ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ​ប្រកាស​ដកខ្លួន​ថយ​ចេញពី​សន្ធិ​សញ្ញា​មេឃ​ចំហ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បង្កើត​ភ្លៀង​ផ្គរ​ទៀត​ហើយ​នៅ​លើ​ឆាក​អន្តរជាតិ ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ប្រកាស​កាលពី​ថ្ងៃ​ទី២១ ឧសភា ពី​ការ​ការ​ដកខ្លួន​ថយ​របស់​ប្រទេស​លោក​ចេញពី​សន្ធិសញ្ញា​មេឃ​ចំហ (OPEN…

សហរដ្ឋអាមេរិក ៖ បង្កើត​ភ្លៀង​ផ្គរ​ទៀត​ហើយ​នៅ​លើ​ឆាក​អន្តរជាតិ ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ប្រកាស​កាលពី​ថ្ងៃ​ទី២១ ឧសភា ពី​ការ​ការ​ដកខ្លួន​ថយ​របស់​ប្រទេស​លោក​ចេញពី​សន្ធិសញ្ញា​មេឃ​ចំហ (OPEN SKIES) ដែល​អាច​ត្រួតពិនិត្យ​បណ្ដា​ចលនា​យោធា និង​បណ្ដា​វិធានការ​កម្រិត​គ្រឿង​សព្វាវុធ​របស់​បណ្ដា​ប្រទេស​ដែល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ​ដោយ​ចោទប្រកាន់​រុ​ស្ស៊ីថា រំលោភ​បំពាន​សន្ធិសញ្ញា​នេះ ។

នេះ​ជា​កិច្ចព្រមព្រៀង​អន្តរជាតិ​ទី​៣​ហើយ ដែល​ប្រធានាធិបតី​អា​មេ​រិ​ក​សម្រេច​ដកខ្លួន​ថយ បន្ទាប់​ពី​កិច្ចព្រមព្រៀង​ស្ដី​ពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​កាលពី​ឆ្នាំ​២០១៨ និង​សន្ធិសញ្ញា INF ស្ដី​ពី​មី​ស៊ី​ល​នុយក្លេអ៊ែរ​រយៈ​មធ្យម​កាលពី​ឆ្នាំ២០១៩ ។

លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​ទៅ​កាន់​សារព័ត៌មាននា​សួនច្បារ​សេត​វិមាន​ថា រុ​ស្ស៊ី​ពុំ​គោរព​សន្ធិសញ្ញា
នោះ ។ លោក​ថាបើ​គេ​មិន​គោរព នោះ​យើង​នឹង​ដកខ្លួន​ថយ​ចេញ ។ ទោះបី​យ៉ាងណា​លោក​ត្រាំ​មិន​បាន​បិទទ្វារ​ចំពោះ​ការ​ចរចា​ឡើង​វិញ​លើ​សន្ធិសញ្ញា​នេះ ដែល​ចុះហត្ថលេខា​ដោយ​ប្រទេស​៣៤ ហើយ​ចូល​ជា​ធរមាន​កាលពី​ឆ្នាំ​២០០២ ។

លោកបន្ត​ថា ខ្ញុំ​យល់​ថា​អ្វី​ដែល​នឹង​កើតឡើង​គឹ​យើង​នឹង​ដកខ្លួន​ចេញ​ហើយនឹង​ស្នើ​ឲ្យ​មានការ​ចរចា​លើ​កិច្ចព្រមព្រៀង​មួយទៀត ។

ក្នុង​សេចក្ដី​ប្រកាស​មួយ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក MIKE POMPEO បញ្ជាក់​ថា ក្រុង​វ៉ា​ស៊ិ​ន​តោន​នឹង​ផ្ដល់​ព័ត៌មាន​ជា​ផ្លូវការ​ដល់​បណ្ដា​ប្រទេស​ដែល​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា នេះ​ពី​ការ​សម្រេច​របស់​ខ្លួន​នា​ថ្ងៃ​ទី​២២ ឧសភា ដែល​នោះ​នឹង​បើក​ដំណាក់កាល​៦​ខែ​មួយ​មុន​ពេល
ដកខ្លួន​ថយ​ចេញ​ជា​ស្ថាពរ​របស់​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះ ។

រុ​ស្ស៊ី​បាន​បរិហារ​ការ​សម្រេច​នោះ​របស់​លោក​ត្រាំ ដោយ​អនុរដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក​អា​ឡិច​សាន់​ដ្រ៍​គ្រូ​ច​កូ​ថ្លែង​ថា ការ​ដកថយនេះ​របស់​អា​មេ​រិ​ក​មាន​ន័យ​ថា វា​មិន​ត្រឹម​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គ្រឹះ​សន្តិសុខ​យោធា​ដែល​មាន​ស្រាប់ តែដល់​ផលប្រយោជន៍​សន្តិសុខ​របស់​បណ្ដា​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​ផង​ដែរ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ