ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ពស់​ចឹក ខឹង​ខ្លាំង​វាយ​កាត់​ក្បាល ច្រក​​បាវ​យក​ទៅ​ពេទ្យ

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​កំពុង​តែ​ត្រូវ​បាន​គេ​សរសើរ​ថា បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​សៀវភៅ នៅ​ពេល​ដែល​ត្រូវ​ពស់​ចឹក​។ ស្ត្រី​ម្នាក់​ត្រកូល Ding…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​កំពុង​តែ​ត្រូវ​បាន​គេ​សរសើរ​ថា បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​សៀវភៅ នៅ​ពេល​ដែល​ត្រូវ​ពស់​ចឹក​។

ស្ត្រី​ម្នាក់​ត្រកូល Ding បាន​ទៅ​ធ្វើ​ចម្ការ​នៅ​តំបន់​ជាយក្រុង Yangzhou នៃ​ខេត្ត Jiangsu ហើយ​ក៏​ត្រូវ​បាន​ពស់​មួយ​ក្បាល​ចឹក​ម្រាមដៃ​របស់​គាត់​។ មិន​បង្អង់​យូរ​នាំ​តែ​ខាត​ពេល គាត់​ក៏​បាន​វាយ​វា​ជា​ច្រើន​ដង​ជាមួយនឹង​ចប​រហូត​ទាល់តែ​ដាច់​ក្បាល ហើយ​យក​កៅស៊ូ​ចង​ម្រាមដៃ​របស់​គាត់​នៅ​គល់ ដើម្បី​ទប់​មិន​ឱ្យ​ពិស​ឆាប់​ជ្រាប​ចូល​ក្នុង​សរសៃឈាម​។

បន្ទាប់​មក​គាត់​បាន​រើស​សាកសព​ពស់ យក​ទៅ​ដាក់​ក្នុង​បាវ ហើយ​ប្រញាប់​បញ្ជូន​វា​ទៅ​កាន់​មន្ទីរពេទ្យ​។ នេះ​មិនមែន​យក​វា​ទៅ​ព្យាបាល​នោះ​ទេ​។ តែ​គាត់​បាន​យក​វា​ទៅ​បង្ហាញ​ដល់​គ្រូពេទ្យ ដើម្បី​ឱ្យ​គ្រូពេទ្យ​អាច​ដឹង​ពី​ប្រភេទ​របស់​ពិស ហើយ​អាច​ធ្វើការ​ព្យាបាល​យ៉ាង​មាន​ប្រសិទ្ធភាព​។

គ្រូពេទ្យ​បាន​កំណត់​អត្តសញ្ញាណ​វា​ថា ជា​ពស់វែក​កន្ទុយ​ខ្លី​។ ជាមួយនឹង​ការ​កំណត់​អត្តសញ្ញាណ​នេះ គ្រូពេទ្យ​អា​ចរក​ថ្នាំបន្សាប​មក​ឱ្យ​ត្រូវ​ជាមួយនឹង​ប្រភេទ​ពិសពស់​។

ដូច្នេះ​ប្រសិនបើ​អ្នក​ថ្ងៃ​ណាមួយ​ត្រូវ​ពស់​ចឹក លោក​អ្នក​អាច​យក​គម្រូ​តាម​អ្នក​មីង​ខាងលើ​បាន​។ ម្យ៉ាងទៀត​ប្រសិនបើ​អ្នកក្លាហាន​គ្រប់គ្រាន់ អ្នក​ក៏​អាច​ចាប់​ពស់​នោះ​ទាំង​រស់​ទៅ​មន្ទីរពេទ្យ​ផង​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ