ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត​នៃ​ការ​ផ្អើល​ហ្វេ​ស​ប៊ុ​ក​រឿង​ហ្គេ​ម Jumpy Jumpy និង Lyto Different Color

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា​គឺ​គិត​ចាប់ពី​ថ្ងៃ​ទី ២១​និង​ថ្ងៃ​ទី ២២ ឧសភា​នេះ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក (Facebook) កំពុង​តែ​ជ្រួលច្របល់​យ៉ាង​ខ្លាំង​ពាក់ព័ន្ធ ប៉ុន្តែ​នៅ​ពេល​ថ្មី​ៗ​នេះ មាន​បងប្អូន​អ្នក​ប្រើប្រាស់​ស្រាប់តែ​គណនី​របស់​ខ្លួន​បាន​លោត​ព្រោង​ព្រាង​ជាមួយនឹង​សារអ​សីលធម៌​លើ​ដូច​ជា «​ជំពាក់​លុយ​គេ​ឱ្យ​ចេះ​សង​ផង​…»…

រាជធានី​ភ្នំពេញ​៖ រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា​គឺ​គិត​ចាប់ពី​ថ្ងៃ​ទី ២១​និង​ថ្ងៃ​ទី ២២ ឧសភា​នេះ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក (Facebook) កំពុង​តែ​ជ្រួលច្របល់​យ៉ាង​ខ្លាំង​ពាក់ព័ន្ធ ប៉ុន្តែ​នៅ​ពេល​ថ្មី​ៗ​នេះ មាន​បងប្អូន​អ្នក​ប្រើប្រាស់​ស្រាប់តែ​គណនី​របស់​ខ្លួន​បាន​លោត​ព្រោង​ព្រាង​ជាមួយនឹង​សារអ​សីលធម៌​លើ​ដូច​ជា «​ជំពាក់​លុយ​គេ​ឱ្យ​ចេះ​សង​ផង​…» ជាដើម ដែល​ធ្វើ​ឲ្យ​បងប្អូន​ខ្លះ​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង ។

ជាក់ស្តែង​ម្ចាស់​គណនី​ហ្វេ​សបុ​កមួយ​បាន​លើក​ឡើង​ថា «​អត់​យល់​ទេ​បើ​មាន​បងប្អូន​ណា​យល់​សូម​ជួយ​ពន្យល់​ផង​។ ហើយ​នេះ​ក៏​ជា​សារ​មួយ​ជម្រាប​ទៅ​សម្ថ​កិច្ច​ឲ្យ​បាន​ដឹងផង​ដែរ​ថា​តើ​ម្ចាស់​អា​ខោ​ន​នេះ​ជាន​ណា​ហើយ​គាត់​ជា​ស្អី​គេ​បានជា​ហ៊ាន​ធ្វើ​រឿង​បែប​នេះ​ប​ង្ហោ​ជា​សារ​ធារ​ណះ​។​ហើយ​ធ្វើ​ចឹ​ង​ក្នុង​បំណង​អី​។​សូម​បងប្អូន​កុំ​យល់​ច្រឡំ​ថា​ខ្ញុំ​ជំពាក់​លុយ​គេ​មិន​សង​។​ម្ចាស់​អា​ខោ​ន​អាច​លុប​ចោល​ហើយ​ចេញ​មុខ​មក​និយាយ​ជាមួយ​ខ្ញុំ​ភ្លាម​។ បើ​មិន​ដូច្នោះ​ទេ​ខ្ញុំ​ប្តឹង​សមត្ថកិច្ច​ស្រាវជ្រាវ​អ្នកឯង​ក្ន​ង​ពេល​ឆាប់​ៗ​នេះ​» ។

ជុំវិញ​ករណី​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២១ ឧសភា​នេះ​ថា ស្ថាប័ន​ខ្លួន​បាន​ទទួល​សំណួរ​ជា​ច្រើន​កាលពី​យប់​ម៉ិ​ញ​នេះ​ទាក់ទង​នឹង​ហ្គេ​ម​មួយ​ចំនួន​ដែល​មានឈ្មោះ Jumpy Jumpy និង Lyto Different Color ដែល​ជា​ប្រភេទ​ហ្គេ​ម​លេង​កំសាន្ត​ជា​យូរ​មក​ហើយ ប៉ុន្តែ​នៅ​ពេល​ថ្មី​ៗ​នេះ មាន​បងប្អូន​អ្នក​ប្រើប្រាស់​បាន​យក​ហ្គេ​ម​នេះ​មក​បន្ថែម​ពាក្យ​អ​សីលធម៌​លើ​ចំណងជើង​អត្ថបទ​ដូច​ជា “​ជំពាក់​លុយ​គេ​ឱ្យ​ចេះ​សង​ផង​…” ជាដើម​។ សូមអនុវត្តតាមវិធីខាងក្រោម ដែលមាន ៤ ចំណុច ៖ លេខ ១ ,២ .៣ និង ៤ ជាវិធីលុបចោលហ្គេម ។

លេខ ១ ,២ .៣ និង ៤ ជាវិធីលុបចោលហ្គេម

នាយកដ្ឋាន​បាន​បន្ត​ថា «​ការ​បន្ថែម​ពាក្យពេចន៍​នេះ​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​មានការ​យល់​ច្រ​លំ​ថា បុគ្គល​ដែល​ត្រូវ​គេ​យក​រូប​ខ្លួន​ទៅ​ផុស​នោះ​ជំពាក់​លុយ​គេ​ទៅ​វិញ ដែល​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ពួក​គាត់​» ។

លេខ ១ ,២ .៣ និង ៤ ជាវិធីលុបចោលហ្គេម

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បន្ថែម​ថា «​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ឱ្យ​អ្នកលេង​ហ្គេ​ម​ទាំងអស់ បញ្ឈប់​នូវ​រាល់​ការ​បន្ថែម​ពាក្យពេចន៍​ទាំងនេះ ដើម្បី​ជៀសវាង​ការ​ភាន់ច្រឡំ​ទាំងនេះ​ទៀត​» ។

លេខ ១ ,២ .៣ និង ៤ ជាវិធីលុបចោលហ្គេម

ប្រសិនបើ​បងប្អូន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជួប​នូវ​បញ្ហា​ដូច​រៀបរាប់​ខាងលើ អាច​ធ្វើការ​រាយការណ៍​ទៅ​កាន់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ដើម្បី​កុំឱ្យ​មានការ​រំខាន​ពី​អ្នកលេង​ដែល​ធ្វើការ Invite ត​ទៀត សូម​អនុវត្ត​តាម​ដូច​ខាងក្រោម​៖

លេខ ១ ,២ .៣ និង ៤ ជាវិធីលុបចោលហ្គេម
  • នៅ​ផ្នែក​ខាងស្តាំ ចុច​លើ​សញ្ញា “…”
  • ជ្រើស​យក Find Support or Report Post
  • ចុច Spam
  • ចុច Next
  • ចុច Done
    នេះ​ជា​វិធី​ប្រសិនបើ​បងប្អូន​ចង់​លុប​ហ្គេ​ម​នេះ​ចោល​៖
  • ចូល​ទៅ Settings របស់​គណនី Facebook
    -​ចុច​លើ​ពាក្យ Instant Games
  • ជ្រើស​យក​ហ្គេ​ម​ដែល​បងប្អូន​ចង់​លុប ហើយ​ចុច​លើ​ពាក្យ Remove៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ