ខេត្តស្ទឹងត្រែង ៖ សម្ភារប្រើប្រាស់ក្នុងយុទ្ធនាការប្រឆាំងទៅនឹងជំងឺCovid-19 មួយចំនួន ត្រូវបានប្រគល់ជូនដល់មន្ទីរសុខាភិបាលខេត្ត ដើម្បីរក្សាទុកនិងប្រើប្រាស់ទៅតាមតំរូវការចាំបាច់ ក្នុងការទប់ស្កាត់ជំងឺ
កូវីដ19។
អភិបាលខេត្តស្ទឹងត្រែងលោក ម៉ុម សារឿន បានថ្លែងនៅរសៀលថ្ងៃទី១៩ ឧសភា នៅមន្ទីរសុខាភិបាលថាសម្ភាសម្រាប់ទប់ស្កាត់ ការការពារ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩នាពេលនេះរួមមានអាវការពារចំលងរោគចំនួន១០០សម្រាប់ ថ្នាំសម្លាប់មេរោគ ក្លូរ៉ាមីុន ចំនួន៤ធុង រស្មីនឹង១០០ គីឡូក្រាម ដែលជាអំណោយរបស់ទីបញ្ជាការដ្ឋានសឹករងស្ទឹងត្រែង ។
ឱកាសនោះ លោកអភិបាលក៏បានថ្លែងអំណរគុណដល់ទីបញ្ជាការដ្ឋានសឹករងខេត្ត ដែលបានផ្តល់ជូននូវអំណោយដែលមានសារសំខាន់ទាំងនេះ ដើម្បីរួមចំណែកចូលរួមទប់ស្កាត់ និងការពារនូវជំងឺកូវីដ១៩ ដែលជាប្រភេទជំងឺដ៏កាចសាហាវ និងមានគ្រោះថ្នាក់សម្រាប់មនុស្សជាតិ ។ លោក ម៉ុម សារឿន បានសង្កត់ធ្ងន់ថា ការចូលរួមផ្តល់ជាសម្ភារ ដើម្បីទប់ស្កាត់កូវីដ១៩របស់បញ្ជាការដ្ឋានសឹករងស្ទឹងត្រែង ជាការបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីការ ចូលរួមរបស់ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ដើម្បីការពារនូវជម្ងឺដល់កាច់សាហាវមួយនេះ មិនឲ្យបន្តការរីករាលដាលដល់ប្រជាពលរដ្ឋ និងបង្ហាញពីការត្រៀមលក្ខណៈរួចជាស្រេចពីសំណាក់អ្នកពាក់ព័ន្ធគ្រប់ថ្នាក់ គ្រប់ផ្នែក ក្នុងការការពារមិនឲ្យមានការឆ្លងនូវជម្ងឺប្រភេទថ្មីដល់ប្រជាពលរដ្ឋ ពិសេសខេត្តស្ទឹងត្រែងដែលមិនមានវិជ្ជមានជំងឺកូវីដ១៩ ចាប់តាំងពីជម្ងឺប្រភេទថ្មីនេះបានផ្ទុះឡើង។
ដើម្បីឲ្យការប្រើប្រាស់ឧបរណ៍ទប់ស្កាត់កូវីដ១៩ទាំងនេះ មានប្រសិទ្ធភាពលោក អភិបាលខេត្តបានណែនាំដល់មន្ទីរសុខាភិបាលក្រោយពេលទទួលសម្ភារៈទាំងនេះហើយ ត្រូវប្រើឲ្យចំគោលដៅ ដើម្បីធានាបាននូវការចម្លងនឹងឆ្លងជងឺកូវីដ១៩ដល់ប្រជាពលរដ្ឋ។ ឆ្លៀតឱកាសនោះដែរលោកអភិ បាលខេត្តបានក្រើនរំលឹកដល់មន្ទីរសុខាភិបាលខេដែលចំណុះក្រោមរដ្ឋបាលខេត្តឲ្យបន្តសកម្មភាពធ្វើ ការផ្សព្វផ្សាយ និង ណែនាំ ដល់ប្រជាពលរដ្ឋគ្រប់ទីឋានតាមមូលដ្ឋានជាប្រចាំ កុំឲ្យពួកគាត់ភ្លេចខ្លួនឲ្យសោះ ។
ចែករំលែកព័តមាននេះ