ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​​នឹង​ពិចារណា​បើក​សាលា​ឡើង​វិញ​ខែ​វិ​ច្ឆ​កា បើសិន​មិន​រីក​រាលដាល​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន បាន​បញ្ជាក់​ថា ក្រសួង​នឹង​ពិចារណា​បើក​សាលារៀន​ឡើង​វិញ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន បាន​បញ្ជាក់​ថា ក្រសួង​នឹង​ពិចារណា​បើក​សាលារៀន​ឡើង​វិញ នៅ​ថ្ងៃ​ទី​១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០ ខាង​មុខ​នេះ ប្រសិនបើ​មិន​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ខណៈ​ក្រសួង​អាច​នឹង​បើក​ឲ្យ​ចូល​រៀន​មុនគេ ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ដើម្បី​ត្រៀមប្រឡង ។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​មើល​សកម្មភាព​សិក្សា​ពី​ចម្ងាយ និង​តាម​អេ​ឡិច​ត្រូ​និក របស់​សិស្សានុសិស្ស នៅ​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី​២១ ឧសភា​នេះ លោក ហង់​ជួន ណា​រ៉ុ​ន បាន​ជម្រាប​ជូន​ដល់​មន្ទីរ អប់រំ ខេត្ត​-​ក្រុង និង​គ្រឹះស្ថានសិក្សា​ទាំងអស់ ដើម្បី​ត្រៀមលក្ខណៈ​បើ​សាលារៀន​ឡើង​វិញ ប៉ុន្ដែ​មិន​ទាន់​សម្រេច​បើក​ឡើង​វិញ​នៅ​ពេល​ណា​ទេ ហើយ​ស្នើ​ឲ្យ​អ្នកគ្រូ​លោកគ្រូ​បន្ត​ជួយ​បង្រៀន​សិស្ស​តាម​លទ្ធភាព​នៅ​ពេល​សិស្ស​មាន​ចង្ង​ល់ ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖ «​ប៉ុន្ដែ​ចំណុច​ដែល​អាច​ថា ជា​ពេល​មួយ​ដែល​យើង​ថា​នឹង​អាច​បើក​ឡើង​វិញ​ហ្នឹង ថ្ងៃ​ទី​១ ខែ​វិ​ច្ឆ​កា ប្រហែលជា​យើង​នឹង​ពិចារណា​ដើម្បី​បើក​ឡើង​វិញ ។ ប្រសិនបើ​មិន​មានការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​ទេ (​ជំងឺ​កូ​វី​ដ​-១៩)» ។

លោក​ផ្ដាំផ្ញើ​ថា ចាប់ពី​ពេល​នេះ​តទៅ ដល់​ខែវិច្ឆិកា ឆ្នាំ​២០២០ លោកគ្រូ​-​អ្នកគ្រូ ត្រូវ​បន្ដ​បង្រៀន​សិស្សានុសិស្ស​លក្ខណៈ​ទ្រង់ទ្រាយ​តូច​មិន​លើស​ពី​១០​នាក់ ។ ជា​ពិសេស លោកគ្រូ​-​អ្នកគ្រូ ត្រូវ​បន្ដ​ជួយ​បង្រៀន​សិស្សានុសិស្ស ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ដើម្បី​ឲ្យ​ពួក​គាត់​ត្រៀមប្រឡង ។ ហើយ​ក្រសួង​នឹង​វាយតម្លៃ តើ​រៀន​ប៉ុន្មាន​ខែ​ទៀត ទើប​សិស្ស​ប្រឡង​បាន?

រដ្ឋមន្ដ្រីក្រសួង​អប់រំ បាន​ឲ្យ​ដឹង​ថា គ្រប់​សាលារៀន​ទាំងអស់ មិន​អាច​បង្រៀន​ដូច​មុន​ឡើយ ក្នុង​១​ថ្នាក់ ចែក​ចេញ​ជា​២​ថ្នាក់ ហើយ​ក៏​ចែក​បែងចែក​កា​វិភាគ​ឡើង​វិញ​ផង​ដែរ ។ ជា​ពិសេស​ឲ្យ​សិស្ស​នុ​សិ​ស្សា ត្រូវ​រក្សា​គម្លាត​ពី​គ្នា និង​លាងដៃ​ជា​ប្រចាំ ។ រដ្ឋមន្ដ្រីក្រសួង​អប់រំ បន្ថែម​ថា នៅ​ពេល​បើក​សាល​រៀន​ឡើង​វិញ មាតា​-​បិតា និង​អាជ្ញាធរ ត្រូវ​ចូលរួម ត្រូវ​ផ្ដល់​ព័ត៌មាន​មក​សាលា អំពី​ពលករ​ត្រឡប់​មក​ស្រុក​កំណើត​វិញ ដោយ​ឲ្យ គាត់ នៅ​ដាច់​ដោយឡែក​១៤​ថ្ងៃ ។ មាតា​-​បិតា ត្រូវ​តាមដាន​ជា​ប្រចាំ នៅ​សិស្ស​នុ​សិ​ស្សា​ណា ម្នាក់​ពាក់ព័ន្ធ​ជាមួយ​ពលករ កុំ​ឲ្យ​គាត់​ទៅ​ចម្លង​សិស្ស​ដទៃ ចម្លង​មក លោកគ្រូ​-​អ្នកគ្រូ និង​ចម្លង​ទៅ​សហគមន៍ ។

សូម​ជម្រាប​ថា​កាលពី​កន្លង​មកនេះ​មានការ​បែកធ្លាយ​ឯកសារ​ផ្ទៃ​មួយ​របស់​ក្រសួង​អប់រំ​ស្នើ​ទៅ​សម្តេច​តេ​ជោ​ហ៊ុន សែន ដើម្បី​សាលារៀន ប៉ុន្តែ​មិន​ទាន់​ចំណារ​ពី​សម្តេច​តេ​ជោ ដើម្បី​អនុញ្ញាត​ឲ្យ​បើក​សាលារៀន​ឡើង​វិញ​នោះ​រហូត​មក​ដល់​ពេល​នេះ ។

តាម​ការ​កត់សម្គាល់​គេ​សង្កេត​ឃើញ​ថា នៅ​តាម​បណ្តាល​ខេត្ត​មួយ​ចំនួន​លោកគ្រូ​អ្នកគ្រូ​បាន​ប្រមូល​សិស្ស​ប្រមា​ន​មិន​លើស​ពី​១០​នាក់ ដើម្បី​បង្ហាត់បង្រៀន ដែល​ជា​គោលការណ៍​របស់​ក្រសួង​ដាក់​ចេញ​ផង​ដែរ ។ អ្នកគ្រូ​លោកគ្រូ​ខ្លះ​បាន​បង្រៀន​សិស្ស​ដល់​ផ្ទះ​ក៏​មាន ការ​រៀន​គាត់​បាន​ឲ្យ​សិស្ស​រក្សា​គម្លាត​នៅ​ឆ្ងាយ​ពី​គ្នា ចំណែក​ពួក​គាត់​ក៏​បានការ​ពារ​ដោយ​ពាក់​ម៉ាស់ និង​លាងដៃ​នុង​អាល់កុល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ