ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ហើយ វាសនា​អតីត​តារា​​កំប្លែង​នាង​ឃ្មឹ​ប និង​បក្សពួក​៥​នាក់​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រោយ​ពី​តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បើក​ស៊ើបសួរ​លើ​សំណុំរឿង​អតីត​តារាក​ប្លែង​នាង ឃ្មឹ​ប និង​បក្ខពួក​ពាក់ព័ន្ធ​គ្រឿងញៀន​ចប់​សព្វគ្រប់​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រោយ​ពី​តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បើក​ស៊ើបសួរ​លើ​សំណុំរឿង​អតីត​តារាក​ប្លែង​នាង ឃ្មឹ​ប និង​បក្ខពួក​ពាក់ព័ន្ធ​គ្រឿងញៀន​ចប់​សព្វគ្រប់​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២០ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​៧​នាក់ ១-​ឈ្មោះ រ៉េ​ន សុធា​រី ហៅ ឃ្មឹ​ប ភេទ​ស្រី អាយុ​​៤៦​ឆ្នាំ អតីត​តារា​កំប្លែង​, ២-​ឈ្មោះ ឈួ​ន សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​, ៣-​ឈ្មោះ ឈួ​ន រ៉ា​ទី ភេទ​ស្រី អាយុ​១៦​ឆ្នាំ​, ៤-​ឈ្មោះ វ​ណ្ណា វ​ណ្ណី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​, ៥-​ឈ្មោះ ប្រាក់ បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ៦.​ឈ្មោះ មុត បញ្ញា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​៧-​ឈ្មោះ ម៉ៅ ម៉ា​ប់ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ ព្រះរាជអាជ្ញា​រង​កាន់​សំណុំរឿង​នេះ បាន​សម្រេច ៖ ១-​នាង ឃ្មឹ​ប និង​កូ​កន​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន បាន​បញ្ជូន​ឲ្យ​ទៅ​ដេក​នៅ​មណ្ឌល​បន្សាប​គ្រឿងញៀន (​ឱកាស​ខ្ញុំ​) ២-​ម្នាក់​ឈ្មោះ ឈួ​ន សំណាង ស្នាក់​នៅ​កន្លែង​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ត្រូវ​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ព្រៃ​.​ស​ជា​បណ្តោះអាសន្ន​។

៣-​ក្នុង​នោះ​មាន​ម្នាក់​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ទៅ​ផ្ទះ​វិញ ដែល​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បញ្ជាក់​ថា ម្នាក់​នោះ​មិន​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ទេ គឺ​ចាប់​ក្នុង​រង្វង់​ប្រតិបត្តិការ ។ សរុប​ឲ្យ​ខ្លី គឺ​មនុស្ស​៧​នាក់ ៥​នាក់​ដាក់​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន និង​ម្នាក់​ទៅ​ព្រៃ​ស ចុង​ក្រោយ​ម្នាក់​ទៀត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

សូម​រំលឹក​ថា កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៦ ខែឧសភា​កន្លង​ទៅ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ដូនពេញ បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​ករណី ស្ថិត​នៅ​ចំណុច​ក្បែរ​បារ​តុ​មុខ ផ្លូវជាតិ​លេខ​៥ ភូមិ​១៦ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ ក្នុង​នោះ​គេ​បាន​សង្កេត​ឃើញ​ថា នាង​ឃ្មឹ​ប​ក៏​នៅ​ក្នុង​ក្រុម​នោះ​ដែរ រួម​ទាំង​បក្សពួក​ប្រុស​-​ស្រី​ទាំង​៦​នាក់ រួម​ទាំង​ដកហូត​ថ្នាំ​ញៀន​ចំនួន​១៥​កញ្ចប់​ជា​វត្ថុ​តាង​ផង​ដែរ ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៧​នាក់ សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ។

សូម​រំលឹក​បន្ត​ថា លុះដល់​ថ្ងៃ​ទី​១៩ ខែឧសភា សមត្ថកិច្ច​នគរបាល​ខណ្ឌដូនពេញ ក៏​បាន​បញ្ជូន​ជនសង្ស័យ​៧​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​ផង​ដែរ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ