ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យឈើ​ល្មើសច្បាប់មួយកន្លែង​ដែល​ក្រុម​ហ៊ុនឯក​ជន​ដេញថ្លៃបាន​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌល​គិ​រី៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ ដឹកនាំ​ដោយ​លោក ស្វាយ សំ​អ៊ា​ង បាន​ចុះ​ពិនិត្យ​មើល​ឈើ​ល្មើសច្បាប់នៅ​ក្រុមហ៊ុនផេ​ស៊ី​ហ្វិ​ក​ហ្រេ្គ​ន​យ៉​ញ​ស្តុក​ខម​ភេ​នី​លីមីត​ធី​ត កាលពី​ថ្ងៃ​ទី​២១ ​ឧសភា​ ស្ថិត​នៅ​ភូមិរ​វ៉ា​ក់ ឃុំរ​យ៉…

ខេត្ត​មណ្ឌល​គិ​រី៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ ដឹកនាំ​ដោយ​លោក ស្វាយ សំ​អ៊ា​ង បាន​ចុះ​ពិនិត្យ​មើល​ឈើ​ល្មើសច្បាប់នៅ​ក្រុមហ៊ុនផេ​ស៊ី​ហ្វិ​ក​ហ្រេ្គ​ន​យ៉​ញ​ស្តុក​ខម​ភេ​នី​លីមីត​ធី​ត កាលពី​ថ្ងៃ​ទី​២១ ​ឧសភា​ ស្ថិត​នៅ​ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដែល​ក្រុមហ៊ុន​ T S M W​ឯកជនដេញថ្លៃ​បាន សម្រាប់​កែ​ច្នៃ​ប្រើប្រាស់​ក្នុងស្រុក​។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ថា ចំពោះ​ឈើ​ល្មើសច្បាប់ ដែល​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ចុះ​បង្ក្រាប នៅ​ភូមិសាស្ត្រ​ស្រុក​កោះ​ញែក នា​ពេល​កន្លង​មក ត្រូវ​បាន​ក្រុមហ៊ុន​TSMW​ឯក ធ្វើការ​ដេញថ្លៃ តាម​រយៈ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​បាន​បង់ពន្ធ​ជូន​រដ្ឋ ដើម្បី​យក​ឈើ​ទាំងនោះ ធ្វើការ​កែ​ឆ្នៃ​ប្រើប្រាស់​ក្នុងស្រុក​។

លោក​អភិបាលខេត្ត​ បាន​ជំរុញ​ដល់​ក្រុមហ៊ុនត្រូវ​ធ្វើការ​កែ​ច្នៃ និង​ដឹក​ជ​ញ្ចូ​ន​ឈើ​ល្មើសច្បាប់​ទាំងនេះ ឱ្យ​បាន​​រួចរាល់​ក្នុង​រយៈពេល៥​ខែ ជា​ពិសេស ត្រូវ​អនុវត្ត​តាម​បញ្ជី​របស់​គណៈកម្មការ​ជាតិ​។ បន្ថែម​លើស​នេះ ​អភិ​បាលខេត្តបាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន ដើម្បី​បង្ករ​លក្ខណៈ​ងាយស្រួល ក្នុង​ការ​ដឹក​ជ​ញ្ចូ​ន​ឈើ​តាម​គោលដៅ​ដែល​បាន​ចុះបញ្ជីយក​ទៅ​កែ​ច្នៃ​ប្រើប្រាស់​តាម​គោលការណ៍​ដែល​បាន​កំណត់​។ ហើយ​កងកម្លាំងក៏​ដូច​ជា​មន្ត្រី​ជំនាញ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវក្នុង​ការ​ត្រួតពិនិត្យ​តាំងពី​ការ​ដឹក​ជ​ញ្ចូ​ន និង​ការ​ចេញ​លិខិត​PC​ជាដើម ​៕

អត្ថបទសរសេរ ដោយ