ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​គី​អាវ​ប្រកាស​ត្រៀមខ្លួន​ជួប​ជាមួយ​មេ​វេ​ដ​ឌ័រ

13 ឆ្នាំ មុន

ក្រុង​ម៉ានីល​ ហ្វ៉ី​លី​ពី​ន ៖ ជើងឯកប្រដាល់​ពិភពលោក​ម៉ា​នី ប៉ាក់​គី​អាវ កាលពី ថ្ងៃ​ពុធ ទី​១២ ឧសភា បាន​ប្រកាស​ថាខ្លួន​ចង់ឡើង​ប្រកួត​ជាមួយ​លោក​មេ​វេ​ដ​ឌ័​រ ដើម្បីទុកជា​អនុស្សាវរីយ៍​នៃ​ការ​ប្រកួត​ចុង​ក្រោយរបស់​ខ្លួន ។ ប៉ាក់​គី​អាវ មាន​បំណង​លាឈប់​ពីការ​ប្រដាល់​ហើយ​ចាប់​អាជីព​ជា​អ្នក​ន​យោបាយ​វិញ ។

ក្រុង​ម៉ានីល​  ហ្វ៉ី​លី​ពី​ន ៖ ជើងឯកប្រដាល់​ពិភពលោក​ម៉ា​នី ប៉ាក់​គី​អាវ កាលពី ថ្ងៃ​ពុធ ទី​១២ ឧសភា បាន​ប្រកាស​ថាខ្លួន​ចង់ឡើង​ប្រកួត​ជាមួយ​លោក​មេ​វេ​ដ​ឌ័​រ ដើម្បីទុកជា​អនុស្សាវរីយ៍​នៃ​ការ​ប្រកួត​ចុង​ក្រោយរបស់​ខ្លួន ។ ប៉ាក់​គី​អាវ មាន​បំណង​លាឈប់​ពីការ​ប្រដាល់​ហើយ​ចាប់​អាជីព​ជា​អ្នក​ន​យោបាយ​វិញ ។
ការ​ជួប​គ្នា​រវាង​ប៉ាក់​គី​អាវ និង​មេ​វេ​ដ​ឌ័​រ ដែល​លោក Bob Arum បាន​និយាយ​ថាអាចកើត​មាននៅ​ថ្ងៃ​ទី​១៣ វិ​ច្ឆិ​កា នៅ​ឡាស​វេហ្គា​សឬ​ក៏​តិច​សាស់​នោះ គឺជា​ព្រឹត្ដិការណ៍ប្រកួត​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ​កីឡាប្រដាល់​អន្ដរជាតិ​។

នៅ​ក្នុង​បទ​សំភាសន៍​មួយ​ជាមួយនឹង ទូរទស្សន៍ ABS-CBN លោក​ប៉ាក់​គី​អាវ បាន និយាយ​ថា “​ទស្សនិកជន​ជា​ច្រើន​ពិតជា​ចង់ឱ្យខ្ញុំ​ប្រកួត​ជាមួយ​លោក​មេ​វេ​ដ​ឌ័​រ​ខ្លាំង​ណាស់ ដូច្នេះ​ខ្ញុំ​ក៏​បាន​សុំ​ការ​អនុញាត​ពី​អ្នក​ម្ដាយ របស់ខ្ញុំហើយ​គាត់​ក៏​បាន​យល់ព្រម​។
ប៉ាក់​គី​អាវ ដែល​បច្ចុប្បន្ន​មាន​អាយុ​៣១ ឆ្នាំ គឺជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករប្រដាល់​ដែល​មាន​តំលៃ​ខ្លួន​ខ្ពស់​បំផុត​លើលោក។ ចំណែក​ហ្វូង​ទស្សនិកជន​កំពុង​តែស​ង្ខើ​ញ​ចិត្ដ​ចង់ឱ្យ​ប៉ាក់​គី​អាវ ជួប​ជាមួយ លោក​មេ​វេ​ដ​ឌ័​រដែ​ល​មាន​វ័យ​៣៣​ឆ្នាំ។ ពួកគេ​ចង់​ដឹង​ថា រវាង​ស្ដេច​ប្រដាល់​ទាំង​ពីរ​នាក់ តើ​មួយ​ណា​ដែល​ខ្លាំង​ជាងគេ​ក្នុង​ជំនាន់​នេះ។

សូម​បញ្ជាក់​ថា ការ​ចរចា​ប្រកួត​កន្លង​មក រវាង​លោក​ប៉ាក់​គី​អាវ និង​លោក​មេ​វេ​ដ​ឌ័​រ ត្រូវ​បាន​បរាជ័យ​កាលពីដើម​ឆ្នាំ​នេះ ខណៈដែល​លោក​មេ​វេ​ដ​ឌ័​រ​ទាមទារ​ឱ្យ​មានការ ពិនិត្យ​ឈាម​តាម​របៀប​កីឡា​អូ​ឡាំ​ពិ​កដែល ចំណុច​នេះ​ត្រូវ​បាន​ប៉ាក់​គី​អាវ​ទាត់​ចោល​។
នៅ​ក្នុង​ការ​រាប់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត កាលពី​ថ្ងៃ​ចន្ទ ប៉ាក់​គី​អាវ បាន​ឈ្នះ​សំលេង ភ្លូកទឹកភ្លូកដី ទទួល​បាន​កៅអី​តំណាងរាស្ដ្រនៅ​ខេត្ដ​សា​រ៉​ង​ហ្គា​នី ។ កាលពី​ខែមីនា ប៉ាក់​គីអាវ បាន​ឈ្នះ​អ្នក​ប្រដាល់​ហ្គា​ណា លោក​ចូ​សួ ខ្លូត​ទី រក្សា​បាន​នូវ​ខ្សែក្រវាត់ WBO របស់ខ្លួន​។ លើស​ពី​នេះ​រូបគេ​ក៏​បាន​ជាប់​ឈ្មោះ​ជាអ្នក​ប្រដាល់​ដែល​រក​លុយ​បាន​ច្រើន​បំផុត​លើ លោក ។ តាម​ទស្សនាវដ្ដី Forbes បាន​ផ្សាយថា ប៉ាក់​គី​អាវ រក​ប្រាក់​បាន​៤០​លាន​ដុល្លារ អា​មេ​រិ​ក ក្នុង​រយៈពេល​១២​ខែ ។ រូបគេ​ស្ថិតក្នុង​ចំណោម​ជន​ល្បីឈ្មោះ

ទាំងឡាយ​ដែល​ចង់បាន​តួនាទី និង​តំណែង​ចាប់ពី​ក្រុមប្រឹក្សា​ក្រុង ដល់​ប្រធានាធិបតី ៕