ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្គើន​ណាស់ ! ក្លិប​កម្សាន្ត KTV លួច​បើក​ដំណើរការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្លិប​កម្សាន្ត ខារ៉ាអូខេ បៀរ​ហ្គា​ឌែ​ន ហាង​ម៉ាស្សា ចំនួន​៤០​ទីតាំង ក្នុង​នោះ​ក៏​មាន​ម្ចាស់​ហាង​ជា​ជនបរទេស​បាន​បើក​ដំណើរ​ឡើង​វិញ ដែល​នេះ​ជា​ការ​ផ្គើន​បម្រាម​វិធានការ​ទប់ស្កាត់​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្លិប​កម្សាន្ត ខារ៉ាអូខេ បៀរ​ហ្គា​ឌែ​ន ហាង​ម៉ាស្សា ចំនួន​៤០​ទីតាំង ក្នុង​នោះ​ក៏​មាន​ម្ចាស់​ហាង​ជា​ជនបរទេស​បាន​បើក​ដំណើរ​ឡើង​វិញ ដែល​នេះ​ជា​ការ​ផ្គើន​បម្រាម​វិធានការ​ទប់ស្កាត់​កូ​វី​ដ​១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

ជាក់ស្តែង​កាលពី​យប់មិញ​នេះ​ថ្ងៃ​ទី​២១ ខែឧសភា​នេះ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក​សុខ ពេញ​វុ​ធ ជា​អភិបាល​ខណ្ឌ បាន​បែងចែក​កម្លាំង​ចម្រុះ​៤​ក្រុម ចុះ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា ដែល​អាច​នឹង​បិទ​អាជីវកម្ម ប្រសិនបើ​មិន​ស្តាប់​តាម​ការ​ណែនាំ​ទៀត ។

ពេល​នេះ​កម្លាំង​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​តាមដាន​ចំពោះ​ក្លិប​កម្សាន្ត ខារ៉ាអូខេ ហាង​ម៉ាស្សា ផ្សេង​ទៀត បើ​មានការ​បើក​ឡើង​វិញ​នឹង​ចាត់ការ​បន្ត​ទៀត ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ