ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​លក់​ម្កុដ​ផ្កា​នៅ​រម​នី​យ​ដ្ឋា​ន​គី​រី​រម្យ​មិនសូវ​បាន​កាក់កប​ប៉ុន្មាន​ទេ​អំឡុង​ពេល​នេះ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖ ក្រោយ​ពី​ប្រទេស​កម្ពុជា​ទទួល​រង​នៅ​វិបត្តិ​កូ​វី​ដ​១៩ យើង​អង្កេត​ឃើញ​ថា អាជីវកម្ម​ខ្នាត​តូច ឬ​មធ្យម ក៏​រង​ផល​ប៉ះពាល់​ផង​ដែរ ។ នៅ​ឯ​ខេត្តកំពង់ស្ពឺ​ឯនោះ​ក៏​ទទួល​រង​ដូច​គ្នា ដែល​ភាគច្រើន​ប្រជាជន​នៅ​ទីនោះ​បាន​ប្រកប​មុខរបរ​ក្រងផ្កា…

ខេត្ត​កំពង់ស្ពឺ ៖ ក្រោយ​ពី​ប្រទេស​កម្ពុជា​ទទួល​រង​នៅ​វិបត្តិ​កូ​វី​ដ​១៩ យើង​អង្កេត​ឃើញ​ថា អាជីវកម្ម​ខ្នាត​តូច ឬ​មធ្យម ក៏​រង​ផល​ប៉ះពាល់​ផង​ដែរ ។ នៅ​ឯ​ខេត្តកំពង់ស្ពឺ​ឯនោះ​ក៏​ទទួល​រង​ដូច​គ្នា ដែល​ភាគច្រើន​ប្រជាជន​នៅ​ទីនោះ​បាន​ប្រកប​មុខរបរ​ក្រងផ្កា ដើម្បី​លក់​ជូន​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ ។

ដោយសារ​ភ្ញៀវ​ទេសចរ​ត្រូវ​បាន​កាត់​បន្ថយ ធ្វើ​អោយ​ប្រជាជន​ដែល​រស់នៅ និង​ប្រកប​មុខរបរ​លក់​ម្កុដ​ផ្កា​ទីនោះ រក​ប្រាក់​ចំណូល​មិន​បាន ឬ​លក់​ផ្កា​មិន​ដាច់ ដែល​នេះ​បាន​ធ្វើ​អោយ​ពួក​គាត់​ខ្លះ​ជួប​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ ។

អ៊ុំ​ស្រី​ម្នាក់​ជា​អ្នកស្រុក​ភូមិ រស់នៅ​ក្បែរ​ឧទ្យាន​ជាតិ​គី​រី​រម្យ ក្នុង​ខេត្តកំពង់ស្ពឺ អ៊ុំ​ស្រី​ជា​អ្នក​ប្រកប​មុខរបរ​លក់​ផ្កា ដើម្បី​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ ប៉ុន្តែ​ដោយ​វិបត្តិ​កូ​វី​ដ​១៩ នេះ​ធ្វើ​អោយ​អ៊ុំ​ស្រី​បាត់បង់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ។

ដោយ​កាន់តែ​ជរា និង​មាន​រោគ​ប្រចាំ​កាយ​ទៀត​នោះ អ៊ុំ​ស្រី នៀង ជ្រោ​ន ដែល​មាន​អាយុ ៦៩​ឆ្នាំ​ហើយ បាន​និយាយ «​ខ្ញុំ​រក​រាល់ថ្ងៃ​សម្រាប់​ចំណាយ​មួយ​ថ្ងៃ ព្រោះ​ខ្ញុំ​នៅផ្ទះ​តែ​ម្នាក់ឯង​ទេ រក​សម្រាប់​តែ​ខ្លួនឯង ពីព្រោះ​កូនចៅ​មាន​ប្តី​ប្រពន្ធ ហើយ​ទៅ​តាម​គ្នា​អស់ហើយ ។​»

មុន​កូ​វី​ដ​១៩ កើតឡើង​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​នៅ​ឧទ្យាន​ជាតិ​ប្រវត្តិសាស្ត្រ​នេះ​ណាស់ ហើយ​នៅ​តាម​ផ្លូវ​ទៅ យើង​សង្កេត​ឃើញ​ថា មាន​អ្នកស្រុក​ភូមិ​បាន​ប្រកប​មុខរបរ​លក់ដូរ​ផ្សេង​ៗ​ពី​គ្នា មាន​ដូច​ជា លក់​ផ្លែ​ឈើ ភេសជ្ជៈ ចំណីអាហារ​ជា​ច្រើន និង​លក់​ម្កុដ​ផ្កា ដើម្បី​ភ្ញៀវ​ទិញ​ទុក​ថតរូប​លេង ។

អ៊ុំ​ស្រី បន្ត​ទៀត​ថា «​ខ្ញុំ​លក់​តែ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ទេ មុន​ពេល​កូ​វី​ដ​១៩ ខ្ញុំ​លក់​បាន​គួរ​ស​ម្យ ៤​ទៅ​៥​ម៉ឺន ក្នុង​មួយ​ថ្ងៃ បើ​ផាត់​សង​ថ្លៃ​ទិញ​ផ្កា​ពី​គេ ។ ប៉ុន្តែ​អី​ឡូ​វ​លក់​មិន​បាន​ទេ​ព្រោះ​អត់​អ្នក​មក​លេង ហើយ​ខ្ញុំ​ក៏​បាន​ផ្អាក​ពេល​ខ្លះ​ដែរ ដោយសារ​យើង​ត្រូវ​ទិញ​ផ្កា​ពី​គេ​ត​ទៀត ចឹ​ង​លក់​មិន​បាន​អត់​មាន​លុយ​ទិញ​ទេ​។​»

អ៊ុំ​ស្រី​បន្ថែម​ថា «​នៅ​ពេល​យើង​ទិញ​ផ្កា​ពី​គេ ហើយ​ក៏​មិន​ទាន់​គ្រប់​ដែរ យើង​ត្រូវ​ដើរ​បេះ​ផ្កា​ព្រៃ​បន្ថែម ដើម្បី​បន្ថែម​សម្រស់​របស់​ម្កុដ​ឲ្យ​មាន​ភាព​ទាក់ទាញ ។ ពេល​ខ្លះ​ក៏​ឈឺ​ជើង​ដែរ តែ​ត្រូវ​ចូល​ក្នុង​ព្រៃ ដើម្បី​បេះ​ផ្កា ។ អី​ឡូ​វ​មិន​មាន​ប្រាក់​ចំណូល​ទេ ហើយ​បាន​ញុំ​ា​ដោយសារ​អ្នក​ភូមិ​ផង​របង​ជាមួយ គេ​យក​បាយ និង​សម្លរ​ឲ្យ​ញុំ​ា ហើយ​ពេល​ខ្លះ​ក៏​គេ​ឲ្យ​អង្ករ​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ