ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ជិត ២​ម៉ឺន​នាក់​មិន​ទទួល​បានការ​រៀបចំ​ឥណទាន​ឡើង​វិញ​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រទេស​កម្ពុជា​ជួបនឹង​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ប៉ុន្មាន​ខែ​ដើមឆ្នាំ ២០២០ នេះ​គេ​សង្កេត​ឃើញ​ថា​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១៣ ម៉ឺន​នាក់​ហើយ​ដែល​ទទួល បានការ​រៀបចំ​ឥណទាន (​កម្ចី​)…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រទេស​កម្ពុជា​ជួបនឹង​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ប៉ុន្មាន​ខែ​ដើមឆ្នាំ ២០២០ នេះ​គេ​សង្កេត​ឃើញ​ថា​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១៣ ម៉ឺន​នាក់​ហើយ​ដែល​ទទួល បានការ​រៀបចំ​ឥណទាន (​កម្ចី​) ឡើង​វិញ ។ ប៉ុន្តែ​ស្ថិត​ក្នុង​កាលៈទេសៈ​នេះ​សម្រាប់​ប្រជា ពលរដ្ឋ​ជិត ២ ម៉ឺន​នាក់​មិន​ត្រូវ​បានឱ្យ​មានការ​រៀបចំ​ឥណទាន​ឡើង​វិញ​នោះ​ទេ ព្រោះ​ពួក គាត់​មិន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ ។

យោង​តាម​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​បង្ហាញ​ថា គិត​ថ្ងៃ​ទី ១៧ ខែឧសភា ឆ្នាំ ២០២០ មាន​អតិថិជន​ចំនួន ១៥៥.៨១២ នាក់ ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វី​ដ​-១៩ បាន​ស្នើ​សុំ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ធ្វើការ​រៀបចំ​ឥណទាន (​កម្ចី​) ឡើង​វិញ ។ ក្នុង នោះ​អតិ​ថ​ជន​ចំនួន ១៣៥.៨២៩ នាក់ (​ជិត ៩០​ភាគរយ​) ទទួល​បានការ​អនុម័ត​រៀបចំ​ឥណ ទាន​ឡើង​វិញ ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប ជាង ៥៨៣​លាន​ដុល្លា​អា​មេ​រិ​ក ។ ដោយឡែក អតិថិជន​ជិត ២ ម៉ឺន​នាក់ ឬ​ស្មើ​ប្រមាណ​ជាង ១០% មិន​បាន​ទទួល​ការ​រៀបចំ​ឥណទាន ឡើង​វិញ ដោយសារ​គាត់​មិន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ ។

លោក កាំ​ង តុង​ងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានឱ្យ​ដឹង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​តេ​ឡេ​ក្រាម កាលពី​ថ្ងៃ​ទី ២១​ខែឧសភា​ថា ចំនួន​អតិថិជន​សរុប​ជាង ១៣ ម៉ឺន​នាក់​ទទួល​បានការ​រៀបចំ​ឥណទាន (​កម្ចី​) ឡើង​វិញ គឺ គិត​រាប់​តាំងពី​ចុងខែ​មីនា​រហូត​ដល់​ថ្ងៃ​ទី ១៧​ខែឧសភា​នេះ ហើយ​អតិថិជន​ជាង ១៣ ម៉ឺន នាក់​នេះ​ភាគច្រើន​ពួក​គាត់​ស្នើ​សុំ​បង់​តែ​ការ​ប្រាក់​ពី ៣ ទៅ ៦ ខែ និង​អតិថិជន​ខ្លះ​ផ្សេង ទៀត​គាត់​សុំ​ផ្អាក​បង់​ទាំង​ការ​ប្រាក់ និង​ប្រាក់​ដើម​ពី ៣ ទៅ ៦ ខែ ។

លោក​បញ្ជាក់​ថា​« ចំពោះ​អតិថិជន​ជិត ២ ម៉ឺន​នាក់​មិន​ទទួល​បាន​រៀបចំ​ឥណទាន ឡើង​វិញ ដោយសា​តែ​ពួ​គាត់​មួយ​ចំនួន​បន្ទាប់​ពី​យើង​ធ្វើការ​សិក្សា ពួក​គាត់​មិន​ទទួល​រង ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​-១៩ នេះ​ធ្ងន់ធ្ងរ​ទេ ។ មាន​អ្នកខ្លះ​ប៉ះ​តិចតួច ហើយ​អ្នកខ្លះ​អត់​តែ​ម្តង អ៊ីចឹង​យើង​ស្នើ​សុំ​ឱ្យ​អតិថិជន​ទាំងនោះ​បន្ត​បង់​ឡើង​វិញ​ជា​ធម្មតា​» ។

លោក​បន្ត​ថា មាន​ករណី​មួយ​ចំនួន​តូច​ផ្សេង​ទៀត គឺ​អតិថិជន​គាត់​ខូច ។ មាន​ន័យ ថា​គាត់​មាន​បញ្ហា​តាំងពី​មុន​កូ​វី​ដ​-១៩ អ៊ីចឹង​សារាចរ​របស់​ធាន​គារ​ជាតិ​នៃ​កម្ពុជា ចេញ​សេច ក្តី​ណែនាំ​កន្លង​មកនេះ គឺថា​អតិថិជន​មាន​បញ្ហា​មុន​កូ​វី​ដ​-១៩ គឺ​មិន​អនុញ្ញាត​រៀបចំ​កម្ចី​ឡើង វិញ​ជូន​គាត់​ទេ ។

បើ​យោង​តាម​សារាចរ​បាន​ណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ចេញផ្សាយ​នៅ ពេល​កន្លង​មក​បង្ហាញ​ថា «​ឥណទាន​រៀបចំ​ឡើង​វិញ​» ជា​ឥណទាន​ដែល​លក្ខខណ្ឌ​នៃ​កិច្ច សន្យា​ដើម​ត្រូវ​បាន​កែប្រែ​ដោយ​ផ្តល់​ការ​អនុគ្រោះ​ដល់​អតិថិជន ដែល​ជួប​ស្ថានភាព​លំបាក ផ្នែក​ហិរញ្ញវត្ថុ​ជាក់ស្តែង និង​បណ្តោះអាសន្ន ។

ឥណទាន​ដែល​ទទួល​បាន​លក្ខខណ្ឌ អនុគ្រោះ​ណាមួយ​ដូច​ខាងក្រោម ត្រូវ​ចាត់​ទុក​ថា​ជា «​ឥណទាន​រៀបចំ​ឡើង​វិញ​» ៖ ១- ការ កាត់​បន្ថយ​ចំនួន​ប្រាក់​ដើម​ឥណទាន ឬ​ចំនួន​ដែល ត្រូវ​សង​នៅ​ឥណប្រតិទាន ។ ២- ការ កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ទាប​ជាង​លក្ខខណ្ឌ​នៃ​កិច្ច សន្យា​ដើម ។ ៣- ការ​ពន្យារពេល​ទូ ទាត់​សង​ប្រាក់​ដើម ឬ​ការ​ប្រាក់ ឬ​ការ​ធ្វើ​មូលធន​កម្ម​ការ ប្រាក់ ។ ៤-​ការ​ពន្យារ​ឥណទាន ប្រ​តិ​ទាន ។ ៥-​ការ​បន្ថែម និង​/​ឬ ការ​ផ្លាស់​ប្តូរ​អ្នក​រួម​ខ្ចី និង /​ឬ អ្នក​ធានា ប្រសិនបើ​មាន ។

៦-​ការ​ផ្លាស់​ប្តូរ​ពី​ឥណទាន​មានការ​ទូត​ទាត់​សង​តាម​ការ​បង់ រំលស់ ទៅ​ជា​ការ​ទូទាត់​តែ​ការ ប្រាក់ ហើយ​ទូទាត់​សង​ប្រាក់​ដើម​ទាំងអស់​នៅ​ឥណ​ប្រ​តិ ទាន ។ ៧- ការ​លើកលែង ឬ​បន្ថយ​ទ្រព្យ​ធានា ។ ៨)-​ការ​បន្ថយ​លក្ខខណ្ឌ​កិច្ចសន្យា ឬ​/ និង ៩-​ការ​ផ្តល់​រយៈពេល​អនុ គ្រោះ​ដោយ​គ្មាន​ការ​ទូទាត់​សង ដែល​អាច​មាន​រយៈពេល​រហូត ដល់ ៦ ខែ គិត​ចាប់ពី​ថ្ងៃ ប្រសិទ្ធភាព​នៃ​កិច្ចសន្យា​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ