ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែ​អ្វីខ្លះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក​ល្អ​ចំពោះ​សុខភាព?

3 ឆ្នាំ មុន

រាង​កាយ​ត្រូវការ​ជាតិ​ទឹក​គ្រប់គ្រាន់​ជា​ប្រចាំ​ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ​ប្រសើរ​និង​ដំណើរការ​មុខងារ​ត្រឹមត្រូវ​។ ការ​ទទួលទាន​បន្លែ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក​មិន​ត្រឹមតែ​ជួយ​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កម្ចាត់​ចោល​នូវ​ជាតិពុល​និង​សម្រួល​ចលនា​ពោះវៀន​ផង​ដែរ​។ ហើយ​ការ​ទំពារ​បន្លែ​ដែល​មាន​ផ្ទុក​ជាតិ​ទឹក​ខ្ពស់​កាន់តែ​ប្រសើរ​ចំពោះ​អ្នក​ចង់​ស្រក​ទម្ងន់​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​បន្លែ​មួយ​ចំនួន​ដែល​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ជាតិ​ទឹក ៖ ១. ត្រសក់ មាន​ផ្ទុក​ជាតិ​ទឹក​ដល់​ទៅ…

រាង​កាយ​ត្រូវការ​ជាតិ​ទឹក​គ្រប់គ្រាន់​ជា​ប្រចាំ​ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ​ប្រសើរ​និង​ដំណើរការ​មុខងារ​ត្រឹមត្រូវ​។ ការ​ទទួលទាន​បន្លែ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក​មិន​ត្រឹមតែ​ជួយ​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កម្ចាត់​ចោល​នូវ​ជាតិពុល​និង​សម្រួល​ចលនា​ពោះវៀន​ផង​ដែរ​។ ហើយ​ការ​ទំពារ​បន្លែ​ដែល​មាន​ផ្ទុក​ជាតិ​ទឹក​ខ្ពស់​កាន់តែ​ប្រសើរ​ចំពោះ​អ្នក​ចង់​ស្រក​ទម្ងន់​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​បន្លែ​មួយ​ចំនួន​ដែល​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ជាតិ​ទឹក ៖

១. ត្រសក់

មាន​ផ្ទុក​ជាតិ​ទឹក​ដល់​ទៅ ៩៥ ភាគរយ​ឯណោះ​! ការ​ទទួលទាន​ត្រសក់​នឹង​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​រាង​កាយ ព្រមទាំង​ធ្វើ​ឱ្យ​ឆាប់​ឆ្អែត ហើយ​ឆ្អែត​បាន​យូរ​ទៀត​។ ត្រសក់​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​និង​វីតាមីន C ផង​ដែរ​។

២. ឆៃថាវ

ក្រៅពី​ជាតិ​ទឹក​ខ្ពស់​ដល់​ទៅ ៩៥ ភាគរយ ឆៃថាវ​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​ចាំបាច់​ចំពោះ​សុខភាព​ស្បែក​និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​។ បន្លែ​មើម​នេះ​មាន​ផ្ទុក​កាឡូរី​ទាប ហើយ​គ្មាន​ផ្ទុក​ជាតិ​ខ្លាញ់​និង​កូ​ឡេ​ស្តេ​រ៉ួ​ល​ឡើយ​។

៣. ប៉េងប៉ោះ

មាន​ផ្ទុក​ជាតិ​ទឹក​ដល់​ទៅ ៩៤ ភាគរយ ព្រមទាំង​សារធាតុ lycopene វីតាមីន C សារធាតុ carotenoids ដែល​សុទ្ធតែ​ចាំបាច់​សម្រាប់​រក្សាសុខ​ភាពល្អ​ប្រសើរ​។

៤. ម្ទេស​ប្លោក

មាន​ផ្ទុក​ជាតិ​ទឹក​ដល់​ទៅ ៩២ ភាគរយ​។ ការ​ទទួលទាន​ម្ទេសផ្លោក​ក៏​ល្អ​សម្រាប់​សម្រួលការ​រំលាយ​អាហារ​និង​បង្កើន​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ​ដោយ​វា​មាន​ផ្ទុក​សមាសធាតុ​ម្យ៉ាង​ហៅ​ថា capsicum​។

៥. ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ

មាន​ផ្ទុក​ជាតិ​ទឹក​ច្រើន​ដល់​ទៅ ៩១ ភាគរយ​។ ការ​ទទួលទាន​បន្លែ​នេះ​ក៏​ផ្ដល់​ឱ្យ​រាង​កាយ​នូវ​សារធាតុ sulfuric ដែល​ជួយ​បន្សាប​ជាតិពុល​ផ្សេង​ៗ​ផង​ដែរ​។ កាន់តែ​ពិសេស​នោះ គឺ​បន្លែ​ប្រភេទ cruciferous ដូច​ផ្កា​ខាត់ណា​ខៀវ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​គួរ​ឱ្យ​កត់សម្គាល់​៕ ប្រភព ៖ Health.com.kh