី​កន្លង​មក​ថ្មី​ៗ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ