ទើបតែដាក់លក់ Huawei Y5p តម្លៃ $99 Huawei Y6p តម្លៃ $139 ឥឡូវនេះហួវៃទទួលកក់ទុកមុនស្មាតហ្វូនរៀមច្បងកំពូលស្តើង កំពូលអេក្រង់ Huawei Y8p តម្លៃត្រឹមតែ $219 ឈ្នះរថយន្តទំនើប Audi Q2


ទើបតែបង្ហាញវត្តមានស្មាតហ្វូនកាមេរ៉ារាងគ្រាប់ឡុកឡាក់ Huawei Y5p តម្លៃ $99 Huawei Y6p សាកម្តងលេងបាន 3 ថ្ងៃ តម្លៃ $139 ឥឡូវនេះក្រុមហ៊ុនហួវៃ ទទួលកក់ទុកមុននូវស្មាតហ្វូនរៀមច្បង កំពូលស្តើង កំពូលអេក្រង់ Huawei Y8p តម្លៃ $219 ចាប់ពីថ្ងៃនេះរហូតដល់ 28 ឧសភា 2020 ។

រាល់ការកក់ទុកមុន Huawei Y8p $219 អតិជិននឹងទទួលបាន Fast Charge Power Bank 10000mAh និងស៊ីម Smart Copper តម្លៃ $29 ភ្ជាប់គម្រោងអ៊ីនធឺណែតធំហ្មង៎ចំនួន 12 សប្តាហ៍ (កាលបរិច្ឆេទទទួលស៊ីមកាតនឹងជូនដំណឹងតាមក្រោយ)
និងមានឱកាសឈ្នះរថយន្ត Audi Q2 មួយគ្រឿងភ្លាមៗ ។

Huawei Y8p ត្រូវបានក្រុមហ៊ុនហួវៃ កែប្រែនូវមុខមាត់ថ្មីកាន់តែស៊ីវិល័យទាន់សម័យ ជាមួយនឹងរូបរាងកំពូលស្តើង អេក្រង់លំដាប់កំពូល 6.3” OLED HUAWEI Dewdrop Display កម្រិតបង្ហាញ FHD+ (2400 x 1080) ភ្ជាប់បច្ចេកវិទ្យាស្គេនក្រយៅដៃលើអេក្រង់ដំបូងគេបង្អស់នៃស្មាតហ្វូនត្រកូល Y លឿនបំផុតត្រឹមតែ 0.35 វិនាទី ប្រកបដោយសុវត្ថិភាព អមដោយមុខងារការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland® របស់ប្រទេសអាល្លឺម៉ង់ មានកាមេរ៉ាមុខចំកណ្តាលទំហំ 16MP(ƒ/2.0) ភ្ជាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជំនាន់ចុងក្រោយ ធ្វើឲ្យរូបភាពស៊ែលហ្វីរបស់អ្នកកាន់តែស្អាត កាន់លេចធ្លោ និងជឿជាក់បំផុត ទោះបីចង់ថតរូបស៊ែលហ្វី ដោយយកព្រះអាទិត្យរៀបលិចជាផ្ទៃខាងក្រោយក៏មិនថ្វី ឬក៏ស៊ែលហ្វីព្រាលផ្ទៃខាងក្រោយវិញក៏អស់កង្វល់ មិនថាពេលព្រឹកថ្ងៃយប់ឬទីកន្លែងដែលមានពន្លឺទាបក៏ដោយ ធានាថាដឹងតែពេញចិត្តគ្រប៉ុស្តិ៍តែម្តង ។

ផ្នែកខាងខ្នង ស្មាតហ្វូន Huawei Y8p ត្រូវបានរចនាបែប 3D ជាមួយជម្រើសពីរពណ៌គឺ គ្រីស្តាល់ទឹកកក និងខ្មៅឥន្ទធនូ បំពាក់នូវកាមេរ៉ាក្រោយ AI 3 គ្រាប់ ដែលកាមេរ៉ាមេទំហំ 48MP Hi-Res AI (f/2.0) សម្រាប់ថតប្លង់ទូទៅ ថតច្បាស់ស្អាតគ្រប់ប្លង់ គ្រប់ប៉ុស្តិ៍ មិនថាព្រឹកថ្ងៃយប់ ឬទីកន្លែងដែលពន្លឺខ្សោយ ធ្វើឲ្យការថតរូប Lifestyle របស់អ្នកកាន់តែស៊ីវិល័យសម្បូរបែប ហើយថតរូបព្រាលផ្ទៃខាងក្រោយ (Portrait Mode) កាន់តែលេចធ្លោ ។

មុខងារ AI Image Stabilization Night Mode (ភ្ជាប់បច្ចេកវិទ្យាទប់លំនឹង 16 ស្ទីល) អនុញ្ញាតឲ្យអ្នករីករាយថតរូបពេលយប់ ឬទីងងឹតឥតសំចៃដៃ ដោយមិនចាំបាច់ស្ពាយជើងទម្រតាមខ្លួននាំតែហត់ខ្លួន ហើយលែងខ្លាចថតរូបពេលយប់ទៀតហើយ ។ រឹតតែអស្ចារ្យ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឆ្លាតវៃ AI សម្គាល់ប្លង់ថតរូបរហូតដល់ទៅ 22 ប្លង់ អាចបែងចែកដាច់នូវរូបភាពមនុស្សសត្វ រុក្ខជាតិ ទឹកដីផ្ទៃមេឃ អគារ ម្លូបអាហារ ទេសភាព ។ល។ បានយ៉ាងជាក់ច្បាស់ និងអនុញ្ញាតឲ្យអ្នកបន្ថែមបន្ថយពន្លឺ តុល្យភាពពន្លឺ តាមចិត្តចង់ទៅតាមស្ថានភាពជាក់ស្តែង តាមរយៈមុខងារ AI optimization ថែមទៀតផង ។

កាមេរ៉ាទី 2 ទំហំ 8MP (f/2.4) សម្រាប់ថតប្លង់ទូលាយ (Utra-wide Angle) 120 ដឺក្រេ ថតរូបមនុស្ស ឃើញខ្ពស់ៗស្រឡូនស្អាត ថតជួបជុំមិត្តភក្តិ ក្រុមគ្រួសារមិនចាំបាច់ដើរថយក្រោយនាំតែពិបាក ថតទេសភាពកាន់តែទូលាយពេញគែមល្អ ដិតគ្រប់ចំណុច ។ កាមេរ៉ាទី 3 ទំហំ 2MP Depth Camera (f/2.4) សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ (Bokeh) បង្កើតបានជារូបភាពប្រកបដោយការច្នៃប្រឌិត ផ្នែកឌីជីថល និងផ្សារភ្ជាប់ទៅកាន់ពិភពលោកចម្រុះគ្នា ។ លើសពីនេះ Huawei Y8p អនុញ្ញាតឲ្យអ្នករីករាយថតវីដេអូ Super Slow Motion កាន់តែល្អឥតខ្ចោះ ជាមួយនឹង ជំនាន់បច្ចេកវិទ្យា AI ចុងក្រោយ ។

Huawei Y8p ត្រូវបានក្រុមហ៊ុនភ្ជាប់នូវ GPU TURBO រត់ក្នុងល្បឿន 60fps / SoC power consumption សម្រាប់ជំនួយដល់អ្នកនិយមចូលចិត្តលេងហ្គេម ។
Huawei Y8p បំពាក់នូវបន្ទះឈីប Kirin 710F មានរ៉េម 6GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមម៉េម៉ូរីខាងក្រៅរហូតដល់ 256GB ដំណើរការដោយ EMUI 10.1 (Based on Android 10) ថាមពលថ្ម 4000mAh ឆ្នាំងសាក Type C មានមុខងារ Huawei SEAMLESS AI LIFE MEETime អនុញ្ញាឲ្យអ្នកខលវីដេអូកម្រិត HD តាមរយៈទូរស័ព្ទ Huawei Y8p ទៅកាន់មិត្តភក្តិ ឬក្រុមគ្រួសារ (ពុំទាន់មាននៅប្រទេសកម្ពុជា ដូច្នេះសូមរងចាំការ Update តាមក្រោយ) និងសម្រួលដល់ការ Screenshot កាន់តែរហ័សទាន់ចិត្តតែម្តងតាមរយៈ មុខងារគោះលើអេក្រង់ទូរស័ព្ទ Screenshots (មុខងារ Knuckle Screenshots) ។ Huawei Y8p ភ្ជាប់មកជាមួយនឹង Huawei AppGallery ក្នុងប្រអប់មួយសេត និងអាចដោនឡូត Facebook, YouTube, TikTok, IG, Grab, ទិញខោអាវ Zando, ទិញទំនិញខ្មែរ ២៤, Myphsar, App កុម៉្មង់ម្ហូប Egets រឺ អេបល្បីៗ (App) មិនចាំបាច់ចំណាយពេលយូរជាមួយ Huawei AppGallery លឿនរហ័សទាន់ចិត្ត ហើយ free ទៀត ។

សរុបមកបើចង់បានស្មាតហ្វូនគុណភាពល្អ កំពូលស្តើង កំពូលអេក្រង់ ថតរូបស្មាតហ្វូនគ្រប់ប្លង់គ្រប់ប៉ុស្តិ៍គ្រប់ពេលវេលាអាចកក់ Huawei Y8p ឥឡូវនេះ តម្លៃត្រឹមតែ $219 តែបើចង់បានស្មាតហ្វូនល្អដែលមានតម្លៃខ្ទង់ $139 អាចពិចារណាស្មាតហ្វូនHuawei Y6p សាកម្តងលេងបាន 3 ថ្ងៃ ឬ Huawei Y5p ស្មាតហ្វូនកាមេរ៉ារាងគ្រាប់ឡុកឡាក់ តម្លៃត្រឹមតែ$99 ហើយមានឱកាសឈ្នះរថយន្តទំនើប AudiQ2 ដូចគ្នាថែមទៀតផង ។ សម្រាប់ព័ត៌មានលម្អិត https://www.facebook.com/huaweimobilekh/ ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ