ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​ម្នាក់​​ប្រាប់ថាមិនស្រួលខ្លួន លុះ​បញ្ជូនទៅសង្គ្រោះ​ អ្វីៗហួសពេលទៅហើយ

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​៖ ស្ត្រី​ជា​អ្នកទោស​ម្នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធ​ធនាគារ​ភ្នំ​ស្វាយ​បាន បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​ស្ត្រី​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ​លើសឈាម​និង​ទឹកនោមផ្អែម​យូរ​មក​ហើយ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០​។ ស្ត្រី​ជា​អ្នកទោស​ដែល​បាត់​បង់ជីវិត​ខាងលើ​ឈ្មោះ​ប៉ិន ឈាង…

ខេត្តរតនគិរី​៖ ស្ត្រី​ជា​អ្នកទោស​ម្នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធ​ធនាគារ​ភ្នំ​ស្វាយ​បាន បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​ស្ត្រី​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ​លើសឈាម​និង​ទឹកនោមផ្អែម​យូរ​មក​ហើយ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០​។

ស្ត្រី​ជា​អ្នកទោស​ដែល​បាត់​បង់ជីវិត​ខាងលើ​ឈ្មោះ​ប៉ិន ឈាង អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កា​ឡែ​ង ឃុំ​កែង​សាន់ ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។ ស្ត្រី​រូប​នោះ​បាន​ជាប់ចោទ​ពី​បទ​ចូល​ទៅ​កាន់កាប់​អាស្រ័យ​ផល​នៅ​លើ​ដី​ដែន​ជំ​ម្រ​ក​សត្វព្រៃ​លំ​ផាត់ ហើយ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ កន្លង​ទៅ​នេះ​។

តាម​ប្រភព​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក គឹ​ម​ជន អាគា​នុ​រ័ក្ស​ពន្ធ​ធនាគារ​ភ្នំ​ស្វាយ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០​ថា ស្ត្រី​ជា​អ្នកទោស​ម្នាក់​ខាងលើ​មាន​អាកា​រៈ​ឈឺ​រ៉ាំរ៉ៃ​ដោយ​ជំ​ងឹ​ប្រចាំ​កាយ​យូរ​មក​ហើយ​ដូច​ជា ជំងឺលើសឈាម​និង​ទឹកនោមផ្អែម​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ស្ត្រី​រូប​នេះ​និយាយ​ធម្មតា​ បន្ទាប់​មក​ក៏​ប្រាប់​ថា មិន​ស្រួល​ក្នុង​ខ្លួន ទើប​លោក​អនុរក្ស​ក៏​ប្រញាប់​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ជា​អ​កុស​ល្យ​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​មិន​ទាន់​ក៏​បាន​បាត់បង់​ជីវិត​តែ​ម្តង​។

លោក ហ៊ីង ផា​ន​សគ​ន្ធា ប្រធាន​មន្ទីរពេទ្យ​បង្អែក​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា​នេះ​ថា ស្ត្រី​ជា​អ្នកទោស​ខាងលើ​បាន​ផុតដង្ហើម​ទៅ​ហើយ មុន​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​។

ក្រោយ​ពេល​កើតហេតុ ក្រុម​គ្រូពេទ្យ​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បន្ថែម​ទៀត មុន​ពេល​ប្រគល់​សព​ឱ្យ​សាច់ញាតិ​និង​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ