ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​មាន​សេវាកម្ម​ក្លិប​កម្សាន្ត​មួយ​ចំនួន​ផ្គើន​បទបញ្ជា​លួច​បើក​អាជ្ញាធរ​ខណ្ឌ​បាន​ប្រជុំ​បន្ទាន់​ភ្លាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​មាន​ករណី​អាជីវកម្ម សេវាកម្ម ក្លិប​កម្សាន្ត បៀ​ហ្គា​ឌិន និង​រង្គសាល ប្រមាណ​ជា​៤០ ទីតាំង បាន​លួច​បើក​ដំណើរការ…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​មាន​ករណី​អាជីវកម្ម សេវាកម្ម ក្លិប​កម្សាន្ត បៀ​ហ្គា​ឌិន និង​រង្គសាល ប្រមាណ​ជា​៤០ ទីតាំង បាន​លួច​បើក​ដំណើរការ ផ្ទុយ​នឹង​បទបញ្ជា​រាជរដ្ឋាភិបាល​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន ដើម្បី​ទប់​ការ​ឆ្លង និង​រីក​រាលដាល​កូ​វី​ដ​-១៩ នោះ ពេល​នេះ​អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​ប្រជុំ​ដាក់​ផែនការ​ពង្រឹង​បន្ថែម​នូវ​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម ក្លិប​កម្សាន្ត បៀ​ហ្គា​ឌិន រង្គសាល អាហារ​ដ្ឋា​ន និង​ទីតាំង​ប្រមូលផ្តុំ​មួយ​ចំនួន ។

កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ពង្រឹង​បន្ថែម​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២០ ក្រោម​ការ​ដឹកនាំ​ប្រជុំ​ដោយ លោក សុខ ពេញ​វុ​ធ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ទាំងអស់ ដើម្បី​ប្រជុំ​ដាក់​ផែនការ​ពង្រឹង​បន្ថែម​នូវ​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វិ​ដ​-១៩ ជា​ពិសេស​នៅ​តាម​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម ក្លិប​កម្សាន្ត បៀ​ហ្គា​ឌិន រង្គសាល អាហារ​ដ្ឋា​ន និង​ទីតាំង​ប្រមូលផ្តុំ​មួយ​ចំនួន​ទៀត ។

មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ​បានអោយ​ដឹង​ថា កិច្ចប្រជុំ​នោះ​បាន​ផ្តោត​សំខាន់​លើ​ការ​ត្រួតពិនិត្យ និង​យកចិត្តទុកដាក់​ខ្ពស់​បន្ត​អប់រំ ផ្សព្វផ្សាយ ណែនាំ​អំពី ខ្លឹមសារ​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និង​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​លើ​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម ក្លិប​កម្សាន្ត បៀ​ហ្គា​ឌិន រង្គសាល អាហារ​ដ្ឋា​ន និង​ទីតាំង​ប្រមូលផ្តុំ​មួយ​ចំនួន​ទៀត​ដែល​ធ្វេសប្រហែស​មិន​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួង លួច​បើក​អាជីវកម្ម សេវាកម្ម​ឡើង​វិញ​បង្ក​ហានិភ័យ ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ របស់​រាជរដ្ឋាភិបាល ៕

បញ្ជាក់ ៖ ផ្គើន​ណាស់ ! ក្លិប​កម្សាន្ត KTV លួច​បើក​ដំណើរការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ