ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្តាយទៅលាងចាន​ឱ្យគេ ​លុះ​អ្នកជិតខាង​មកប្រាប់ ​រត់​ទៅមើលឃើញកូនរលាកទឹកក្តៅ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ខណៈម្តាយ​មិន​នៅផ្ទះ​ ក្មេង​ស្រីអាយុ​៧​ឆ្នាំ​​ម្នាក់​ដាំទឹក​ក្តៅ​ទុក​ឱ្យ​ លុះ​​ពេល​កំពុងពុះ​លើក​ទឹក​ចេញពី​ចង្ក្រាន ស្រាប់តែ​​របូតដៃ​កំពប់​ស្រោច​​លើភ្លៅ​ទាំង​សង​ខាង​ ​បណ្តាល​ឲ្យ​​រលាក​ភ្លៅ​ទាំង​សងខាងយ៉ាង​ធ្ងន់ធ្ងរ ។ ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែឧសភា…

ខេត្ត​បន្ទាយមានជ័យ ៖ ខណៈម្តាយ​មិន​នៅផ្ទះ​ ក្មេង​ស្រីអាយុ​៧​ឆ្នាំ​​ម្នាក់​ដាំទឹក​ក្តៅ​ទុក​ឱ្យ​ លុះ​​ពេល​កំពុងពុះ​លើក​ទឹក​ចេញពី​ចង្ក្រាន ស្រាប់តែ​​របូតដៃ​កំពប់​ស្រោច​​លើភ្លៅ​ទាំង​សង​ខាង​ ​បណ្តាល​ឲ្យ​​រលាក​ភ្លៅ​ទាំង​សងខាងយ៉ាង​ធ្ងន់ធ្ងរ ។

ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០ នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

អាជ្ញាធរ​ភូមិ​បាន​ឲ្យ​ដឹង​ថា ​ក្មេង​ស្រី​​​រង​គ្រោះ​ឈ្មោះ ឡូយ គ​ន្ធា អាយុ​៧​ឆ្នាំ មាន​ម្តាយឈ្មោះ​យិ​ប ស្រី​នាង អាយុ​៣៣​ឆ្នាំ​ ជា​ស្ត្រី​មេម៉ាយ មុខរបរ​ជា​អ្នក​លាងចាន​នៅ​ហាង​​មួយកន្លែង​ រស់នៅ​ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

តាម​ប្រភពពី​ម្តាយ​​ក្មេងស្រី​​រង​គ្រោះ​​បាន​ឱ្យ​​ដឹង​​ថា ​នៅ​មុន​ពេល​កើតហេតុ​ គាត់​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ហាង​ ​ស្រាប់តែ​មាន​អ្នក​ជិតខាង​បាន​រត់​មក​ប្រាប់​​ថា ​កូន​របស់​គាត់​​រលាក​ទឹក​ក្តៅ​ស្រោច​ពេញ​ខ្លួន​ លុះពេល​ឮ​បែបនេះ​ភ្លាម ​គាត់​បាន​រត់​មក​មើល​កូន​ ស្រាប់តែ​ឃើញ​កូន​កំពុង​ដេក​ឈឺផ្សារ​នៅ​ក្នុង​រោងផ្ទះ​​បាយ ​ដោយ​រលាក​ទឹក​ក្តៅ​ស្រោច​លើ​ភ្លៅ​ទាំង​សង​ខាង​ ហើយ​គាត់​ក៏​​បាន​ដឹក​កូន​យក​មក​​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​។​

បើ​តាម​ការ​អះអាង​​ពី​អ្នក​ជិតខាង​បាន​ឲ្យ​ដឹង​ថា ស្ត្រី​​ជាម្តាយក្មេងស្រីរងគ្រោះខាងលើ​ជា​ស្ត្រី​មេម៉ាយ មាន​មុខរបរ​ជា​អ្នក​លាងចាន​នៅ​ហាង​ ហើយស្ត្រីរូបនេះ​ក្រខ្សត់​​ខ្លាំង​ណាស់ ហេតុ​ដូច្នេះ​ពួកគាត់​​អំពាវនាវ​ដល់​សប្បុរសជន​ជួយ​​ក្នុង​​ការ​ព្យាបាល​​ក្មេងស្រី​ដែល​រងគ្រោះ​ដោយរលាកទឹកក្តៅ​ខាងលើនេះ​ផង ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ