រឹត​បន្តឹង​ច្បាប់​ក្នុង​ប្រទេស តម្រូវ​ឱ្យ​អ្នក​ជិះ​កង់​អា​គុយ​ទាំងអស់​ពាក់មួក​សុវត្ថិ​ភាព


ប្រទេស​ចិន ៖ របស់របរ​ដែល​លក់​ត្រូវប៉ាន់​ជាងគេ​នៅ​ក្នុង​ប្រទេស​ចិន​ពេល​នេះ គឺ​មួក​សុវត្ថិភាព​។ នា​ពេល​កន្លង​មក អ្នក​ជិះ​កង់​អា​គុយ​មិន​ត្រូវ​បាន​គេ​តម្រូវ​ឱ្យ​ពាក់មួក​សុវត្ថិភាព​នោះ​ទេ តែ​ពេល​នេះ​គឺ​មិន​ដូច​មុន​ឡើយ​។ គេ​បាន​កំណត់​យក​ថ្ងៃ​ចាប់ផ្តើម​ផាកពិន័យ​ពី​ថ្ងៃ​ទី​១ ខែមិថុនា​នេះ​តទៅ​។ នៅ​ថ្ងៃ​នោះ​អ្នក​ដែល​ចាប់​ជិះ​កង់​អា​គុយ ដោយ​មិន​ពាក់មួក​សុវត្ថិភាព នឹង​ត្រូវ​ពិន័យ​។

នៅ​ប្រទេស​ចិន មាន​កង់​អា​គុយ​ប្រមាណ ២៥០​លាន​គ្រឿង ដែល​បាន​ចុះបញ្ជី​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជា​រៀងរាល់ថ្ងៃ​។ កង់​អា​គុយ​ដែល​មិន​បាន​ចុះបញ្ជី អាច​មាន​ចំនួន​ដល់​ទៅ ៥០​លាន​គ្រឿង​។ ទន្ទឹម​នឹង​នេះ​ដែរ គេ​ប៉ាន់​ប្រមាណ​ថា មាន​តែ ៣០% នៃ​អ្នក​ជិះ​កង់​អា​គុយ​ទេ ដែល​មាន​ពាក់មួក​សុវត្ថិភាព​នា​ពេល​បច្ចុប្បន្ន​។

ដោយសារ​តែ​នៅ​មាន​មនុស្ស​ច្រើន​ទៀត​ដែល​មិន​ទាន់​មាន​មួក​ពាក់ គេ​ប៉ាន់​ស្មានថា តម្រូវការ​មួក​សុវត្ថិភាព​នា​ពេល​នេះ គឺ​ប្រហែលជា ២០០​លាន​មួក​។ នៅ​ពេល​នេះ ក្រុមហ៊ុន​ចិន អាច​ផលិត​បាន​ត្រឹមតែ​ប៉ុន្មាន​ពាន់​មួក​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។

ដើម្បី​ជួយ​បំពេញ​គម្លាត​ដ៏​ធំ​នេះ សហគ្រាស​ផលិត​មួក​សុវត្ថិភាព​ថ្មី​ជាង ៣៥០០​កន្លែង ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន កាលពី​ខែ​មុន ខណៈ​ដែល​តម្លៃ​មួក​កើន​ទ្វេ​ដង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ