ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើរថយន្តមួយណាដែលត្រូវជំនួសរថយន្ត Lexus ចាស់របស់អ្នក?

3 ឆ្នាំ មុន
  • ភ្នំពេញ

រថយន្តម៉ាក Lexus តែងតែជាទីពេញនិយមនៅក្នុងប្រទេសកម្ពុជា ។ ជាមួយនឹងម៉ូដែលដំបូងដែលបានមកដល់នៅដើមទសវត្សឆ្នាំ ១៩៩០ រថយន្តនេះតំណាងអោយកំលាំង ភាពឆើតឆាយ និងទំនើបខាងផ្នែកបច្ចេកវិទ្យា ។…

រថយន្តម៉ាក Lexus តែងតែជាទីពេញនិយមនៅក្នុងប្រទេសកម្ពុជា ។ ជាមួយនឹងម៉ូដែលដំបូងដែលបានមកដល់នៅដើមទសវត្សឆ្នាំ ១៩៩០ រថយន្តនេះតំណាងអោយកំលាំង ភាពឆើតឆាយ និងទំនើបខាងផ្នែកបច្ចេកវិទ្យា ។

ប៉ុន្តែបើក្រឡេកមើលមកទីផ្សារបច្ចុប្បន្នយើងសង្កេតឃើញថាមានតែឡាន Lexus ស៊េរីចាស់ឆ្នាំ ២០០៤ ដល់ ២០០៦ ប៉ុណ្ណោះដែលមាននៅក្នុងទីផ្សារ ។ ហើយភាគច្រើនមានតែអ្នកមានមួយចំនួនប៉ុណ្ណោះដែលអាចទិញឡាន Lexus RX570 នេះក្នុងតម្លៃ 250000$ រឺអាចត្រឹម 80000$ សម្រាប់ Lexus RX350 ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។

រថយន្ត Lexus RX300 ឥឡូវនេះ គឺកាន់តែចាស់ណាស់ហើយដែលមានគីឡូចំងាយ 200,000 km គិតមកដល់ភ្នំពេញ ។ អ្វីដែលកាន់តែយ៉ាប់ជាងនេះ គឺរថយន្តទាំងអស់នោះតែងតែយកមកដោយផ្ទាល់ពីការដេញថ្លៃឡៃឡុងរបស់សហរដ្ឋអាមេរិក ឬភាគកណ្តាលនៃភាគខាងកើតដែលទទួលរងការជះឥទ្ធិពលពីពន្លឺថ្ងៃអស់រយៈពេលជាច្រើនឆ្នាំ ។

ក្នុងការដំឡើងរថយន្ត Lexus ឡើងវិញនៅកម្ពុជា ពួកគេមិនបានបង្ហាញពីបញ្ហានៅផ្នែកសំបកក្រៅនោះទេ ប៉ុន្តែប្រសិនបើអ្នកទៅដល់ ការ៉ាស់ឡានដែលជំនាញក្នុងតំបន់គាត់អាចនឹងរកឃើញការខូចខាតដែលមិនអាចកែប្រែបានដូចជា បញ្ហាហ្រ្វាំងឆេះ បញ្ហាពោងខ្យល់ បញ្ហាចាក់រឺបញ្ចូនផ្សេងៗដែលអាចចំណាយដល់ 5000$ ក្នុងការជួសជុល ។ ដូច្នេះហើយអ្នកប្រហែលជាត្រូវការជំនួយការជាបន្ទាន់ ។ តោះ ! ក្រឡេកមើលជម្រើសអ្នកចែកចាយរថយន្តជាផ្លូវការជាច្រើនដែលមាននៅក្នុងទីផ្សារ ។

ជំនួសរថយន្ត Lexus RX330 ឆ្នាំ 2006 របស់អ្នកដោយ MG RX5 2020 ៖ រថយន្ត Lexus Rx330 ឆ្នាំ 2006 បច្ចុប្បន្នមានតម្លៃជាមធ្យម 35000 ដុល្លារក្នុងការផ្សព្វផ្សាយរបស់ Khmer24 ។ ថែម 5000 ដុល្លារបន្ថែមអ្នកអាចទទួលបាន MG RX5 2020 ដែលដាក់លក់នាខែឧសភាក្នុងតម្លៃ 39900 ដុល្លារ ។ ជាការពិតណាស់ Rx330 ផ្តល់ជូននូវម៉ាស៊ីន V6 ប៉ុន្តែស៊ីសាំងខ្លាំងដល់ទៅ ១២.៥ លីត្រក្នុង ១០០ គីឡូម៉ែត្របើធៀបនឹង RX5 គឺស៊ីសាំងតែ ៧ លីត្រប៉ុណ្ណោះនៅលើផ្លូវ ។ បើនិយាយពីជំរើសនានា RX5 មានជម្រើសដូចជា Apple Car Play ដែលមិនមាននៅក្នុងឡាន Rx330 2006 នោះទេចាប់តាំងពីបច្ចេកវិទ្យាបានវិវត្តខ្លួនអស់រយៈពេល ១៤ ឆ្នាំមកហើយ ! ជាការពិតណាស់តម្លៃនេះបានរួមបញ្ចូលទាំងការធានារយៈពេល ៣ ឆ្នាំផងដែរខណៈដែលកម្រមានការធានាដែលត្រូវបានបញ្ចេញដោយអ្នកចែកចាយក្នុងទីផ្សារឡានមួយទឹក ។ ហើយប្រសិនបើអ្នកអាចបន្ថែមប្រាក់ដុល្លារបន្តិចទៀត អ្នកក៏អាចស្ទុះរករថយន្ត MG HS 2020 ដែលជាម៉ូដែលចុងក្រោយបង្អស់ដែលចេញដោយ MG Cambodia ផងដែរ ។

ជំនួសឡាន Lexus LX570 របស់អ្នកដោយរថយន្ត Toyota Fortuner TRD 2020 ៖ ក្នុងតម្លៃ 75000 ដុល្លារសម្រាប់ Full option នៅលើ khmer24 LX570 ស្ទើរតែជាទេវកថាមួយនៅក្នុងរាជធានីភ្នំពេញ ។ តែឥឡូវនេះម៉ូដែលថ្មីបានលេចចេញជារូបរាងជាមួយនឹងការរចនាថ្មី និងផ្នែកខាងក្នុងប្រណីតថ្មីៗវាបានប្រែជាហួសសម័យបន្តិចហើយ ។ Toyota Fortuner គឺជាជួរដ៏ប្រណីតខាងក្រោម ប៉ុន្តែវាអាចគាំទ្រលក្ខណៈពិសេសដែលមាននៅក្នុង LX570 ។ បន្ថែម ៧០+ រាប់ពាន់ដុល្លារ និងសេវាកម្មថែទាំតូយ៉ូតាល្អបំផុត ។

ជំនួសរថយន្តម៉ាក Lexus GS 2006 របស់អ្នកដោយរថយន្ត Mazda 2 2020 ៖ រថយន្ដ Lexus GS 2006 មានទំហំធំជាងឡាន Mazda 2 ។ តែ Mazda 2 ដែលជារថយន្តលក់ដាច់បំផុតនៅកម្ពុជាលើផ្នែករថយន្តថ្មីផ្តល់នូវភាពងាយស្រួលជាច្រើន ។ តម្លៃប្រហែល 30000 ដុល្លារក្រោមការផ្សព្វផ្សាយ រថយន្ត Mazda 2 បានអង្រួនចិត្តអ្នកនៅលីវ និងគូស្វាមីភរិយាវ័យក្មេងអោយជ្រើសរើសយករថយន្តដែលផលិតនៅក្នុងប្រទេសជប៉ុននេះបើតាមការស្ទង់មតិយ៉ាងច្រើនពីពួកគាត់ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ