ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រក​ឃើញ​មេរោគ​កូ​វី​ដ​១៩ ថ្មីលើ​បុរស​ម្នាក់​មក​ពី​ហ្វី​លី​ពី​ន

3 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាល​បាន​ប្រកាស​កាលពី​យប់មិញ​ថ្ងៃ​ទី​២១ ខែឧសភា​នេះ ឲ្យ​ដឹង​ថា បុរស​កម្ពុជា​ម្នាក់​មក​ពី​ហ្វី​លី​ពី​ន​ធ្វើ​ដំណើរ​កាត់​តាម​ប្រទេស​កូរ៉េ​ខាងត្បូង ត្រូវ​បាន​រក​ឃើញ​ថា មាន​មេរោគ​កូ​វី​ដ ១៩ ។ បុរសខាងលើមានអាយុ២៦ឆ្នាំ រស់នៅស្រុកកំពង់ត្រាច…

ក្រសួងសុខាភិបាល​បាន​ប្រកាស​កាលពី​យប់មិញ​ថ្ងៃ​ទី​២១ ខែឧសភា​នេះ ឲ្យ​ដឹង​ថា បុរស​កម្ពុជា​ម្នាក់​មក​ពី​ហ្វី​លី​ពី​ន​ធ្វើ​ដំណើរ​កាត់​តាម​ប្រទេស​កូរ៉េ​ខាងត្បូង ត្រូវ​បាន​រក​ឃើញ​ថា មាន​មេរោគ​កូ​វី​ដ ១៩ ។

បុរសខាងលើមានអាយុ២៦ឆ្នាំ រស់នៅស្រុកកំពង់ត្រាច ខេត្តកំពត ។ នេះ​ជា​ដំណឹង​មួយ​ដែល​ប្រជាជន​កម្ពុជា​ទាំងអស់ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន សូមកុំ​ប្រហែស​ឲ្យ​សោះ ។ ចាប់ពី​ពេល​នេះ​តទៅ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​មិន​ត្រូវ​មានការ​ធ្វេសប្រហែស​ជា​ដាច់ខាត ។

បុរស​នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ​ចំនួន​៦៣​នាក់ នៅ​លើ​យន្តហោះ​ជាមួយ​បុរស​នោះ​ដោយ​ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ចំនួន ៣៤ ជនជាតិ​កូរ៉េ​ខាងត្បូង​២៣​នាក់ និង​ក្រៅពី​នេះ​មក​ពី​ប្រទេស​ផ្សង​ទៀត ។ ខាងក្រោម​នេះ​ជា​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ៖