ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ស្ត្រី​២​នាក់​បាន​ហើយ គេចខ្លួន​បាត់ ក្រោយ​​បង្ក​គ្រោះ​ឱ្យ​បុរសម្នាក់​​កៀប​​​​ជាប់​​ដើម​ត្រ​បែ​ត​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​កា​មា​រី​បា​ឡែ​ន​មួយ​គ្រឿង រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ចំណែក​ឯ​បុរស​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់​ក៏​រង​របួសធ្ងន់​ផង​ដែរ ខណៈ​ពេល​រូប​គាត់​កំពុង​តែ​បើក​ក្នុង​បំណង​ចូល​ទៅ​ធនាគារ ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក VIGO បើកបរ​ដោយ​ស្ត្រី​២​នាក់ បោះពួយ​យ៉ាង​លឿន​មក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​កា​មា​រី​បា​ឡែ​ន​មួយ​គ្រឿង រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ចំណែក​ឯ​បុរស​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់​ក៏​រង​របួសធ្ងន់​ផង​ដែរ ខណៈ​ពេល​រូប​គាត់​កំពុង​តែ​បើក​ក្នុង​បំណង​ចូល​ទៅ​ធនាគារ ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក VIGO បើកបរ​ដោយ​ស្ត្រី​២​នាក់ បោះពួយ​យ៉ាង​លឿន​មក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​រថយន្ត​រង​គ្រោះ​ខ្ទាត​ឡើង​លើ​ចិញ្ចើម​ផ្លូវ រួច​ទៅ​បុក​ផ្ទុប និង​កៀប​ជាប់​ជាមួយនឹង​ដើម​ត្របែកព្រៃ​នោះ​តែ​ម្តង រួច​រថយន្ត​ព្យាយាម​បើក​រត់គេច តែ​កម្លាំង​នគរបាល​ដេញ​តាម​ទាន់ និង​ឃាត់ខ្លួន​បាន​ស្ត្រី​ទាំង​២​នាក់​។

ចំណែក​ស្ត្រី​វ័យ​ចំណាស់​ទាំង​២​នាក់​នៅ​ខាងក្នុង​រថយន្ត​នោះ មិនដឹង​ថា មូលហេតុ​អ្វី​នោះ ក៏​ស្រាប់តែ​ពួក​គាត់​នាំ​គ្នា​ជិះ​កង់​បី​រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​តែ​ម្តង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ខាង​មុខ​ធនាគារ Maybank ផ្លូវ​ព្រះ​នរោត្តម កែង​នឹង​ផ្លូវ ១៤៤ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូន​ពេញ ។

តាម​ប្រភព​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល​២A-៨០៨១ បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ បូ​រ៉ា អាយុ​ជាង​៥០​ឆ្នាំ បើក​តែ​ម្នាក់ឯង តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ពី​ជើង​ទៅ​ត្បូង ក្នុង​បំណង​ចូល​ទៅ​ក្នុង​ធនាគារ​។

នគរបាល​បន្ត​ថា លុះ​ជិត​ដល់ រូប​គាត់​ក៏​បើក​សសៀរ​បត់​ស្តាំ​ចូល​ទៅ​ខាងក្នុង​ធនាគារ ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​ផ្សេង​ទៀត​ម៉ាក VIGO ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២I-១៣៦៧ បោះ​ពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ពី​ផ្លូវ​លេខ​១៤៤ ពី​កើត​ទៅ​លិច មក​បុក​គូទ​រថយន្ត​បា​ឡែ​ន​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ខ្ទាត​ឡើង​លើ​ចិញ្ចើម​ផ្លូវ​ទៅ​បុក​ផ្ទុប​និង​កៀប​ជាប់​ជាមួយនឹង​គល់​ដើម​ត្របែកព្រៃ​តែ​ម្តង​។

នគរបាល​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ រថយន្ត​បង្ក​មិន​បាន​ឈប់ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នោះ​ទេ បែរជា​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​តទៅ​ទៀត​បាត់​ទៅ ដោយ​បន្សល់​ទុក​តែ​ស្លាក​លេខ​ខាង​មុខ​មួយ​ធ្លាក់​នៅ​លើ​ថ្នល់​តែ​ប៉ុណ្ណោះ​។

តាម​ប្រភព​ដដែល​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​រួច​ហើយ អ្នកបើកបរ​រថយន្ត​បង្ក​ក៏​ព្យាយាម​បើក​រត់ ហើយ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ដែល​ឈរជើង​នៅ​គោលដៅ​ក្បែរ​នោះ នាំ​គ្នា​ដេញ​តាម​រហូត​ដល់​ចំណុច​ភ្លើងស្តុប​ផ្សារ​កាប់​គោ (​ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​២៩៤) ខាងត្បូង​វិមាន​ឯករាជ្យ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង ទើប​តាម​ឃាត់​បាន​ខ្លួន​ស្ត្រី​ម្នាក់​ជា​អ្នកបើកបរ និង​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​។

ពេល​ដែល​កម្លាំង​មាន​សមត្ថកិច្ច​ដេញ​តាម​ឃាត់​បាន​ទាំង​រថយន្ត និង​ទាំង​មនុស្ស​រួច​ហើយ ក៏​ធ្វើការ​សួរនាំ តែ​ពួក​គាត់​មិន​បាន​និយាយ​ស្តី​អ្វី​តប​ឡើយ ហើយ​ក៏​បាន​ឡើង​ទៅ​អង្គុយ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​មួយ​គ្រឿង លុះ​មួយសន្ទុះ​ក៏​ស្រាប់តែ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​ទៅ ដោយ​ទុក​តែ​រថយន្ត​ចោល​នៅ​នឹង​កន្លែង​តែ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ បុរស​វ័យ​ចំណាស់​ជា​ជន​រង​គ្រោះ​ដែល​រង​របួស​ត្រង់​ដៃ បែកក្បាល និង​ចុក​ដើមទ្រូង ត្រូវ​បាន​ក្រុម​គ្រួសារ​យក​រថយន្ត​មក​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ ចំណែកឯ​ម៉ាក​រថយន្ត VIGO បង្ក និង​រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន​របស់​ជន​រង​គ្រោះ ក៏​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​បញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី ដើម្បី​ធ្វើការ​ដោះ​ស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ