ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងដុល្លារអាមេរិក តែខ្លាំងជាងប្រាក់យន់ចិន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រាក់រៀលខ្មែរថ្ងៃនេះចាញ់កម្លាំងប្រាក់ដុល្លារអាមេរិក ប៉ុន្តែខ្លាំងជាង ប្រាក់យន់ចិនបន្តិច ។ ធនាគារ ជាតិនៃកម្ពុជា នៅថ្ងៃទី ២២ខែឧសភា…

រាជធានីភ្នំពេញ ៖ ប្រាក់រៀលខ្មែរថ្ងៃនេះចាញ់កម្លាំងប្រាក់ដុល្លារអាមេរិក ប៉ុន្តែខ្លាំងជាង ប្រាក់យន់ចិនបន្តិច ។ ធនាគារ ជាតិនៃកម្ពុជា នៅថ្ងៃទី ២២ខែឧសភា ឆ្នាំ ២០២០នេះឱ្យ ដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤១១២ រៀល ដែលកាលពីថ្ងៃម្សិលមិញត្រឹមតែ ៤១០៩ រៀលប៉ុណ្ណោះ ។

ដោយឡែកចំពោះប្រាក់យន់ចិនវិញថ្ងៃនេះធៀបនឹងថ្ងៃម្សិលមិញហាក់ចាញ់ប្រៀប ប្រាក់ រៀលខ្មែរបន្តិច ដែល ១យន់ចិន ទិញចូលត្រឹមតែ ៥៧៨ រៀល លក់ចេញ ៥៨៤ រៀល ប៉ុណ្ណោះ ដោយកាលពីម្សិលមិញទិញចូលដល់ទៅ ៥៧៩ រៀល និងលក់ចេញ ៥៨៥ រៀលឯណោះ ។

Chinese yuan banknotes, China’s currency.

នៅថ្ងៃនេះដែរអត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ប្រទេសឯទៀតរួមមាន៖ ១អឺរ៉ូ ទិញចូល ៤៥០៣ រៀល លក់ចេញ ៤៥៤៨ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៧០១ រៀល លក់ចេញ ២៧២៨ រៀល ហើយ ១០០យ៉េនជប៉ុន ទិញចូល ៣៨២០ រៀល លក់ចេញ ៣៨៥៩ រៀល ។

ទន្ទឹមនេះ ១០០វុនកូរ៉េ ទិញចូល ៣៣៣ រៀល លក់ចេញ ៣៣៦ រៀល ខណៈ ១ដុល្លារ សាំងហ្គាពួរ ទិញចូល ១២៩ រៀល លក់ចេញ ១៣១ រៀល ហើយ ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល និងលក់ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ