ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ចិន និង ថ្នាក់ដឹកនាំ​ផ្សេង​ទៀត មិន​ពាក់​ម៉ាស់​ទៅ​ប្រជុំ

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ បន្ទាប់​ពី​ត្រូវ​បាន​ពន្យា​ពេល​ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩ ព្រឹត្តិការណ៍​នយោបាយ​ប្រចាំឆ្នាំ​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​មាន​ប្រតិភូ​រាប់រយ​នាក់​ពាក់​ម៉ាស់ នៅ​វិមាន Great Hall of…

ប្រទេស​ចិន ៖ បន្ទាប់​ពី​ត្រូវ​បាន​ពន្យា​ពេល​ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩ ព្រឹត្តិការណ៍​នយោបាយ​ប្រចាំឆ្នាំ​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​មាន​ប្រតិភូ​រាប់រយ​នាក់​ពាក់​ម៉ាស់ នៅ​វិមាន Great Hall of the People​។ ដោយឡែក​ថ្នាក់ដឹកនាំ​កំពូល​នៅ​តុ ជួរ​មុខ​មិន​មាន​ពាក់​ម៉ាស់​ទេ​។

នៅ​ក្នុង​សន្និសីទ​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន​ឆ្នាំ​នេះ មើលទៅ​គួរ​ឱ្យ​មានការ​ចាប់​អារម្មណ៍​។ រូបថត​ពី​កិច្ចប្រជុំ​បើក​ក្រុមប្រឹក្សារដ្ឋ បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​អ្នកចូល​រួម ដែល​បាន​ខិតខំ​កត់ត្រា ខណៈ​ដែល​មិន​ភ្លេច​ក្នុង​ការ​ពាក់​ម៉ាស់ ដើម្បី​ទប់ទល់​ការ​នឹង​ការ​ឆ្លង​រាលដាល​។

ការ​ប្រជុំ CPPCC គឺជា​ការ​ប្រជុំ​ធំ​ជាងគេ​តែ​មួយ​គត់​នៅ​ប្រទេស​ចិន ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ខែ​មក​នេះ​។ ទោះ​យ៉ាងណា នៅ​ចំពោះ​មុខ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោ​បាយ ដែល​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​ចិន ត្រូវ​បាន​គេ​មើលឃើញ​ថា មិន​បាន​ពាក់​ម៉ាស់​ការពារ​នោះ​ទេ​។

ជាមួយ​គ្នា​នេះ​ដែរ ប្រធានាធិបតី​ចិន លោក ស៊ីជី​ន​ពីង ដែល​កន្លង​មក​ពាក់​ម៉ាស់​ការពារ​ជា​ប្រចាំ​នៅ​ពេល​ដែល​លោក​ចេញ​មក​ទី​សាធារណៈ ពេល​នេះ​ក៏​មិន​បាន​ពាក់​ម៉ាស់​ដែរ​៕ ដកស្រង់​ចេញ​ពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ