ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀន​ឱ្យ​អភ័យ​ដល់​អ្នក​នៅ​ជុំវិញ​ខ្លួន

3 ឆ្នាំ មុន

បុគ្គល​គួរ​រៀន​អប់រំ​ចិត្ត​ឱ្យ​នឹង​ថ្កល់​ដូច​ភ្នំ​ថ្ម​តាន់​ទោះជា​ត្រូវ​ភ្លៀង ព្យុះ​វាយប្រហារ​យ៉ាងណា​ក៏​មិន​កម្រើក​ញាប់​ញ័រ រៀន​អប់រំ​ចិត្ត​ឱ្យ​ចេះ​អត់ធន់ ចេះ​ឱ្យ​អភ័យ​ដល់​អ្នក​នៅ​ជុំវិញ​ខ្លួន និង​គួរ​រៀន​ធ្វើ​គ​ធ្វើ​ថ្លង់​ខ្លះ​ចំពោះ​រឿង​ណា​ដែល​ឥតប្រយោជន៍​ក៏​មិន​ថ្វី កុំ​ចូល​ចិត្ត​ធ្វើ​ជា​មនុស្ស​ត្រចៀក​ទិព្វ ភ្នែក​ទិព្វ មាត់ទិព្វ​ពេក​នាំ​តែ​កើត​សត្រូវ​ជុំ​ទិស ព្រោះ​រឿង​ខ្លះ​វា​ជា​រឿង​ដែល​មិន​បានការ រឿង​ឥតប្រយោជន៍…

បុគ្គល​គួរ​រៀន​អប់រំ​ចិត្ត​ឱ្យ​នឹង​ថ្កល់​ដូច​ភ្នំ​ថ្ម​តាន់​ទោះជា​ត្រូវ​ភ្លៀង ព្យុះ​វាយប្រហារ​យ៉ាងណា​ក៏​មិន​កម្រើក​ញាប់​ញ័រ រៀន​អប់រំ​ចិត្ត​ឱ្យ​ចេះ​អត់ធន់ ចេះ​ឱ្យ​អភ័យ​ដល់​អ្នក​នៅ​ជុំវិញ​ខ្លួន និង​គួរ​រៀន​ធ្វើ​គ​ធ្វើ​ថ្លង់​ខ្លះ​ចំពោះ​រឿង​ណា​ដែល​ឥតប្រយោជន៍​ក៏​មិន​ថ្វី កុំ​ចូល​ចិត្ត​ធ្វើ​ជា​មនុស្ស​ត្រចៀក​ទិព្វ ភ្នែក​ទិព្វ មាត់ទិព្វ​ពេក​នាំ​តែ​កើត​សត្រូវ​ជុំ​ទិស ព្រោះ​រឿង​ខ្លះ​វា​ជា​រឿង​ដែល​មិន​បានការ រឿង​ឥតប្រយោជន៍ ខំ​តតាំង​យកឈ្នះ​ក៏​មិន​បាន​ផល ។

ការងារ​ទាំងឡាយណា​ដែល​មាន​ប្រយោជន៍ ការងារ​ណា​ដែល​សំខាន់​គប្បី​ប្រឹងប្រែង​ខំ​សង្វាត​ឡើង​ទើប​ទទួល​បាន​ផល​ល្អ គឺ​កុំ​ខ្វល់​នឹង​រឿង​ឥត​បានការ​ច្រើន​ពេក អ្នក​ណា​ធ្វើ​កម្ម​ណា​ទុក​ឱ្យ​គេ​ទទួល​កម្ម​ពៀរ​នោះ​ដោយ​ខ្លួនឯង​ចុះ ។

ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា បុគ្គល​ដែល​មានចិត្ត​ប្រកាន់​ថ្នាំងថ្នាក់​ដក់​ជាប់​ក្នុង​អារម្មណ៍ រក​ឱកាស​ប្រទូស្ត​ជាមួយ​អ្នក​ដទៃ ពៀរ​នេះ​នឹង​ធ្លាក់​មក​លើ​បុគ្គល​នោះ​វិញ​ដដែល​ដូច​បាច​អង្កាម​ច្រាសខ្យល់ រស់នៅ​មិន​បាន​សុខ​ឡើយ ។

មាន​តែ​អ្នកមាន​ចិត្តជា មិន​បៀតបៀន មិន​ប្រទូស្ត​រ៉ា​យ និង​ចេះ​ឱ្យ​អភ័យ​ដល់​បុគ្គល​ដទៃ​ទេ ទើបបាន​សុខក្សេមក្សាន្ត​ទាំង​ក្នុង​លោក​នេះ​និង​លោក​ខាង​មុខ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ