ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​អាយុ ១៨​ឆ្នាំ​ម្នាក់​មាន​ជំនាញ​ពិសេស​ផាត់មុខ​បែប 3D គួរ​ឱ្យ​កោតសរសើរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ពិតជា​គួរ​ឱ្យ​កោតសរសើរ​នូវ​ស្នាដៃ​កូន​ខ្មែរ​ម្នាក់​ដែល​អាច​គូរ និង​ផាត់មុខ​បែប 3D នៅ​លើ​ខ្លួន​ឱ្យ​ចេញ​ជា​រូបរាង​បែប​ទម្រង់​ខ្មែរ និង​ទម្រង់​បែប​សម័យ​ទំនើប​ផ្សេង​ៗ​ទៀត​ទៅ​តាម​ការ​ពេញ​និយម ។ គំនូរ និង​ការ​ច្នៃប្រឌិត​ឱ្យ​ចេញ​ជា​ការ​ផាត់មុខ​បែប 3D…

រាជធានី​ភ្នំពេញ​៖ ពិតជា​គួរ​ឱ្យ​កោតសរសើរ​នូវ​ស្នាដៃ​កូន​ខ្មែរ​ម្នាក់​ដែល​អាច​គូរ និង​ផាត់មុខ​បែប 3D នៅ​លើ​ខ្លួន​ឱ្យ​ចេញ​ជា​រូបរាង​បែប​ទម្រង់​ខ្មែរ និង​ទម្រង់​បែប​សម័យ​ទំនើប​ផ្សេង​ៗ​ទៀត​ទៅ​តាម​ការ​ពេញ​និយម ។

គំនូរ និង​ការ​ច្នៃប្រឌិត​ឱ្យ​ចេញ​ជា​ការ​ផាត់មុខ​បែប 3D មួយ​នេះ​កំពុង​តែ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ ពីព្រោះ​តែ​ទម្រង់​នៃ​ការ​ផាត់​មាន​ភាព​ច្នៃប្រឌិត​ទៅ​តាម​អ្នក​គូរ ។ ស្នាដៃ​ផាត់​ទាំង​អស់នេះ គឺជា​ស្នាដៃ​របស់ ជេ​ស៊ុប ដែល​ប្រិ​យ​មិត្ត​មួយ​ចំនួន​ស្គាល់ឈ្មោះ​ហៅ​ក្រៅ​ថា Jesub Dolibop ។

ជេ​ស៊ុប មាន​អាយុ ១៨​ឆ្នាំ ជា​អ្នក​ផាត់មុខ​ទម្រង់​បែប 3D ដែល​រៀន​ដោយ​ខ្លួនឯង​តាម​រយៈ internet ដែល​ហៅ​ថា « Self-taught makeup artist» និង​ចេះ​គូររូប​តាំងពី​អាយុ ៣​ឆ្នាំ ហើយ​ចាប់ផ្តើម​ស្រឡាញ់​ការ​ផាត់មុខ​នៅ​ក្នុង​ឆ្នាំ ២០១៧ ។

ដោយ​ចិត្ត​ស្រលាញ់ និង​មានការ​ជូ​យ​គាំទ្រ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ដូច​ជា គ្រួសារ មិត្តភក្តិ និង​អ្នក​ទៀត​ផ្សេង​ៗ​នៅ​ក្នុង​បណ្តាញ​សង្គម Internet ទើប​ធ្វើ​ឱ្យ ជេ​ស៊ុប យកចិត្តទុកដាក់​ទៅ​លើ​ការ​គូររូប​លើ​ក្រដាស នឹង​ផាត់មុខ​បូក​បញ្ចូល​គ្នា​ឱ្យ​ចេញ​ទម្រង់ការ​ផាត់មុខ​ប្លែក​ៗ ដូច​ជា បែប​3D តុក្កតា និង​ជា​ពិសេស​ទម្រង់​សិល្បៈ​ខ្មែរ ដូច​ជា ទូកង ស្តេច​យក្ស​នៅ​នគរ​លង្កា និង​ល្ខោនខោល​ជាដើម ។

ជេ​ស៊ុប ឱ្យ​ដឹង​ថា «​ប្រើ​រយៈពេល​នៃ​ការ​ផាត់​នីមួយ​ៗ​មាន​រយៈពេល​យូរ​ចាប់ពី ៦ ទៅ ៧ ម៉ោង ដូច្នេះ​នៅ​ពេល​ខ្ញុំ​ផាត់​វា​ឃើញ​មិនសូវ​ស្អាត ឬ​មិន​ដូច​អ្វី​ដែល​ខ្ញុំ​ចង់បាន គឺ​ត្រូវ​លុប​ចោល ហើយ​ផាត់​សារ​ថ្មី ។ ដូចនេះ​ហើយ​ខ្ញុំ​ត្រូវ​គូរ​លើ​ក្រដាស​មុន នៅ​គម្រោង​ខ្ញុំ​ចង់បាន ទើប​ខ្ញុំ​ផាត់​លើ​មុខ និង​ខ្លួន​តាម​ក្រោយ​» ។

ទម្រង់​នៃ​ការ​ផាត់​ទាំងអស់ គឺ​ត្រូវ​ក្មេង​ប្រុស​អាយុ ១៨ ឆ្នាំ​រូប​នេះ​នឹង​បន្ត​វា​ទៀត​ឱ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​ទៅ​មុន​ថែម​ទៀត និង​សង្ឃឹមថា នៅ​តែ​មាន​អ្នកគាំទ្រ​ស្នាដៃ​របស់​ខ្លួន​ឱ្យ​ក្លាយជា​មនុស្ស​មួយ​ដែរ​ក្លាហាន និង រឹង​មាំ នឹង​ខំប្រឹង​រក​អ្វី​ដែល​ថ្មី​ប្លែក​បន្ថែម​ទៀត ៕

កែសម្រួលដោយ