ក្រៅពីផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនចំពោះសុខភាពហើយនោះ ប្រេងដូងក៏ល្អសម្រាប់សម្រស់ផងដែរ។ ថាតើប្រេងដូងល្អយ៉ាងណាខ្លះទៅ? ខាងក្រោមវេបសាយសុខភាព យើងនឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការប្រើប្រាស់ប្រេងដូង ៖
១. មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់
ប្រេងដូងមានផ្ទុកអាស៊ីតខ្លាញ់ខ្ពស់ដែលល្អសម្រាប់ផ្ដល់សំណើម ពិសេសចំពោះអ្នកដែលមានស្បែកស្ងួត។ អ្វីដែលសំខាន់នោះ គឺប្រេងដូងក៏មានលក្ខណៈសម្បត្តិប្រឆាំងភាពចាស់ផងដែរ។
២. ព្យាបាលសក់ស្ងួត
ជាដំបូងចាក់ប្រេងដូងបន្តិចលើបាតដៃរួចចាប់ផ្ដើមត្រដុសជាមួយបាតដៃម្ខាងទៀតដើម្បីកម្ដៅប្រេងសម្រាប់រយៈពេលពី ២ ទៅ ៣ វិនាទី។ លាបប្រេងពីចុងសក់ដល់គល់។ ទុកចោលយូរប៉ុណ្ណាក៏បាន គ្រាន់តែកុំភ្លេចរុំសក់ក្នុងកន្សែង។ ចុងក្រោយកក់សម្អាតសក់ចេញជាមួយសាប៊ូកម្រិតស្រាលជាការស្រេច។
៣. ពន្លឿនការលូតលាស់នៃក្រចក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបដុសប្រេងដូងបន្តិចលើក្រចកជាប្រចាំ។
៤. សម្រាប់លាងជម្រះគ្រឿងសម្អាងចេញពីមុខ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់ដុំសំឡីក្នុងប្រេងដូច រួចយកមកជូតសម្អាតគ្រឿងសម្អាងចេញជាការស្រេច។ អ្នកក៏អាចត្រាំបន្ទះសំឡីក្នុងប្រេងដូងបន្ទាប់មកបិតលើស្បែកសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីសឹមជូតសម្អាតចេញក៏បាន។
៥. សម្រាប់ប្រើជាម៉ាសផ្ដល់សំណើម
សម្រាប់ស្បែកមុខអ្នកលាយប្រេងដូងមួយស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំមួយស្លាបព្រាកាហ្វេចូលគ្នាឱ្យសព្វ។ លាងសម្អាតមុខឱ្យស្អាតសិន សឹមលាបល្បាយនេះលើផ្ទៃមុខដោយប្រើម្រាមដៃម៉ាស្សាថ្នមសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ ទុកចោលសម្រាប់រយៈពេល ២០ នាទី ហើយលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
៦. បង្កើនការដុតរំលាយអាហារក្នុងរាងកាយ
ប្រេងដូងក៏ល្អណាស់ដែរសម្រាប់បង្កើនការដុតរំលាយអាហារក្នុងរាងកាយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរួមបញ្ចូលប្រេងដូងក្នុងរបបអាហារប្រចាំថ្ងៃ៕ ប្រភព ៖ Health.com.kh
ចែករំលែកព័តមាននេះ